loading...
Loading...

Wednesday, September 21, 2016

សង្គ្រាម​សម្ដី សុខ ពិសី លី អ៊ី​វ៉ាធី​ណា ផ្ទុះ​ពី​ពន្លក​តារា​រៀបរះ

loading...

Loading...

ភ្នំពេញ: សម្ដី​តារា​ចម្រៀង​ លី អ៊ីវ៉ា​ធីណា លើក​សរសើរ​ពី​ទឹកដម​សំនៀង​បេក្ខ​នារី​ គារ៉ាត់ ណា​លីនដា ច្រៀង​បទ «អូន​សុំ​សន្យា​ឈប់​នឹក​បងទៀត​ហើយ» ក្នុង​កម្ម​វិធី​ពេញ​ចិត្ត​អត់ ថា «ទឹក​ដម​សំនៀង​ពីរោះ​ជាង​ម្ចាស់​ដើម កញ្ញា សុខ ពិសី» បាន​ធ្វើឲ្យ​ម្ចាស់​បទ មិន​ស្ងប់​ហឫ​ទ័យ​ចេញ​វីដេអូ​វែង​អន្លាយ​ប្រតិ​កម្ម​កំណាយ​ពាក្យ​ចំអក​ឲ្យ​រៀម​ច្បង​ លី អ៊ី​វ៉ាធី​ណា កប់ៗ​ទាំង​ពាក្យ​ថា «រៀម​ច្បង​យិន​ស៊ិន ចេញ​ចរិត​ហ្ស៊ីន ជាតួ​ឈ្នា​នីស» ខណៈ​កញ្ញា លី អ៊ីវ៉ាធីណា ក៏​ចេញ​វីដេអូ​ទាមទារ​ភាព​ទៀង​សច្ចៈ​ខ្លួន​ថា «និយាយ​អ្វី​តែជា​ការពិត​ពីបេក្ខ​នារី» ប៉ុណ្ណោះ។

នា​រសៀល​ថ្ងៃ​សៅរ៍​​ចុង​សប្តាហ៍​កន្លង​ផុត​ថ្មីៗ​នេះ តារា​ចម្រៀង​ផលិតកម្ម​ថោន​នាង​ លី អ៊ីវ៉ា​ធីណា ក៏ត្រូវ​បាន​លេច​វត្តមាន​ជា​ពិសេស​នៅ​ក្នុង​កម្មវិធី «ពេញ​ចិត្ត​អត់​» វគ្គ៤ នៃ​ទូរ​ទស្សន៍ MyTV ក្នុង​នាទី​ជា​គណៈកម្ម​កា​រ​ផ្តល់​ពិន្ទុ រួម​ជាមួយ​ តារា​ចម្រៀង​រ៉េប​ នេនទុំ អ្នក​នាង កាតុ និង​ នាង​ រ៉ូលីន។ ឱកាស​ទទួល​តួនាទី​ជា​កិត្តិយស​លើ​កញ្ចក់​ទូរទស្សន៍​នោះ​ លី អ៊ីវ៉ាធី​ណា បាន​បង្ហាញ​ការ​វិនិច្ឆ័យ​ពីទឹក​ដម​សំនៀង​បេក្ខ​នារី គារ៉ាត់ ណា​លីនដា ដែល​ច្រៀង​ត្រាប់​តាម​កញ្ញា​ សុខ ពិសី​ ថា៖ «អូន​បង​គិត​ថា សំឡេង​អូន​មិនដូច​ទេ ប៉ុន្តែ​អូនច្រៀង​បទ​នេះ បាន​ពីរោះ​ជាង​ម្ចាស់​ដើម»។

បន្ទរការ​សរ​សើរ​ពី​​គណៈ​កម្មការ នេន​ទុំ ថា៖ «ណា​លីនដា សំឡេង​អូន​ពីរោះ​ តែអូន​ច្រៀង​មិន​ទាន់​ត្រូវ​ល្អ មាន​កន្លែង​ខ្លះ​អូន​ភ្លាវ​បន្តិច»។ដោយ​ការ​វិនិច្ឆ័យ​ពី​តារា​ចម្រៀង​នៅ​ផលិត​កម្ម​ថោន លី អ៊ីវ៉ា​ធីណា​ ដែល​បង្ហាញ​ពិន្ទុ​ខ្ពស់ហួស​ម្ចាស់​ដើម​ជា កញ្ញា សុខ ពិសី ពី​ទឹក​ដម​សំនៀង​បេក្ខនារី​សិល្បៈ​ទើប​ចេញ​ពន្លក​ថ្មីក្នុង​កម្មវិធី​ពេញ​ចិត្តអត់​ ក៏​ញ៉ាំង​ឲ្យម្ចាស់​បទងារ​តារា​ស្រី​ស្អាត​សំនៀង​មាយា​ប្រចាំ​ផលិតកម្ម​សាន់​ដេ កញ្ញា​ សុខ ពិសី ផ្ទុះ​ឆេះដុំ រហូត​ចេញ​វីដេអូ​ឃ្លីប​រយៈពេល​ដល់​កន្លះ​ម៉ោង ប្រតិ​កម្ម​ក្នុង​ន័យ​ដដែលៗ ពីការ​តូចចិត្ត​តូច​ថ្លើម ដែល​ឮ​គណៈកម្​មការ​ជា​តារា​ចម្រៀង​ទ្រនំ​ផ្សេង ឲ្យតម្លៃ​ទឹកដម​ពន្លក​សិល្បៈ​ថ្មី គារ៉ាត់ ណា​លីនដា​ថាច្រៀង​បាន​ពី​រោះ​ជាង​ម្ចាស់​បទ ទាំង​ច្រៀង​មិនត្រូវ​ភ្លេង។

នៅ​ក្នុង​វីដេអូ​ឃ្លីប​បង្ហាញ​ពី​អារម្មណ៍​ក្តៅ​ឆួល កញ្ញា សុខ ពិសី​ បាន​គាស់​កកាយ​ថា៖ «ពេញ​ចិត្ត​អត់​របស់​ទូរ​ទស្សន៍ MYTV ខណៈ​ពេល​ដែល មាន​ប្អូន​ស្រី​ម្នាក់​បាន​លើក​យក​បទ​ចម្រៀង​ខ្ញុំមក​ប្រឡង​ក្នុង​កម្ម​វិធី ហើយ​ភ្លាមៗ​ស្រាប់​តែ​កញ្ញា លី អ៊ីវ៉ាធីណា បែរ​ជា​និយាយ​ថា «នេះ​បង​និយាយ​តាម​ត្រង់​សំឡេង​របស់​ប្អូន​ច្រៀងពី​រោះជាង​ម្ចាស់​ដើម​បន្តិច» ខ្ញុំ​ទទួល​ស្គាល់​ថា សំឡេង​ប្អូនស្រី​ពីរោះ តែនាង​ច្រៀង​មិន​ទាន់​ត្រូវភ្លេង​ខ្ញុំ​ថាគាត់​ភ័យ​ តែ​សំឡេង​គាត់​ពីរោះ​មែន»។

សុខ ពិសី ក៏បាន​ពោល​ឡើង​ថា៖ «តាម​មុខ​មាត់​ និង​ការ​សម្តែង​របស់​កញ្ញា លី អ៊ីវ៉ា​ធីណា ក្នុង​ឱកាស​នោះ​ ពិត​ជាសម​នឹង​តួ​ឈ្នា​នីស ដូចជា​ចេញ​ចរិតហ្ស៊ីន​របស់​គាត់​យ៉ាង​​ម៉េចក៏​មិន​ដឹង​បង្ហាញ​ពីការ​គុំកួន​ចំពោះ​សិស្សប្អូន​»។

ខណៈ​សង្គ្រាម​សម្ដី​ឡើង​កម្ដៅ កំពូល​តារា​សិច​ស៊ី កញ្ញា ដេននី ក្វាន់ ដែល​អះ​អាង អត់​កាន់​ជើង​ខាង​ណា នាង​ថ្លែង​ថា៖ «ខ្ញុំ​ក៏បាន​មើល​ដែរ​ឃើញ​ថាកញ្ញា លី អ៊ីវ៉ាធីណា និយាយ​មក​អត់​មាន​វិជ្ជាជីវៈ​ក្នុង​ខ្លួន​សោះ ខ្ញុំ​មើល​កម្មវិធី​ច្រើន​ តែមិន​ដែលឮ​គណៈកម្មការ​និយាយ​ថា អ្នក​មក​ប្រឡង​ច្រៀ​ង​ពីរោះ​ជាង​ម្ចាស់​ដើម​នោះ​ទេ»។

ប្រតិកម្ម​តប​នឹង​កញ្ញា​ សុខ ពិសី ដែល​បង្ហាញ​ទាំង​អំណះ​អំណាង​ គ្មាន​ការ​ឈ្នា​នីស​ សិស្ស​​ប្អូន​ កញ្ញា លី អ៊ីវ៉ា​ធីណា ដែល​ចេញ​វីដេអូខ្លី​ក្នុង​រយៈពេល​តែជាង ៤ នាទី​ក៏​ឆ្លៀត​លើក​ឡើង​ ពីម្តាយ​សិស្ស ប្អូន​ស្លាប់ ក៏ឲ្យ​ម្តាយ​ខ្លួន​ទៅ​ចូល​បុណ្យ​នោះ នាង​បន្តថា៖ «បេក្ខ​នារី​ដែល​ច្រៀង​ត្រាប់​តាម​ប្អូនស្រី​សុខ ពិសី ខ្ញុំ​គ្រាន់តែ​និយាយ​អ្វី​ការពិតតែ​ប៉ុណ្ណោះ បើ​បេក្ខ​នារី​ច្រៀង​ពីរោះ ខ្ញុំថា​ច្រៀង​ពីរោះ បើ​បេក្ខ​នារី​ច្រៀង​មិន​ពីរោះ ខ្ញុំថា​ច្រៀង​មិន​ពីរោះ»។

កញ្ញា លី អ៊ីវ៉ាធី​ណា​ បញ្ជាក់​ថា៖ «ខ្ញុំក៏​មិន​បាន​និយាយ​ថា កញ្ញា ​សុខ ពីសី ច្រៀង​អន់​ជាង​បេក្ខ​នារី ឬក៏​កញ្ញា​ សុខ ពិសី ​ច្រៀង​អត់​បាន​ប៉ុន​បេក្ខនារី​ដែរ គ្រាន់តែ​និយាយថា បេក្ខ​នារី​ច្រៀង​ពីរោះ​ជាង​ម្ចាស់​ដើម។ តែបើ​ស្ដាប់​ទៅមាន​តែ​ ប្អូនស្រី សុខ ពិសី ទេ ដែល​បង្ហាញ​ពីចេតនា​ឈ្នានីស​បង ដូចជា​ពាក្យចេញ​ចរិត​ហ្ស៊ីន និង​ពាក្យ​ថា តារា​ចម្រៀង​ យិន​ស៊ិន នេះ​គេ​ហៅ​ថា ពាក្យ​ឈ្នា​នីស»៕

ប្រភព៖ Khmer Post
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email