Loading...

Wednesday, October 12, 2016

លោកយាយវ័យ ៨៧ឆ្នាំ បញ្ចេញគំនិតច្នៃប្រឌិតរបស់គាត់ជាមួយកាមេរ៉ា


បើនិយាយពីអាយុស្រ្តីជនជាតិជប៉ុនម្នាក់ពិតជាចាស់មែន ប៉ុន្មែមិនប្រាកដទេថា ចិត្តគនិត និងបេះដូងរបស់គាត់ចាស់តាមរូបកាយដែរទេនោះ ជាក់ស្តែងដូចជាជីវិតឈានមុខ ព្រមទាំងគំនិតច្នៃប្រឌិតរបស់លេចធ្លោជាងយុវវ័យទៅទៀត។

ក្នុងវ័យ ៨៧ឆ្នាំ លោកយាយ គីមីគូ នីសីមូតូ (Kimiko Nishimoto) ដែលរស់នៅក្នុងខេត្ត គូម៉ាមូតូ (Kumamoto) បានក្លាយជាតារាល្បីពេញនិយមនៅលើបណ្តាញសង្គម និងអ៊ិនធឺណែត ចាប់តាំងពីពេលរូបថតច្នៃប្រឌិតរបស់គាត់ត្រូវបានគេចែកចាយតៗគ្នាលើបណ្តាញអ៊ិនធឺណែត។

គាត់បានរៀនប្រើប្រាស់ ឌីចីថល កាមេរ៉ា (digital camera) តាំងពីអាយុ ៧១ឆ្នាំមកម្លេះ លោកយាយ  នីសីមូតូ (Nishimoto) បានក្លាយជាអ្នកជំនាញខាងថតរូបភាពតាំងពីពេលនោះមក។ គាត់ចូលចិត្តបញ្ចេញខ្លួនឯងទៅក្នុងប្លង់ ឬឈុតឆាកប្លែកៗ ដូចជាដួលចុះទៅមុខឡាន ជួនកាលសូម្បីតែបញ្ចូលខ្លួនគាត់ទៅក្នុងអាវដែលកំពុងហាលទៀតផង។

សូមទស្សនារូបភាពប្លែកៗ ដែលជាស្នាដៃរបស់លោកយាយ នីសីមូតូ (Nishimoto) ហើយកុំចាញបោកគំនិតប្រឌិតរបស់គាត់អ្វីណា៖





ប្រភព៖ CCTV
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email