loading...
Loading...

Friday, September 23, 2016

ម្នាក់ៗ​ព្រឺ​សំបុរ! អស្ចារ្យ​ណាស់ ពិតជា​​រះចំកណ្តាល​ប្រាង្គប្រាសាទ​អង្គរ​មែន

loading...

Loading...

ខេត្តសៀមរាប​ ៖​ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​តាម​ការ​ប្រមាណ​ជាបឋម​ មានប្រហែល​ជាង១​ម៉ឺន​នាក់​ នាំ​គ្នា​ទៅ​មើល​ព្រះ​អាទិត្យ​រះ​ចំ​ប្រាង្គ​កណ្តាល​​នៃ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ទី​២៣ ​កញ្ញា​ ​២០១៦ ​នេះ ដោយម្នាក់ៗ​​រូតរះ​ទៅ​កាន់​ប្រាសាទអង្គរវត្ត ដើម្បី​ទស្សនា​ទិដ្ឋភាព​ដ៏​អស្ចារ្យ ដែល​ព្រះអាទិត្យ​រះ​ឡើង​ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្តតែ​ម្តង​ ។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ប្រុស ស្រី ក្មេង​ចាស់ បាន​ក្រោកពីដំណេក តាំងពី​ម៉ោង​មិន​ទាន់​៥​ភ្លឺព្រឹកនេះ ដែល​បានដឹង​អំពី​ព្រឹត្តិការណ៍​សមរាត្រី ដែល​ព្រះអាទិត្យ​រះ​ឡើង​ចំ​កំពូល​ប្រាសាទអង្គរវត្ត​នេះ បាន​មក​ជុំ​គ្នា ដើម្បី​គយគន់​មើល​ពន្លឺព្រះអាទិត្យ ដោយ​ផ្សារ​ភ្ជាប់​នឹង​ទិដ្ឋភាព​ប្រាង្គ​ប្រាសាទអង្គរវត្ត​យ៉ាងច្រើន​ណែនណាន់តាន់តាប់​។ នេះ​ជា​ការ​ប្រមូលផ្តុំ​មហាជន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​ព្រឹត្តិការណ៍​បែប​នេះ​កន្លង​មក ក្នុង​ខេត្តសៀមរាប​។

បើ​តាម​ការ​បញ្ជាក់​ពី អ្នកប្រមាញ់​រូបថត​ទាំង​ អ្នកមាន​អាជីព​ថតរូប និង​អ្នក​ដែល​ចូល​ចិត្ត​ថតរូប​ធម្មតា សុទ្ធតែ​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ផ្តិត​យក​ទេសភាព​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ​ ។ មិនតែប៉ុណ្ណោះ ចំពោះ​អ្នក​សារព័ត៌មាន បណ្តាញ​ទូរទស្សន៍ ដ៏​ល្បី​ៗ​ជា​ច្រើន​ក្នុងស្រុក ក៏​បាន​ប្រមូលផ្តុំជួបជុំ​គ្នា ដើម្បី​បង្ហាញ​ពី​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ​ ទៅ​កាន់​សំណាក់​មហាជន​ជា​ច្រើន​ទៀត ដែល​នៅ​ឆ្ងាយ​ៗ​មិន​អាច​មក​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​បាន​ឡើយ​។

គួររំលឹក​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​​ តាំងពី​បុ​រម្យ​បុរាណ​មក ព្រះអាទិត្យដែល​រះ​ចំ​ប្រាង្គ កណ្តាល​ប្រាសាទអង្គរវត្ត នាទី​ក្រុង​អង្គរ មិន​ធ្លាប់​មាន​ទាល់តែ​សោះ ។ បើ​តាម​សម្តី​ចាស់ព្រឹទ្ធាចារ្យ ដែល​រស់នៅ​ក្នុង​ប្រាសាទអង្គរវត្ត​នោះ ។ ដូច្នេះ​សូម​ឱ្យ​បងប្អូន​ជនជាតិ​ខ្មែរ ទាំងអស់ ព្រមទាំង​ភ្ញៀវ​បរទេស ​​អញ្ជើញ​ទស្សនា​រូបភាព​ស្អាត​ពិត​ៗ នៃ​ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទ​អង្គរវត្ត​នា​ព្រឹក​ថ្ងៃ​ទី​២៣ ​កញ្ញា នេះ​ទាំងអស់​គ្នា ដើម្បី​កុំឱ្យ​កន្លង​ហួស​ទៅ​ឱ្យ​សោះ ។








ប្រភព ៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email