loading...
Loading...

Thursday, October 6, 2016

សេដ្ឋី​អាយុ​68​ឆ្នាំ រៀប​ការ​បាន​3​ខែ​ទើប​ដឹង​ថា​ភរិយា​ជា​ចៅស្រី

loading...

Loading...

អង់គ្លេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា សេដ្ឋី​ជនជាតិ​អា​មេ​រិ​ក អាយុ​៦៨​ឆ្នាំ​ម្នាក់ សម្រេចចិត្ដ​រៀប​ការ​ជាមួយ​នារី​អ្នករបាំ​អាយុ​២៤​ឆ្នាំ ប៉ុន្ដែ​បន្ទាប់​ពី​រួមរស់​ជាមួយ​គ្នា​រយៈពេល​៣​ខែ ស្រាប់តែ​លេច​ចេញ​អាថ៌​កំបាំង​ដឹង​ថា​គឺជា​ជីតា និង​ចៅ ។ ចៅស្រី​នោះ​រស់នៅ​ក្រុង​ម៉ៃ​អា​មី រដ្ឋ​ផ្ល​រី​ដា សហរដ្ឋអាមេរិក មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​មក​ទេ ។

គូ​ស្វាមីភរិយា​នោះ​បានដឹង​ការណ៍​ពិត ខណៈ​ពេល​អង្គុយ​មើល​រូបថត​ក្រុម​គ្រួសារ​ក្នុង​ពេល​អតីតកាល ។ បុរស​ជា​ស្វាមី​ឃើញ​រូបថត​កូនប្រុស​ហើយ​ត្រូវ​ប្រពន្ធ​វ័យក្មេង​បញ្ជាក់​ថា គឺជា​ឪពុក​របស់​នាង ។ នៅ​ក្នុង​អាល់​ប៊ុ​ម​រូបថត​បង្ហាញ​រូបភាព​កូនប្រុស​របស់​បុរស​ល​សេដ្ឋី ជាមួយ​ភរិយា​ដើម​របស់​គាត់ ដែល​បាន​លែងលះ​គ្នា​ទៅ​ហើយ​នោះ ។

នារី​ជា​ភរិយា​វ័យ​២៤​ឆ្នាំ បាន​និយាយ​ថា «​នៅ​ពេល​ឃើញ​រូប​ឪពុក ខ្ញុំ​ដែល​ដឹង​ថា​ជា​កូនប្រុស​របស់​ប្ដី ខ្ញុំ​ស្រងាកចិត្ដ និង​ឱ​មុខ​ចុះ​» ។

បុរស​ជា​សេដ្ឋី​រូប​នោះ បាន​លែងលះ​ជាមួយ​ប្រពន្ធ​ទី​២ និង​ជួប​វិបត្ដិ​ហិរញ្ញវត្ថុ​នៅ​ឆ្នាំ​២០០៩​។ រយៈពេល​២​ឆ្នាំ​ក្រោយមក គាត់​ត្រូវ​ឆ្នោត​ជា​ច្រើន​លាន​ដុល្លារ ។ ចំណែក​នាង​ជា​ភរិយា​វ័យក្មេង​បាន​ចាក​ចេញពីផ្ទះ​របស់​ខ្លួន ដោយសារ​មាន​បញ្ហា​ជាមួយ​ក្រុម​គ្រួសារ និង​ប្រកប​អាជីព​ជា​អ្នក​រាំ​នៅ​ក្រុង​ជែក​សាន់​វី​ល រដ្ឋ​ផ្ល​រី​ដា ។ ប្ដី​ប្រពន្ធ​នេះ​បាន​ស្គាល់គ្នា​តាម​រយៈ​វេ​ប​សាយ​រក​គូស្រករ ។

បុរស​ជា​ប្ដី និយាយ​ថា «​ខ្ញុំ​មាន​អារម្មណ៍​ចម្លែក​នៅ​ពេល​ឃើញ​រូបថត​នាង​នៅ​តាម​អុ​ី​ន​ធើ​រ​ណេ​ត ដោយ​មាន​អារម្មណ៍​ថា​ហាក់ដូចជា​ធ្លាប់​ស្គាល់ ប៉ុន្ដែ​រក​មូលហេតុ​មិនឃើញ​»។

ប្ដី​-​ប្រពន្ធ​នោះ គ្មាន​គម្រោង​លែងលះ​គ្នា​ទេ ទោះបីជា​បានដឹង​ពី​ការណ៍​ពិត​ថា ជា​ជីតា​និង​ចៅ​ក៏​ដោយ ៕



ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email