Loading...

Monday, September 19, 2016

ទិដ្ឋភាព​ ស្ទះកកកុញជាប្រចាំ ក្នុងប្រទេសចិន



ចិន៖ ប្រទេសចិន ត្រូវបានគ្របដណ្តប់ដោយផ្ទៃដីទំហំ ៩,៥៨៥,០០០គីឡូម៉ែត្រការ៉េ និងជាផ្ទះសម្រាប់មនុស្សជាង ១,៣ពានលាននាក់ ដែលជាប្រទេសមានប្រជាជនច្រើនជាងគេបំផុតក្នុងលោក។
នៅចន្លោះឆ្នាំ១៩៧០ និងចុងខែមករាឆ្នាំនេះ ប្រទេសចិន បានគ្រប់គ្រងកំណើនប្រជាជនយ៉ាងឆាប់រហ័សរបស់ខ្លួន ដោយគោលនយោបាយកូនមួយ។ ហើយពេលនេះគោលនយោបាយមានកូន២ ត្រូវបានដាក់ជំនួសច្បាប់ចាស់នោះ កំណើនប្រជាជនយ៉ាងឆាប់រហ័សរបស់ចិន នឹងកើតឡើងជាថ្មីម្តងទៀត។

រូបភាពមិនគួរឲ្យជឿជាច្រើននៅក្នុងប្រទេសចិន បានបង្ហាញពីប្រជាជនចិន ជាច្រើននាក់ស៊ូទ្រាំតម្រង់ជួរបន្តកន្ទុយគ្នា ដោយសារការកកស្ទះចរាចរណ៍ និងបញ្ហាជាច្រើនទៀត ដែលវាមានតែមួយគត់សម្រាប់ប្រទេសដែលមានប្រជាជនច្រើនជាងគេមួយនេះ។ ជាមួយនឹងប្រជាជនងជាង១,៣ពាន់លាននាក់ ទីក្រុងជាច្រើននៅក្នុងប្រទេសនេះ បានប្រែក្លាយជាកកស្ទះតាន់តាប់ក្នុងអំឡុងពេលសំខាន់មួយចំនួន ដូចជាពេលចូល និងចេញពីធ្វើការជាដើម។
រូបភាពទាំងនេះបង្ហាញពីទំហំពិតនៃចំនួនប្រជាជនជាច្រើនកំពុងឈរតម្រងជួរគ្នា រួមទាំងផ្លួវជាតិជាច្រើនខ្សែ គ្របដណ្តបដោយរថយន្តកកស្ទះបន្តកន្ទុយគ្នាជាច្រើនគីឡូម៉ែត្រ។
មិនត្រឹមតែប៉ុណ្ណោះ សូម្បីតែនៅតាមឆ្នេរសមុទ្រ ក៏មានមនុស្សជាច្រើពាក់ពោងកៅស៊ូចុះលេងទឹកនៅជាប់ៗគ្នា រកដកដង្ហើមមិនរួច។ ជាងនេះទៅទៀត គឺសិស្សសាលារាប់ពាន់នាក់ មានឯកសណ្ឋានដូចគ្នា ដែលកំពុងអង្គុយប្រឡងទូទាំងប្រទេស ត្រូវបានដាក់ឲ្យអង្គុយនៅក្នុងសាលដ៏ធំមួយជាមួយគ្នា។

ជាមួយនឹងសកម្មភាពត្រួសៗប៉ុណ្ណេះ វាអាចធ្វើឲ្យយើងឈឺក្បាលបាត់ទៅហើយ នេះនៅមិនទាន់រាប់បញ្ចូលសកម្មភាពប្រចាំថ្ងៃមួយចំនួន ដូចជាការតម្រង់ជួរចាំទិញអីវ៉ាន់ ពិធីបុណ្យនានាមួយចំនួន និងថ្ងៃសំខាន់ណាមួយផង៕
តោះ! ទៅទស្សនាទិដ្ឋភាពនោះទាំងអស់គ្នា៖










ប្រភព ៖ Dailymail
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email