Loading...

Friday, September 23, 2016

បុរស​ម្នាក់​វាយ​អ្នកគ្រូ​ពេទ្យ​ព្រោះ​ខឹង​ស្លៀក​ខើច​ខ្លី


AFP ផ្សាយ​ថា​ប៉ូលិស​តួ​ក​គី​បាន​ចាប់ខ្លួន​ជន​បង្ក​ហិង្សា​លើ​នារី​ម្នាក់​កាលពី​ថ្ងៃ​ទី​១៧ កញ្ញា ២០១៦ នៅ​ខណ្ឌ​អ៊ូ​ស្គូ​ដា ក្រុង​អីុស្តង់​ប៊ុល ប្រទេស​តួ​ក​គី ។ បុរស​នោះ​បាន​ស្រែក ខ្លាំង​ៗ​ថា «​អ្នក​ស្លៀក​ខើច​ខ្លី​ត្រូវ​តែ​ស្លាប់​!» រួច​ស្ទុះ​ទៅ​ទាត់ និង​ធាក់​អ្នកគ្រូ​ពេទ្យ​ម្នាក់​នោះ ។

បុរស​នោះ​មាន​អាយុ​ប្រហែល​៣៥​ឆ្នាំ បាន​បញ្ជាក់​ប្រាប់​ប៉ូលិស​ក្រោយ​ពី​ចាប់ខ្លួន​ថា «​ខ្ញុំ​ខឹង​អ្នកគ្រូ​ពេទ្យ​រូប​នោះ​ស្លៀក​ខើច​ខ្លី គឺជា​អំពើ​មិន​សមរម្យ ដូច្នេះ​ហើយ​ទើប​ខ្ញុំ​ទ្រាំ​មិន​បាន​ស្ទុះ​ទៅ​វាយ​តែ​ម្តង » ។

បុរស​នោះ​ជា​កង​សន្តិសុខ​របស់​ក្រុមហ៊ុន​មួយ​ហើយ​គ្រូពេទ្យ​ធ្លាប់​វិនិច្ឆ័យ​ថា​គេ​កើត​ជំងឺសរសៃប្រសាទ ។

ក្រុម​សកម្មជន​ការពារ​សិទ្ធិ​របស់​ស្ត្រី​នៅ​តួ​ក​គី​បាន​បង្ហាញ​ក្តី​បារម្ភ​ទាក់ទិន​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​នៅ​ក្នុង​ប្រទេស ។ តាម​ស្ថិតិ​ក្នុង​មួយ​ឆ្នាំ​មាន​ស្ត្រី​ស្លាប់​ជា​ច្រើន​នាក់ ភាគច្រើន​កើតឡើង​ដោយសារ​ប្តី ៕

ប្រភព៖ kohsantepheapdaily

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email