loading...
Loading...

Sunday, September 18, 2016

ស្លាប់៨នាក់ និងរបួស ២០នាក់ បន្ទាប់ពីទូកដឹកអ្នកដំណើរមួយគ្រឿងបានលេចក្នុងទន្លេចៅផៃយ៉ាប្រទេសថ្ងៃ!! (វីដេអូ)

loading...

Loading...

ប្រទេសថៃ៖ ខណៈនេះក្រុមសង្គ្រោះកំពុងតែស្វែងរកមនុស្សដែលបានបាត់ខ្លួនបន្ទាប់ពីទូកមួយគ្រឿងបានលិចនៅល្ងាចថ្ងៃអាទិត្យនេះ ក្នុងទន្លេចៅផៃយ៉ា ( Chao Phraya River) ទីក្រុងអាយុទ្យា (Ayutthaya) ដែលបណ្តាលឲ្យមនុស្សយ៉ាងតិចណាស់ ៨នាក់ស្លាប់ និងរបួស ២០នាក់។

នៅវេលាម៉ោងប្រហែលជា ៤ល្ងាច ថ្ងៃអាទិត្យនេះ (២០១៦-កញ្ញា-១៦) ទូកដឹកអ្នកដំណើរ ២ជាន់ដែលផ្ទុកមនុស្សចំនួនជាង ១០០នាក់បានចេញពី (Nothaburi) ឆ្ពោះទៅក្រុងអាយុទ្យា​(Ayutthaya) ត្រូវបានប្រទះឃើញបុកគ្នាជាមួយនិងទូកដឹកទំនិញមួយទៀត បណ្តាលឲ្យលិចចុះក្នុងទឹកនៅម្តុំ វត្តសាណាមឆៃ (Wat Sanamchai) នេះបើយោងទៅតាមសំដីរបស់មន្ត្រីសាលាក្រុងឈ្មោះលោក គ្រិត ទានមិតត្រាផាប (Krit Tienmittrapap)។

តាមរបាយការណ៍នាល្ងាចម៉ោង ៦ និង១៤នាទី មនុស្សចំនួន ៨នាក់បានស្លាប់ ហើយនិង២០នាក់ទៀតបានរងរបួស។ រីឯមនុស្សមួយចំនួនទៀត កំពុងបាត់ខ្លួន។ លោកគ្រិត (Krit) បានបន្តទៀតថា ទូកដឹកអ្នកដំណើរមួយនេះបានផ្ទុកមនុស្សច្រើនពេក លើសចំណុះ។


ប្រភព៖ Khaosod
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email