Loading...

Tuesday, August 30, 2016

រូបភាព «ប្អូនប្រុសងងុយគេង...» ដែលធ្វើឱ្យមនុស្សរាប់លាននាក់ស្រក់ទឹកភ្នែក!!!


នេះគឺជារូបភាពបងប្អូនប្រុសស្រីពីរនាក់ ដែលរស់នៅក្នុងតំបន់ជនបទ និងឋិតក្នុងជីវភាពក្រីក្ររ។  ក្មេងស្រីដែលឪបទារកម្នាក់នៅក្នុងដៃមានអាយុ ៨ឆ្នាំ រីឯទារកតូចនេះវិញអាយុ ២ឆ្នាំប៉ុណ្ណោះ ពួកគេទាំងពីរនាក់កំពុងស្ថិតនៅក្នុងសាលាបឋមសិក្សាមួយនៃប្រទេសចិន។


រូបថតនេះមានចំណងជើងថា «ពីព្រោះប្អូនរំខានពេលគ្រូកំពុងបង្រៀន បងស្រីប្រញាប់ប្រញាល់លើកប្អូនឪបលើដើមទ្រូង» បន្ទាប់ពីរូបភាពនេះត្រូវបានគេបង្ហោះតាមប្រព័ន្ធអ៊ិនធឺណែត រូបនេះបានទាក់ទាញ់ចំនួនមនុស្សចែកចាយជាច្រើន ស្ទើររាប់មិនអស់។ មានអ្នកខ្លះមានបំណង ចង់ជួយឧបត្ថម្ភដល់ប្អូនស្រីម្នាក់នេះ។ រូបភាពនេះត្រូវបានគេថតនៅសាលាបឋមសិក្សាមួយនៅក្នុងក្រុង Son Giang ស្រុក Phoenix ខេត្ត Hunan ប្រទេសចិន។


ក្មេងស្រីក្នុងរូបថតនេះមានឈ្មោះថា «ឡុងទ្រឿងហ្វាង» រីឯប្អូនប្រុសរបស់នាងទើបតែមានអាយុ ២ឆ្នាំប៉ុណ្ណោះ។ ឪពុកម្តាយរបស់នាង បានទៅធ្វើការនៅស្រុកដែលឆ្ងាយពីផ្ទះ ជីដូនជីតាក៏ចេញទៅរកការងារធ្វើអស់ដែរ ដូច្នេះនាងក៏សំរេចចិត្តយកប្អូនប្រុសរបស់នាងទៅសាលារៀនជាមួយ។ ដោយសារតែកង្វះអាហារូបត្ថម្ភ បានធ្វើឲ្យក្បាលរបស់ប្អូននាងធំខុសពីទារកធម្មតា។


«ប្អូនប្រុសងងុយគេង!!» នៅលើកដំបូងដែលខ្ញុំបាន ឃើញក្រសែរភ្នែករបស់ក្មេងស្រីម្នាក់នេះ ទឹកភ្នែករបស់ខ្ញុំបានស្រក់ចុះដោយមិនដឹងខ្លួន។ តាមពិតមានកុមារជាច្រើនដែលត្រូវឆ្លងកាត់ខ្សែជីវិតលំបាកវេទនាបែបនេះ។ មានមនុស្សមួយចំនួន ដែលមានជីវភាពធូធារ និងសាលារៀនល្អ តែបែបជាមិនខំប្រឹងចាប់យក និងថែរក្សាទៅវិញ។

កុមារីម្នាក់ដែលរស់នៅក្នុងស្ថានភាពលំបាកលំបិនដូច្នេះហើយ នៅតែចង់ទៅសាលារៀនទៀត!! ចុះទំរាំពួកយើងវិញ តើមានមូលហេតុអ្វីដែលយើងមិនអាចខំប្រឹងជំនៈនូវឧបស័គ្គបានទៅ?

ប្រភព៖ Xinhua
កែសម្រួលដោយ៖ កវីខ្សត់ធន់
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email