Loading...

Tuesday, September 27, 2016

​តំបន់កំណប់​រ៉ែមាស​ និងរ៉ែ​ប្រាក់ដែលមានតម្លៃដល់ទៅ375 ពាន់លានដុល្លារអាមេរិកត្រូវបានក្រុមរុករករ៉ែចិនប្រទះឃើញ


យោងតាម​ការចុះផ្សាយ​ពត៌មាន​នៃសារពត៌មាន​ CCTV​ រ​បស់ចិន​កាលពី​ថ្ងៃច័ន្ទ​ ទី២៦ ​ខែកញ្ញា​ម្សិលមិញ​បានបញ្ជាក់​អំពី​ដំណឹងល្អ​មួយ​សម្រាប់​ប្រជាជាតិចិន​ឱ្យដឹង​ថា​៖​​ ចិន​បាន​រកឃើញ​ទីតាំង​តំបន់​កំណប់​រ៉ែមាស​ និងរ៉ែប្រាក់​ដ៏ធំមួយ​កន្លែង​ដែល​តម្លៃ​ប៉ាន់​ប្រមាណ​ជាង៣.៧៥ពាន់​លានដុល្លារ​អាមេរិក​ ។​

ជា​ទីតាំង​អណ្ដូង​រ៉ែមាស ​និងប្រាក់​មួយ​កន្លែង​ស្ថិត​នៅក្នុង​តំបន់ភ្នំ​តុងប៉ាយ​ខេត្តហឺណាន​ ដែល​តម្លៃ​គិតជា​ទឹកប្រាក់​សរុបជាង​២៥០ពាន់​លានយាន់ ​ឬ៣.៧៥ពាន់​លានដុល្លា​រ​អាមេរិក​ ត្រូវបាន​គេរាយ​ការណ៍​ឱ្យ​ដឹងថា​តំបន់​នោះផ្ទុក​ទៅដោយ​រ៉ែមាស​ប្រមាណ​ជាង១០០តោន​ និងរ៉ែប្រាក់​ជាង១២០តោន​ ។​

បើតាម​ការឱ្យ​ដឹង​របស់​មន្ទីរ​ដែនដី​ និងធនធាន​រ៉ែខេត្ត​ហឺណាន​បានប្រាប់ថា​៖​ រដ្ឋាភិបាល​ចិន​នឹង​​សម្រេច​បញ្ចេញ​កញ្ចប់​ទឹកប្រាក់​ប្រមាណ​៨០លាន​ដុល្លា​រក្នុង​គម្រោង​រុករករ៉ែមាស​ និងរ៉ែប្រាក់​នេះដែល​នឹង​ចាប់​ផ្ដើម​ចាប់​ពីពាក់​កណ្ដាល​ខែកញ្ញា​នេះតទៅ ​។ ​​មន្រ្តី​មន្ទីរ​ខេត្ត​ក៏បាន​បញ្ជាក់​ផងដែរ​ថា៖​ បរិមាណ​រ៉ែ​ខាងលើ​នេះគឺរាប់​ត្រឹមតែ​នៅក្នុង​បរិវេណ​ភ្នំតុង​ប៉ាយ​ប៉ុណ្ណោះ​ ដោយ​មិន​ទាន់​រាប់​បញ្ចូល​អំពី​ទីតាំង​ដទៃ​ៗ​ទៀត​នៅ​ក្នុង​ស្រុក​តុងប៉ាយ​​ទាំងមូល​ឡើយ​ ដែល​ទំ​ហំ​ផ្ទៃដី​ដែល​ផ្ទុក​ទៅដោយ​រ៉ែទាំង​អស់​គឺមាន​ផ្ទុករ៉ែមាស​ប្រមាណជាង​២០០តោន ​និងរ៉ែប្រាក់​ជាង៥ពាន់តោន​ ហើយរ៉ែ​ទាំង​នេះ​អាចបន្ត​មាន​រហូត​ដល់ជិត​១០០ឆ្នាំ​ខាងមុខ​ទៀតឯណោះ ​៕​




ប្រភព៖ CCTVNews
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email