Loading...

Wednesday, September 28, 2016

ប្រជាពលរង្ឋខេត្តពោធីសាត់ដាក់មងជាប់បានត្រីមួយក្បាលយ៉ាងធំ​អស្ចារ្យមិននឹកស្មានដល់


ខេត្តពោធិ៍សាត់ ៖ ស្ទើរ​តែមិនគួរឱ្យជឿ បើសិន​មិនបានឃើញ​នឹងភ្នែកនោះ បន្ទាប់​​ពី​ភ្ញាក់​ផ្អើលជា​ខ្លាំង​ ខណៈ​ដែល​​​ប្រជានេសាទ​ដាក់​ម​ង​ក្នុងទន្លេសាប​ ស្រាប់តែ​​ជាប់បានត្រី​ធំ​ដ៏កម្រ​មួយក្បាល ​កាលពី​រសៀល​ថ្ងៃទី​២៧ កញ្ញា ២០១៦ ​​​ស្ថិតក្នុងឃុំកំពង់ហ្លួង ជាប់​ព្រំ​ប្រទល់ឃុំក្បាលត្រាច ក្នុង​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ ។

ពលរដ្ឋ​នេសាទម្នាក់ ដែលជាម្ចាស់​មង​​ឈ្មោះយន់ គន្ធា អាយុ​៣៦ឆ្នាំ មាន​ទីលំនៅ​ក្នុងឃុំខាងលើបានរៀប​រាប់​ថា គាត់​ពិត​ជា​រំភើប​ណាស់ ដែល​ឃើញត្រី​ដ៏ធំមួយក្បាលនេះ ។​ មុន​ពេល​ប្រទះ​​ត្រី​ដ៏ធំនេះ គឺ​គាត់បាន​ទៅរាយ​មងក្រឡាធំ​​នៅ​កន្លែងខាងលើ​ដូចសព្វ​ដង ។ ក្រោយមក គាត់បាន​អុំទូក​ទៅមើល​ថា មាន​ជាប់ត្រី​ឬ​នៅ ។ ស្រាប់តែ​ទៅដល់ ក៏មានការភ្ញាក់​ផ្អើល​ ដោយមងគាត់បាន​ដាច់​រយះខ្ទេចស្មានតែ​ជាប់​អ្វីដែល​ចម្លែក លុះគាត់សាឡើង​​ក៏​ប្រទះឃើញ​ត្រី​គល់រាំងដ៏ធំមួយក្បាល​ជាប់មងរបស់​គាត់ ហើយ​ត្រីនោះ​នៅរស់ទៀតផង ​​។

ប្រភពបន្តថា បន្ទាប់ភ្ញាក់​ផ្អើល​នេះ មានមនុស្ស​ម្នា​ជាច្រើន​បានមក​ជួួយ​សង្គ្រោះ​ត្រីដ៏ធំនេះ ​ហើយ​គាត់​ក៏​ព្យាយាម​ទំនាក់ទំនង​ទៅ​ខាង​​មន្ត្រីជលផល​ ដើម្បីឱ្យ​ចុះ​ពិនិត្យ ។ ក្នុងនោះដែរ ត្រូវបាន​លោកពុធ ស៊ុនលី នាយ​ផ្នែកជលផល​ក្រគរ ធ្វើការ​ថ្លែង​អំណរ​គុណ​​ជា​ខ្លាំង​ដល់​ពលរដ្ឋ ​ដែលរាយការណ៍ជូន​លោក​ ក្នុង​ការ​ចង់​ថែរក្សា​ការពារ​មច្ឆជាតិ​ក្នុងប្រទេស​យើង​នេះ ៕








ប្រភព និងព័ត៌មានបន្ថែំ៖ កោះសន្តិភាព

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email