loading...
Loading...

Monday, August 8, 2016

ផ្ទុះហិង្សា​វាយមេកា និងសន្តិសុខផ្អើលពេញហាងខារ៉ាអូខេ​! ព្រោះរឿងជល់កែវផឹកមិនអស់!!

loading...

Loading...

ភ្នំពេញៈ បុរសជនជាតិចិនម្នាក់ក្នុងចំណោមបក្ខពួក​មួយក្រុម ចូលទៅកំសាន្តក្នុងហាងខារ៉ាអូខេ អង្គសំរិទ្ធិ ​គ្រាន់តែគេមកជុលកែវគួរសម ហើយញុំាមិនអស់ព្រោះនាងឈឺពោះចង់ចូលបន្ទប់ទឹកសិន ​ស្រាប់តែវាយនារីមេកាខាងលើនោះ និងសន្តិសុខម្នាក់ទៀតរងរបួស​​ទាំង២នាក់
​កាលពីវេលាម៉ោង១២៖១០នាទីយប់រំលងអាធ្រាត្រ ឈានចូល​ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក។

ប្រភព​ឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ លីន ដា ភេទស្រី អាយុប្រមាណជា២៨ឆ្នាំ មុខរបរជានារីមេកា ស្នាក់នៅម្ដុំសណ្ឋាគារស ស្ថិតក្នុងសង្កាត់ផ្សារអូឫស្សី៣ ខណ្ឌទួលគោក។ ចំណែកឯជនបង្កជាជនជាតិចិនមិនស្គាល់ឈ្មោះ មុខរបរបុគ្គលិកសាងសង់ស្ពានអាកាសនៃក្រុមហ៊ុន សៀងហៃ គ្រុប មុខងារជាវិស្វករសាងសង់ស្ពានអាកាសនៅម្ដុំស្តុបផ្សារដីហុយ តាមផ្លូវសហពន្ធរុស្សី។

តាមប្រភពព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ជនបង្កជាជនជាតិចិនមួយក្រុមមានគ្នា៦នាក់ បានចូលទៅច្រៀងសប្បាយកំសាន្តនៅក្នុងហាងខារ៉ាអូខេខាងលើ ហើយក្រោយមកពេលកំពុង​អង្គុយផឹកស៊ីសប្បាយក៏មាននារីមេកាដែលជាជនរងគ្រោះខាងលើ បានមកជុលកែវ ដើម្បីគួរសមភ្ញៀវដែលមកកំសាន្ត ​ពេល​នោះ​ជនរងគ្រោះបានជុលកែវជនបង្ក ដោយសារតែកែវស្រាជនបង្កគាត់បានផឹកអស់ហើយ ឃើញកែវស្រារបស់នារីមេកាខាងលើមិនទាន់ផឹកអស់ ក៏បង្ខំឲ្យជនរងគ្រោះផឹកឲ្យអស់ទើបបានឲ្យដើរចេញ ពេលនោះដោយសារតែជនរងគ្រោះឈឺពោះចង់ចូលបន្ទប់ទឹកក៏នាងប្រញាប់ទាំងផឹកស្រាក្នុងកែវមិនទាន់អស់នោះ តែជនរងគ្រោះបាននិយាយថា នាងនិងផឹកឲ្យអស់ពេលនាងមកពីបន្ទប់ទឹកវិញ តែជនបង្កនៅតែមិនព្រមឲ្យជនរងគ្រោះទៅបន្ទប់ទឹកនោះទេ គឺទាល់តែផឹកអស់ទើបឲ្យទៅបន្ទប់ទឹក តែជនរងគ្រោះព្យាយាមអង្វរសំពះថែមទៀតផង នៅតែជនបង្កមិនឲ្យទៅដដែល ហើយបន្តិចក្រោយមកជនបង្កបានបោចសក់ទះកំផ្លៀងនារីរងគ្រោះដែលជាហេតុធ្វើឲ្យនាងទ្រាំមិនបានក៏បានតដៃវិញតែមិនឈ្នះ ជនបង្កជាបុរសនោះទេ ហើយជនបង្កបានយកដបស្រាមកវៀសចំក្បាលជនរងគ្រោះថែមទៀតផង បណ្ដាលឲ្យពក ក្រោយមកសន្តិសុខម្នាក់ដែលធ្វើការនៅទីនោះបានចូលមកជួយឃាត់ តែត្រូវបានជនបង្កវាយហើយជាន់ក្បាលពោះផ្ទប់ទៅនិងដីថែមទៀតផង និងបង្កឲ្យខូចខាតសំភារនៅក្នុងបន្ទប់នោះ គឺត្រូវបែកតុមួយទៀត។

បើតាមប្រភពដដែលបានបន្តថា ក្រុមភ្ញៀវដែលមកច្រៀងកំសាន្តខាងលើចូលមកច្រៀងដោយគ្មានសីលធម៌ក្នុងខ្លួននោះទេ ពេលខ្លះពួកគេយកដៃច្របាច់កំប៉ះគូទ និងលាត់សំពត់នារីទាំងអស់ដែលនៅក្នុងនោះថែមទៀតផង
អ្វីដែលគួរឲ្យអាម៉ាស់បំផុតនោះជនរងគ្រោះត្រូវបានជនបង្កវាយរហូតរាគអាចន៍ដាក់សំពត់ថែមទៀតផង
ក្រោយពេលកើតហេតុជនបង្កត្រូវបានសមត្ថកិច្ចមូលដ្ឋាននាំខ្លួនបញ្ជូនទៅកាន់ប៉ុស្ដិ៍នគរបាលរដ្ឋាបាលទឹកល្អក់២ ដើម្បីធ្វើការសាកសួរ។

​បើតាមសម្ដីសមត្ថកិច្ចមូលដ្ឋានធ្វើការសាកសួរ​ជនបង្កវិញគាត់បាននិយាយថា រូបគាត់ជាអនិកជន ជនជាតិចិន ហើយចូលមកលេងកំសាន្ត ដោយ​ចាយលុយអញ្ចឹង គឺរូបគាត់មានសិទ្ធ ដោយគាត់អាងខ្លួនឯង គឺជាអតិថិជន
ក្រោយពេលកើតហេតុជនបង្កបាននិយាយសុំទោសជនរងគ្រោះ ហើយព្រមសងសំណងចំនួន២០០ដុល្លារ ដើម្បីបញ្ចប់រឿង​កុំឲ្យវែងឆ្ងាយ៕



ប្រភព៖ PostNews
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email