loading...
Loading...

Monday, October 24, 2016

ចោរសមុទ្រ​​ សូម៉ាលី ​​ទើប​ដោះលែង​អ្នក​នេសាទ​ខ្មែរ​ ៤ ​នាក់

loading...

Loading...

ភ្នំពេញៈ អ្នក​នេសាទ​​កម្ពុជា​បួន​នាក់​​​ដែល​ត្រូវ​​បាន​ចាប់​ជា​ចំណាប់​ខ្មាំង​ដោយ​ចោរ​សមុទ្រ​សូម៉ាលី​កាលពី​បួន​ឆ្នាំ​កន្លះ​មុន​បាន​មក​ដល់​ព្រលាន​យន្តហោះ​ Nairobi ​ហើយ​កាល​ពី​ល្ងាច​ម្សិលមិញ ​​បន្ទាប់ពី​ត្រូវ​បាន​ដោះលែង​ដោយ​អ្នក​ចាប់​ពួកគេ​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​។

ការ​ចាប់​ពួកគេ​​ជា​ចំណាប់​ខ្មាំង​បាន​​កើតឡើង​​កាលពី​ខែ​មីនា ឆ្នាំ​ ២០១២ នៅ​ពេលកប៉ាល់​នេ​សាទ Naham 3 ត្រូវ​បាន​​ប្លន់​​នៅ​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង​នៃ​ប្រជុំ​កោះ​​​ Seychelles។ ​នេះ​បើ​តាម​​ប្រធាន​​ការិយាល័យ​អង្គការ​សហប្រជា​ជាតិ​ស្តីពី​​​គ្រឿង​ញៀន​ និង​​ឧក្រិដ្ឋកម្ម​ លោក Alan Cole ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​​កេនយ៉ា​។

លោក Alan Cole បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​​កប៉ាល់​​ត្រូវ​បាន​នាំ​យក​ទៅ​តំបន់​ដាច់​ស្រយាល​​​​មួយ​នៃ​ប្រទេស​ Somalia ដែល​​​មិន​មាន​ការ​អនុវត្ត​ច្បាប់​។ កប៉ាល់​នោះ​​បាន​លិច​ហើយ​ពួកគេ​បាន​ហែល​ទឹក​ទៅ​ច្រាំង​។ មនុស្ស​បី​នាក់​បាន​ស្លាប់​»។



នៅ​ពេល​ទៅ​​ដល់​ឆ្នេរ​ចំណាប់​ខ្មាំង​​ត្រូវ​បាន​យក​ទៅ​រដ្ឋ​ Galmudug នៅ​ភាគ​កណ្តាល​នៃ​ប្រទេស Somalia។ នេះ​បើ​តាម​​លោក Leslie Edwards ​អ្នក​ជំនាញ​ខាង​​លោះ​​​ចំណាប់​ខ្មាំង​ដែល​ក្រុមហ៊ុន​របស់​លោក​ឈ្មោះ Compass Risk Management ជា​អ្នក​សម្រប​សម្រួល​​ការ​ចរចា​​ឲ្យ​មាន​ការ​ដោះលែង​​ពួកគេ​ក្នុង​រយៈកាល​ជាង​ ១៨ ​​ខែ​។

លោក Edwards ដែល​បច្ចុប្បន្ន​​នៅ​ទីក្រុង Nairobi បាន​ថ្លែង​ថា​៖ «​​ពួកគេ​ត្រូវ​បាន​ឃុំ​ខ្លួន​​​ជាច្រើន​គីឡូម៉ែត្រ​​ពី​ទីក្រុង Galkayo ​នៅ​ក្នុង​ស្ថានភាព​មួយ​យ៉ាង​អាក្រក់​»។ «​ពួកគេ​ទាំងអស់​គ្នា​មាន​បញ្ហា​សុខភាព​​​​រយៈពេល​ជាយូរ​មក​ហើយ​»។

ខណៈ​​គ្មាន​នរណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​គំរាម​ដល់​ជីវិត​ម្នាក់​ក្នុង​ចំណោម​ពួកគេ​​​​បាន​ទទួល​ការ​​ព្យាបាល​កាលពី​​យប់​​ថ្ងៃ​សៅរ៍​ដោយសារ​របួស​ត្រូវ​គ្រាប់​កាំភ្លើង​រយៈពេល​ជាច្រើន​ខែ​។ «​ជនជាតិ​កម្ពុជា​ម្នាក់​​បាន​ទទួល​រងរបួស​​​គ្រាប់​កាំ​ភ្លើង​ហើយ​បាន​ទទួល​ការ​​​ព្យាបាល​ពី​គ្រូពេទ្យ​​នៅ​​ទីក្រុង​ Galkayo»​។ «​វា​មិនមែន​ជា​​របួស​គំរាម​កំហែង​ដល់​ជីវិត​ទេ​វា​ជា​​របួស​រយៈពេល​​ជាច្រើន​ខែ​មក​ហើយ​​។ ​គាត់​គួរ​តែ​គ្មាន​បញ្ហា​។ ​​គាត់​សំណាង​គ្រាប់​កាំភ្លើង​បាន​​ត្រូវ​ជើង​ និង​ធ្លាយ​ចេញ​ពី​ជើង​របស់​គាត់​»។

ទាំង​លោក Edwards និង​លោក Cole ​មិន​អាច​ផ្តល់​អត្ថាធិប្បាយ​​បាន​​ថា​តើ​​ប្រាក់​លោះ​ចំនួន​​ប៉ុន្មាន​​ត្រូវ​បាន​បង់​​ដើម្បី​ឲ្យ​មាន​ការ​ដោះលែង​​​អ្នក​នេសាទ​ទាំង​នោះ​ទេ​បើ​ទោះ​បី​អ្នក​ទាំង​ពីរ​បាន​និយាយ​ថា​សមាជិក​សហគមន៍​នៅ​​ទីក្រុង​ Galkayo ​ដើរ​តួនាទី​យ៉ាង​ខ្លាំង​ក្នុង​ការ​ឲ្យ​មាន​ការ​ដោះលែង​ពួកគេ។

លោក Cole ​ថ្លែង​ថា​៖ «​​នៅ​ពេល​ពួកគេ​ត្រូវ​បាន​ចាប់​ទៅ​ គេ​រំពឹង​ថា​​ប្រាក់​លោះ​នឹង​មាន​ចំនួន​ច្រើន​ប៉ុន្តែ​នៅ​ពេល​​កប៉ាល់​​នោះ​បាន​លិច​​ឱកាស​ទារ​ប្រាក់​​​លោះ​គឺ​មាន​តិចតួច​។ ​វា​ទំនង​ជា​​សហគមន៍​មូលដ្ឋាន​ដែល​បាន​ចរចា​ជាមួយ​​ចោរ​សមុទ្រ​​»។

លោក Edwards បាន​រៀបរាប់​ថា​ចលនា​​របស់​មេដឹកនាំ​​មូលដ្ឋាន​ និង​សហគមន៍​​គឺ​ ​«​សំខាន់​នៅ​ពី​​ក្រោយ​ការ​ដោះលែង​​ចំណាប់​ខ្មាំង​​​ដោយសារ​វា​ជា​ស្នាម​ប្រឡាក់​មួយ​នៅ​លើ​សហគមន៍​របស់​ពួកគេ​»​។

ចំណាប់​ខ្មាំង​ទាំង​នោះ​មិន​បាន​ធ្វើ​ដំណើរ​​ទៅ​កាន់​រដ្ឋធានី ណៃរ៉ូប៊ី ភ្លាមៗ​នោះ​ទេ​បន្ទាប់ពី​បាន​ដោះលែង​ដោយសារ​តែ​មាន​ក្រុម​ប្រជែង​ដែល​កំពុង​ប្រយុទ្ធ​គ្នា​ក្នុង​សង្គ្រាម​ស៊ីវិល​ដែល​មាន​​ការ​បាញ់​កាំភ្លើង​ធំ​ផង​ដែរ​កាលពី​យប់​ថ្ងៃ​សៅរ៍​ដែល​ហេតុការណ៍​នេះ​បាន​រារាំង​យន្តហោះ​របស់ UNODC ដែល​មិន​អាច​​ទៅ​យក​ពួកគេ​​បាន។ នេះ​បើ​យោង​តាម​លោក John steed អ្នក​សម្រប​សម្រួល​ប្រចាំ​តំបន់​សម្រាប់​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ដែល​មាន​​ឈ្មោះ​ថា Oceans Beyond Piracy ។

លោក Edwards អ្នក​គ្រប់គ្រង​ត្រីវិស័យ​ហានិភ័យ​បាន​និយាយ​ថា​ចំណាប់​ខ្មាំង​នឹង​បាន​ទទួល​ការ​ពិនិត្យ​សុខភាព​នៅ​ពេល​ដែល​ពួកគេ​មក​ដល់​​ទីក្រុង​ណៃរ៉ូប៊ី​ម៉ោង ៦.៣០ ល្ងាច (ម៉ោង​ក្នុង​រាជធានី​ភ្នំពេញ ១០.​៣០ យប់)។

លោក​ថ្លែង​ថា៖ «អ្នក​ណា​ដែល​មិន​ទាន់​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ធ្វើ​ដំណើរ​បាន​គឺ​គេ​អាច​បន្ត​ស្នាក់​នៅ​ទី​នេះ​រហូត​ដល់​ពួកគេ​អាច​ធ្វើ​ដំណើរ​បាន»។

បើ​យោង​តាម​លោក Cole មន្ត្រី​របស់ UNODC បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​នៅ​សល់​នឹង​ត្រូវ​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅកាន់​ប្រទេស​កំណើត​របស់​ពួកគេ​វិញ​ហើយ​អាច​ត្រូវ​បាន​សម្រប​សម្រួល​ដោយ​ស្ថានទូត​កម្ពុជា​នៅ​ជិត​នោះ​សម្រាប់​ជនជាតិ​កម្ពុជា​ទាំង​បួន​នាក់​។

កាលពី​ល្ងាច​ម្សិលមិញ​ឯកអគ្គរដ្ឋទូត​​កម្ពុជា​ទាំង​ប្រចាំ​នៅ​ប្រទេស​គុយវ៉ែត​ និង​នៅ​ប្រទេស​អេហ្ស៊ីប​គឺ​មិន​បាន​ដឹង​អំពី​ស្ថានភាព​អ្នក​នេសាទ​ដែល​បាន​ដោះលែង​នោះ​ទេ។ ស្ថាន​កុងស៊ុល​ប្រចាំ​នៅ​តួកគី​ដែល​ជា​បេសកកម្ម​ការទូត​ជិត​បំផុត​របស់​កម្ពុជា​កាលពី​ម្សិលមិញ​មិន​អាច​ទាក់ទង​បាន​ទេ​ហើយ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក​ ជុំ សុន្ទរី មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ​។

ទោះ​ជា​យ៉ាង​ណា​កាលពី​ម្សិលមិញ​លោក Cole បាន​និយាយ​ថា​សាច់ញាតិ​របស់​អ្នក​នេសាទ​ទាំង​នោះ​ត្រូវ​បាន​ទាក់ទង​រួច​ហើយ​ទោះបី​ជា​លោក​​មិន​អាច​បញ្ជាក់​ពី​ឈ្មោះ​របស់​ជនជាតិ​កម្ពុជា​ទាំង​បួន​រូប​នោះ​ក្តី។

លោក​ថ្លែង​ថា ​ជនជាតិ​កម្ពុជា​បួន​រូប​នេះ​មិនមែន​ជា​ជនជាតិ​កម្ពុជា​ដំបូង​គេ​ដែល​ត្រូវ​បាន​ចោរ​សមុទ្រ​សូម៉ាលី​ចាប់​ខ្លួន​នោះ​ទេ​អ្នក​នេសាទ​ចំនួន ១៥ នាក់​ត្រូវ​​បាន​ធ្វើ​មាតុភូមិ​និវត្តន៍​ពី​ភាគ​ខាង​កើត​រដ្ឋ​អាហ្វ្រិក​ក្នុង​ឆ្នាំ ២០១១។ ប៉ុន្តែ​បុរស​ចំនួន ២៦ រូប​ដែល​បាន​ជិះ​យន្តហោះ​ចេញ​កាលពី​ល្ងាច​ម្សិលមិញ​គឺ​ជា​​ចំណាប់​ខ្មាំង​ដែល​នៅ​សល់​ចុង​ក្រោយ​គេ​ដែល​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​ចោរ​សមុទ្រ​សូម៉ាលី។ ចំណាប់​ខ្មាំង​ដែល​ត្រូវ​បាន​ចោរ​សមុទ្រ​សូម៉ាលី​ចាប់​ខ្លួន​ចំនួន ៧៥០ នាក់​គឺ​មាន​ជនជាតិ​កម្ពុជា​តិច​តួច​ប៉ុណ្ណោះ​៕ PS/NS

រាយការណ៍​បន្ថែម​ដោយ​ AFP








ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email