Loading...

Sunday, September 18, 2016

មោទនភាពលើដែនដី​អង្គរដ៏ស្រស់បវរ!! ដែលត្រូវបានកោតសសើរ និងផ្សាយតាម​ទូរទស្សន៍ប្រទេស​ថៃ!!!


ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបភាគច្រើន​ប្រាកដ​ជា​ធ្លាប់​បាន​ឃើញ និង​ទៅ​ទស្សនា​ដោយផ្ទាល់​នូវសម្រាប់​ទឹក​ដី​ប្រាសាទ​អង្គរវត្ត ក្នុង​ខេត្ត​សៀមរាប។ ​ប្រាសាទ​អង្គរវត្តគឺជាអច្ឆរិយវត្ថុ​ដ៏​ល្បី​រគ្មាន២ក្នុងពិភពលោក។
សម្រាប់លើកនេះ អ្វីដែលត្រូវបានបង្ហាញជូនប្រិយមិត្តគឺទិដ្ឋភាព​ពី​លើ​អាកាស​របស់​ទឹក​ដី​អង្គរ​វិញ​ម្ដង ដែល​វីដេអូ​នេះ​ត្រូវ​បាន​ដក​ស្រង់​ពី​កម្មវិធី​ទេសចរណ៍​មួយ​របស់​ទូរទស្សន៍​ថៃ គឺ​កម្មវិធី​ “មិន​ធម្មតា”។

វីដេអូ​នេះ​ត្រូវ​បាន​ថត​ឡើង​កាល​ពី​ឆ្នាំ​មុន ដែល​ក្រុម​ការងារ​ទូរទស្សន៍​ថៃ​បាន​ចុះ​មក​ថត​ផ្ទាល់ ដោយ​ប្រើ​កាមេរ៉ា Drone ថត​ពី​លើ​អាកាស។ ពិធីករ​និង​តារា​សម្ដែង Puri Hiranpruk ដែល​ជា​អ្នក​ចុះ​មក​ផ្ដិត​យក​រូបភាព​ពី​ប្រទេស​កម្ពុជា​ផ្ទាល់​បាន​រៀបរាប់​ពី​ភាព​អស្ចារ្យ​ជា​ច្រើន​ក្នុង​សម័យ​អង្គរ​ និង​បាន​បង្ហាញ​រូប​ភាព​ពី​ប្រាសាទ​អង្គរវត្ត រមណីយដ្ឋាន​ក្បាល​ស្ពាន លើ​ភ្នំ​គូលែន ប្រាសាទ​ភ្នំ​បាខែង… អម​ដោយ​ការ​រៀបរាប់​ពី​ប្រវត្តិ​និង​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​កន្លែង​នីមួយ​ៗ​ផង​ដែរ។ ទស្សនា​វីដេអូ​ខាង​ក្រោម​នេះ​តែ​ម្ដង៖



ប្រែ​សម្រួល៖ Sabay
ប្រភព៖ Mushroom TV
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email