loading...
Loading...

Wednesday, September 14, 2016

សមត្ថ​ភាព​​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ធ្វើឲ្យកូរ៉េខាងជើង​លែង​ខ្លាច​សត្រូវ រួមបញ្ចូលទាំង​អង្គការ​សហ​ប្រជាជាតិ​ទៀតផង!!

loading...

Loading...

ទូរទស្សន៍​រដ្ឋ​ កូរ៉េខាងជើង​ បាន​ផ្សាយ​ឲ្យ​ឃើញ​ប្រជាជន​ និង​ទាហាន​ រួម​ជា​មួយ​នឹង​មន្ត្រី​រដ្ឋាភិបាល​​ជាន់​ខ្ពស់​ជា​ច្រើន​រូប​ បាន​ចូល​រួម​ក្នុង​ពិធី​ជួបជុំ​ និង​ច្រៀង​ចម្រៀង​អបអរ​នៅ​លើ​ទីលាន​ គីម អីុលស៊ុង​ ​ក្នុង​ទីក្រុង​ ព្យុងយ៉ាង ​ព្រមទាំង​សរសើរ​ថា ​អំណាច​នុយក្លេអ៊ែរ​របស់​ កូរ៉េខាងជើង​ បាន​លុប​បាត់​ចោល​នូវ​ការ​គំរាម​ពី​ប្រទេស​អមិត្ត​ទាំងឡាយ​ សូម្បី​អង្គការ​សហ​ប្រជា​ជាតិ ។​

"ការ​ធ្វើ​ឲ្យ​មាន​ស្ដង់ដា​នូវ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​មួយ​ នឹង​អាច​ឲ្យ​ប្រទេស​ កូរ៉េខាងជើង ​មាន​សមត្ថ​ភាព​​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​តាម​បំណង​ ថែមទាំង​អាច​ផលិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​មាន​ទំហំ​កាន់​តែ​តូច​, ស្រាល​ជាង​មុន​ និង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ច្រើន​ប្រភេទ​ ប៉ុន្តែ​មាន​អនុភាព​ខ្លាំង" ​អនុប្រធាន​គណៈកម្មការ​កណ្ដាល​គណបក្ស​ពលករ​កូរ៉េ ​លោក​ គីម គីណាម​ (Kim Ki Nam) ​ថ្លែង​ដូច្នេះ​ទៅ​កាន់​មហាជន​ ។​ ​

នេះ​ជា​ពិធី​ជួបជុំ​ដ៏​ធំ​មួយ​ រៀបចំ​ឡើង​ដើម្បី​អបអរ​ដល់​ជោគជ័យ​នៃ​ការ​សាក​ល្បង​​គ្រាប់​បែក​នុយក្លេអ៊ែរ​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ​ជា​គ្រាប់បែក​ដែល​រដ្ឋាភិបាល​អះអាង​ថា​ មាន​អនុភាព​ខ្លាំង​បំផុត​ជាង​គ្រាប់បែក​ដែល​សាកល្បង​កន្លង​មក​ ព្រមទាំង​ជា​ការ​អភិវឌ្ឍ​ដែល​នឹង​នាំ​ទៅ​រក​ការ​ផលិត​ក្បាល​គ្រាប់​សម្រាប់​ភ្ជាប់​ជា​មួយ​មីស៊ីល​ឆ្លង​ទ្វីប ។​



កែសម្រួល៖ Kqube.net
ប្រភពៈ​ dailymail​
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email