Loading...

Sunday, September 18, 2016

នាវា​​ធំ​បំផុត​​លើលោក​​ជួប​គ្រោះ​ថ្នាក់ធ្លាក់​ទូកសង្គ្រោះ​​​​ ស្លាប់​​​​​និង​របួស​​៥​នាក់


នាវិក​​ម្នាក់​​​ បាន​ស្លាប់​​បាត់បង់ជីវិត ​និង​​​៤​នាក់​​ផ្សេង​​ទៀត​​រង​របួស​ធ្ងន់​ស្រាល​​​ក្នុង​ឧបទ្ទវហេតុ​​លើ​​នាវា​ជិះ​កម្សាន្ត​ធំ​ជាង​គេ​បំផុត​​លើ​លោក​​ Harmony of the Seas ​ដ៏​កម្រ។

នាវិក​ជនជាតិ​ហ្វីលីពីន​​​អាយុ​៤២​ឆ្នាំ​ បាន​ស្លាប់​​បន្ទាប់​ពី​​​​ទូក​ជួយ​សង្គ្រោះ​​​មាន​ផ្ទុក​​មនុស្ស​ ៥​នាក់ បាន​​ដាច់​ចេញ​​ពី​ជាន់​នាវា​​ទី​៥ អំឡុង​ពេល​​​ហាត់​សម​​វិធី​ជួយ​សង្គ្រោះ​​​អ្នក​ដំណើរ ​នៅ​ទីក្រុង​ផែ​ Marseille ប្រទេស​បារាំង កាល​ពីថ្ងៃ​​​ទី​១៣​កញ្ញា​ ម្សិលមិញ​។

ជាន់​ទី​៥​នេះ ​មាន​​កម្ពស់​ ១០​ម៉ែត្រ ​​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​​ភ្លាម​ៗ​ បណ្ដាល​​ឲ្យ​​នាវិក​ ២​នាក់​​​​ត្រូវ​​​​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​​​​ក្នុង​ស្ថានភាព​​ធ្ងន់ធ្ងរ​​គំរាម​កំហែង​ដល់​អាយុជីវិត។ ​​អ្នក​របួស​ទាំង​ ៤​នាក់​​​មាន​​​ជនជាតិ​ហ្វីលីពីន​ ៣នាក់​ និង​ឥណ្ឌា​ម្នាក់។

ក្រុម​ហ៊ុន​ The Royal Caribbean Cruise ​បើក​​​ប្រតិបត្តិការ​​លើ​​នាវា​ Harmony of the Seas ក៏​បាន​​អះអាង​ដំណឹង​ដ៏​ក្រៀម​ក្រំ​​នេះ​​លើ​បណ្ដាញ​សង្គម​ Twitter​ ថា “​យើង​​នឹង​ចង​ចាំ​​​​មិន​ភ្លេច​​នូវ​សហសេវិក​​ និង​គ្រួសារ​ពួកគាត់​​ក្នុង​ចិត្ត និង​ក្នុង​ការ​អធិដ្ឋាន​​របស់​​ពួក​យើង​ជានិច្ច”។

Harmony of the Seas ជា​នាវា​​​​ជិះ​កម្សាន្ត​​ធំ​ជាង​គេ​បំផុត​​​លើ​ពិភពលោក ដែល​មាន​ប្រវែង​ ៣៦២​ម៉ែត្រ​ និង​អាច​ផ្ទុក​​អ្នក​ដំណើរ​​ រួម​នឹង​​ក្រុម​ការងារ​ជាង​ ៨០០០​នាក់​​។ ​វា​មាន​កម្ពស់​៧០ម៉ែត្រ​ និង​​ប្រវែង​វែង​ជាង​ទួអីហ្វែល នៅ​បារាំង​ទៅ​ទៀត។ នាវា​ដដែល​​​ទើប​ដាក់​សម្ពោធ​​​នៅ​ខែ​​ឧសភា​ ឆ្នាំ​​​២០១៦​នេះ​ប៉ុណ្ណោះ។​ លើ​នាវា​​មាន​​​ភោជនីយដ្ឋាន​ប្រណិត​ចំនួន​ ២០ ​អាង​ហែលទឹក​ ២៣ រោង​ភាពយន្ត​មួយ និង​​កាស៊ីណូ​មួយ៕







ប្រែ​សម្រួល៖ Sabay
ប្រភព៖ Express

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email