Loading...

Sunday, January 1, 2017

នៅចាំក្មេងប្រុសម្នាក់ដែលជក់បារីក្នុង១ថ្ងៃ ៤០ដើមបានទេ? ដឹងទេថាក្រោយមកគាត់មានលទ្ធផលយ៉ាងដូចម្តេច?


តំបន់ទាក់ទាញទេសចរមិនសមហេតុមិនសមផលនៅឥណ្ឌូនេស៊ី គឺភ្ញៀវទេសចរទៅទស្សនាក្មេងអាយុ 18ខែម្នាក់ជក់បារី។ កុមារតូចនេះរស់នៅលើកោះ Sumatra ដែលល្បីល្បាញ ដោយសារការញៀនបារីក្នុង ១ថ្ងៃដល់ទៅ ៤០ដើម។



កុមារឈ្មោះ Aldi Rizal បានចាប់ផ្តើមជក់បារីតាំងពីអាយុ ១៨ខែមកម្លេះ! គាត់ជក់១ថ្ងៃរហូតទៅដល់ ៤០ដើមឯណុះ ហើយគាត់តែងតែ បដិសេធនូវការព្យាបាលដើម្បី ផ្តាច់ញៀន។ កុមារញៀនបារីម្នាក់នេះជាញឹកញាប់ ត្រូវបានគេឃើញមានសតិមិនប្រកក្រតី  ជួនកាលគាត់ដើរស្រែលូឡា ពេលខ្លះទៀតបាកក្បាលទៅលើឥដ្ឋ ហើយគាត់នឹងអាចឈឺប្រសិនបើគាត់មិនបានជក់បារីចំនួន ២កញ្ចប់ ក្នុង១ថ្ងៃ។

ឪពុករបស់គាត់ឈ្មោះ Muhammed ដែលបានបង្ហាត់បង្រៀនគាត់ ឲ្យចេះជក់បារី។ ឪពុករបស់គាត់ត្រូវរកប្រាក់ឲ្យបានចំនួន ៥ដុល្លារ ក្នុង១ថ្ងៃដើម្បីចំណាយសម្រាប់បារីរបស់កូនគាត់។ តែទោះជាយ៉ាងណា លោកបានទទូចថា កូនរបស់គាត់នៅមានសុខភាពល្អធម្មតា។



ជាសំណាងល្អដល់ Aldi Rizal គាត់ត្រូវបានរដ្ឋាភិបាលឥណ្ឌូនេស៊ី ទទួលយកទៅព្យាលបាល និងត្រួតពិនិត្យកែលំអ តាមរយះគណៈកម្មការជាតិការពារកុមាររបស់ឥណ្ឌូនេស៊ី។

សូមទស្សនាវីដេអូដូចតទៅ៖



ប្រភព៖ YOUTUBE
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email