loading...
Loading...

Tuesday, September 20, 2016

គូស្នេហ៍មួយគូនេះ យកពស់ថ្លាន់ ជំនួសចិញ្ចៀន​ ក្នុងថ្ងៃរៀបការ!!

loading...

Loading...


ចិន៖ គូស្វាមីភរិយាថ្មីថ្មោងមួយចំនួនតែងតែយកគ្រឿងអលង្ការដែលធ្វើពីមាស ដើម្បីបំពាក់ឲ្យគ្នាទៅវិញទៅមក នៅក្នុងថ្ងៃមង្គលការរបស់ខ្លួន ប៉ុន្តែសម្រាប់គូស្វាមីភរិយាមួយគូនេះ បែរជាជ្រើសយកពសថ្លាន់ពណ៌មាសមួយគូទៅវិញ។
កាលពីថ្ងៃសុក្រ កន្លងទៅ អាពាហ៍ពិពាហ៍ដ៏ចម្លែកមួយ ត្រូវបានប្រារព្ធឡើងនៅក្នុងទីក្រុង Jilin ប្រទេសចិន ដោយនៅពេលដែលចូលមកដល់ពេលវេលាសម្រាប់កូនក្រមុំ និងកូនកំលោះផ្លាស់ប្តូរអំណោយគ្នា ពួកគេបាននាំយកអំណោយដ៏ភ្ញាក់ផ្អើល។


មិនមានជាលុយទាំងដុំដាក់គលើឆាកដូចគេ គូស្នេហ៍មួយគូនេះបានសម្រេចចិត្តជ្រើសយកពស់ថ្លាន់ពណ៌មាស ញីឈ្មោលចំនួនពីរក្បាលដើម្បីផ្លាស់ប្តូរគ្នា និងបានយកមករុំជុំវិញរាងកាយគូស្នេហ៍ទាំងពីរ មុនពេលពួកគេឱបក្រសោបគ្នាយ៉ាងសុខស្រួល ដែលមើលទៅវាជាការចាប់ផ្តើមនៃអាពាហ៍ពិពាហ៍តែមួយគ្មានពីរ។
នៅក្នុងវប្បធម៌របស់ប្រទេសចិន សត្វពស់អាចតំណាងអ្វីគ្រប់យ៉ាងពីអំពើអាក្រក់ កិត្តិយស នាំសំណាងល្អ ហើយជាពិសេសគឺពស់ថ្លាន់ពណ៌មាសនេះតែម្តង។
បើយោងតាម NetEase គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ គឺជាអ្នកស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលការពារសត្វព្រៃក្នុងស្រុក។ ដូច្នេះយ៉ាងហោចណាស់ពួកគេបានចែករំលែកក្តីស្រឡាញ់ ជិតស្និតជាមួយនឹងសត្វ៕




ប្រភព ៖ Shanghaiist
ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email