loading...
Loading...

Sunday, June 5, 2016

ខេម នៅតែប្រឈមនឹងបណ្តឹងអាជ្ញាទោះមានសម្របសម្រួលជាមួយក្រុមគ្រួសារក្រៅប្រព័ន្ធតុលាការក៏ដោយ

loading...

Loading...

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍របស់តារាចម្រៀងប្រចាំផលិតកម្ម ថោន គឺលោក ប៉ុន សុណារិន្ទ ហៅខេមនៅមិនទាន់បញ្ចប់ពីការតាមដានរបស់មហាជននៅឡើយ។ ដំណឹងចុងក្រោយដែលគេទទួលបានគឺក្រុមគ្រួសារជនរងគ្រោះ ព្រមទទួល​យកសំណង ចំនួន៤ពាន់ដុល្លារ ហើយក៏មិនបានប្ដឹងផ្តល់ អ្វី​បន្តទៀតដែរ ប៉ុន្តែករណីនេះនៅមិនទាន់បញ្ចប់លើផ្លូវច្បាប់នៅឡើយទេ។

តារាចម្រៀងសំនៀងស្អក ខេម បានថ្លែងប្រាប់អ្នកសារព័ត៌មានថា លោកនឹងត្រៀមខ្លួនក្នុងការធ្វើសន្និសីទសារព័ត៌មាននៅពេលដ៏ខ្លីខាងមុខនេះប្រយោជន៍ធ្វើការបញ្ជាក់ និងបកស្រាយអំពីករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីកន្លះខែមុននេះ ។ដោយឡែកចំពោះសំណងចំនួន ៤ពាន់ដុល្លារ ដែលក្រុមគ្រួសារ ខេម ផ្ដល់ជូនដល់ក្រុមគ្រួសារ ជនរងគ្រោះនោះ ត្រូវបាន ខេម បញ្ជាក់យ៉ាងច្បាស់ថា ប្រាក់៤ពាន់ដុល្លារនោះ មិនមែនជាសំណងទេ ពោលគឺជាមនោសញ្ចេតនា របស់លោកផ្ទាល់ផ្ដល់ជូនដល់ជន​រងគ្រោះ ព្រោះធ្វើយ៉ាងម៉េច បើគ្នាបានស្លាប់ទៅហើយ លោកក៏អាណិតជាសូរខ្លាំង ហើយនរណាៗក៏មិនចង់ឲ្យកើតឡើងដែរ​។
ជាមួយគ្នានេះលោក ហ៊ីន ណារិទ្ធ មេធាវីការពារក្ដីឲ្យជនរងគ្រោះ ក៏បានថ្លែង ថា តាមការពិតសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ នោះត្រូវបានបញ្ចប់រួចរាល់អស់ហើយ ដោយកូនក្ដីរបស់លោក ព្រមទទួលយកសំណង ចំនួន៤ពាន់ដុល្លារ ពីគ្រួសារ ខេម ហើយក៏យល់ព្រមមិនបន្តប្ដឹងផ្តល់ អ្វីទៀតដែរ ដោយគ្រួសារជនរងគ្រោះ គិតថា តារាចម្រៀង ខេម ក៏មិនមែនជាអ្នកមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ ហើយក៏មិនចង់ឲ្យខូចកេរ្តិ៍ឈ្មោះគ្នា នោះឡើយ។ ម្យ៉ាងទៀតបើប្ដឹងផ្តល់ទៅ ត្រូវការចំណាយពេលវេលា ប្រាក់កាស បន្ថែមទៀត នាំឲ្យខាតបង់ទាំងអស់គ្នា​ ទើបគ្រួសារជនរងគ្រោះ ព្រម​បញ្ច​ប់​ក្នុង​នាម​មនោ​សញ្ចេត​នា បែប​នេះ​តែ​ម្ដង។
ទោះបីជាភាគីទាំងពីរ បានព្រមព្រៀងគ្នាបញ្ចប់ ដោយមានការយោគយល់គ្នាខ្ពស់បែបនេះក្ដី ប៉ុន្តែ​សំណុំ​រឿង​របស់​តារា​ចម្រៀង ខេម ​ត្រូវ​បាន​សមត្ថកិច្ច​ចរាចរណ៍ ​បញ្ជូន​ទៅ​ដល់តុលាការហើយ ពោលគឺលើលោកព្រះរាជអាជ្ញារង សៀង សុខ ជាអ្នកកាន់សំណុំរឿងនេះ ហើយគេមិនទាន់ដឹងថា នឹងត្រូវកោះហៅបំភ្លឺ នៅថ្ងៃណានោះទេ ។


យោងតាមច្បាប់ករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យមានមនុស្សស្លាប់ បើទោះបីជាមានការសងសំណងរដ្ឋប្បវេណីណាមួយក៏ដោយក៏ច្បាប់នៅតែបន្តដំណើរការនិតិវិធីព្រោះជាបទល្មើសព្រហ្មទណ្ឌ​ ដូចនេះបណ្តឹងអាជ្ញាមិនអាចរលត់បានឡើយត្រឹមសំណងនិងការចចារគ្នាក្រៅប្រព័ន្ធតុលាការ។ ការបញ្ចប់ត្រឹមការសម្របសម្រួលនឹងមិនធ្វើឲ្យតារាចម្រៀងខេម រួចខ្លួនពីការចោទប្រកាន់បានទេ ពោលគឺការរំលត់បណ្តឹងអាជ្ញាលុះត្រាតែត្រូវឆ្លងកាត់ការសម្រេចពីតុលាការជាមុនសិន។ ជាមួយគ្នានេះតារាចម្រៀង ខេម ក៏អាចប្រឈមនឹងការចាប់ខ្លួនបានដែរប្រសិនបើតារាចម្រៀងរូបនេះបង្ហាញមុខជាសាធារណៈ ពិសេសការធ្វើសន្និសីទសារព័ត៌មានណាមួយនោះ។
តារាចម្រៀងខេមនៅមិនទាន់អាចស្វែងរកការបញ្ជាក់បន្ថែមណាមួយបាននៅឡើយទេ ជុំវិញករណីខាងលើនេះ។

គួរបញ្ជាក់ដែរឬថា ​កាលពីម៉ោង១២នឹង៤០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចមុខឃ្លាំង ស្ថាននីយប្រេងសូគីម៉ិច តាមបណ្តោយផ្លូវជាតិលេខ៥ ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ មានហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៍ ដោយបុរសម្នាក់បានស្លាប់ ដោយគៀបជាប់នៅក្នុងរថយន្ត ដោយសារតែបើករថយន្តបុកជាមួយ នឹងរថយន្តសេរីទំនើប ១គ្រឿងទៀត ម៉ាក RANGE ROVER ដែលត្រូវបានគេស្គាល់ថា ជារបស់តារាចម្រៀងមួយរូប និងជាអ្នកបើកផងដែរ ដោយបើកក្នុងទិសដៅបញ្ច្រាស់គ្នា រួចក៏បុកគ្នាចំពីមុខពេញទំហឹងតែម្តង។ ​រថយន្តសេរីទំនើបមួយគ្រឿងម៉ាក Range Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2X-9987 បើកតាម បណ្តោយផ្លូវជាតិលេខ៥ ក្នុងល្បឿនលឿនទិសដៅពីជើងទៅត្បូង និងមានរថយន្ត១គ្រឿងទៀត ម៉ាក Celica ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2M-5575 បើកក្នុងល្បឿនលឿន ដូចគ្នាទិសដៅ បញ្ច្រាសគ្នា ពេលមកដល់ចំណុចកើតហេតុបានបុកគ្នា ចំពីមុខពេញទំហឹង បណ្តាលឱ្យបុរសម្នាក់ដែលជាម្ចាស់ Celica ស្លាប់គៀបជាប់ក្នុងរថយន្តតែម្តង ៕​ វឌ្ឍនា
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email