Loading...

Monday, August 8, 2016

វីរបុរសមីនកម្ពុជា លោកអាគី រ៉ា ទទួលពានរង្វាន់ CNN Heroes របស់ពិភពលោក។


ពិតជាមានមោទនភាពចំពោះវីរភាពរបស់កូនខ្មែរលោក អាគី រ៉ា ដែលជាស្ថាបនិកសារមន្ទីរមីនកម្ពុជា ដែលមានទីតាំងនៅខេត្តសៀមរាប។ ក្នុងបេសកម្មរបស់លោកបានលះបង់ស្ទើរតែជីវិតផ្ទាល់ខ្លួនដើម្បីបំពេញបេសកម្មដែលកើតពីឆន្ទៈក្នុងការរំដោះដីដែលមានមីនជូនប្រជាជនកម្ពុជាបានប្រើប្រាស់វិញដោយមិនត្រូវការកម្រៃ និងចំណាយលុយអ្វីទាំងអស់។

នេះទើបបានជាបុរសខ្លាំងពិតៗរបស់កម្ពុជា!! លោកអាគី រ៉ា បានដោះមីនជាង៥មឺុនគ្រាប់ជួយរំដោះដីមានមីនជូនប្រជាពលរដ្ឋអត់យកកម្រៃ អត់មានចាយអស់លុយរដ្ឋ លុយកំចី រឺលុយជំនួយពីបរទេសណា។

លោកអាគី រ៉ា គឺជាកូនកំព្រាឳពុកម្ដាយ ដែលបានស្លាប់ចោលអស់នៅសម័យប៉ុលពត ចេញពីឆន្ទៈ គ្មានអំណាចបុណ្យស័ក្កិ លោកបានពុះពារបេីកអង្គការ "សារមន្ទីរមីនកម្ពុជា" នៅឆ្នាំ១៩៩៧ ផ្ដេីមពីលុយតែ៥០ដុល្លារ(ទុកធ្វេីសោហ៊ុយពីសៀមរាបទៅសុំច្បាប់នៅក្រសួងមហាផ្ទៃ) ហេីយសារមន្ទីរនេះហេីយគឺជាផ្ទះទេវតា បានជួយសង្គ្រោះជីវិតនិងចិញ្ចឹមកុមារកម្ពុជាដែលរងគ្រោះដោយសារមីនរាប់ពាន់នាក់ជិត២០ឆ្នាំ បានរៀនដល់ចប់មហាវិទ្យាល័យ។ លោកមានមុខរបរ មានអនាគតដ៏ត្រចះត្រចង់ និងបានសាងសង់សាលារៀនតាមទីជនបទដាច់ស្រយាលបានជាច្រេីនកន្លែង ដែលថវិកាទាំងអស់នោះបានមកពីភ្ញៀវអន្តរជាតិទិញសំបុត្រចូលទស្សនាសារមន្ទីរជាប្រចាំថ្ងៃ។

ហេីយគាត់ត្រូវបានទទួលពាននិងប្រសិទ្ធិនាមថា៖ "បុរសដែលបានផ្លាស់ប្ដូរពិភពលោកដ៏អស្ចារ្យ!"
តេីម្ចាស់ពានរង្វាន់ CNN Heroes 2010 ដ៏អស្ចារ្យរបស់ពិភពលោកដែលបាននាំមោទនភាពជូនជាតិខ្មែរម្នាក់នេះ មានត្រូវបានគិតគូរផ្ដល់កិត្តិយសជាផ្លូវរដ្ឋ រឺទទួលបានបុណ្យស័ក្តិអ្វីទេពីរដ្ឋាភិបាលចំពោះគុណបំណាច់ដ៏ធំធេងរបស់គាត់ដែរឬទេ???

អ្នកនឹងហូរទឹកភ្នែក នៅពេលចូលទស្សនាវីឌីអូថ្ងៃគាត់ទៅទទួលពានរង្វាន់នៅអាមេរិក។​ សូមទស្សនាវីដេអូ ថ្ងៃដែលលោកទទួលពានរង្វាន់ CNN Heroes កាលពីឆ្នាំ២០១០។



ប្រភព និងការដកស្រង់អត្ថបទ៖ @នគររាជ និង @ដើមចេក​

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email