loading...
Loading...

Wednesday, October 19, 2016

ក្រោយពីព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត ចូលទិវង្គត នឹងបន្សល់អ្វីខ្លះសម្រាប់រាជ្យវង្សានុវង្ស?

loading...

Loading...


ថៃ៖ ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត បានចូលទិវង្គតកាលពីថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ ក្នុងព្រះជន្ម ៨៨ ព្រះវស្សា បានធ្វើឲ្យប្រជាជនថៃ មានការសោកស្តាយជាខ្លាំង ព្រមទាំងធ្វើការកាន់ទុក្ខព្រះអង្គ រយៈពេលពេញ១ឆ្នាំ តែម្តង។

ក្រោយពីព្រះអង្គបានចូលទិវង្គតទៅ ព្រះអង្គបានបន្សល់ទុកនូវ ទ្រព្យសម្បត្តិច្រើនមហាសាល ប្រមាណជាង ៣០ពាន់លានដុល្លារសហរដ្ឋអាមេរិកឯណោះ។  ទ្រព្យសម្បត្តិទាំងនោះ នឹងត្រូវបានស្នងបន្ទាប់ បន្តទៅឲ្យព្រះរាជបុត្រ មាហា វ៉ាជីរ៉ាលុងកន ដែលព្រះអង្គនឹងត្រូវឡើងស្នងរាជបន្តពីព្រះបិតានៅឆ្នាំក្រោយ  បន្ទាប់ពីការកាន់ទុក្ខត្រូវបានបញ្ចប់។


ទ្រព្យសម្បត្តិសរុបព្រះអង្គ ត្រូវបានគេជឿជាក់ថារួមមានដូចជា មាសពេជ្យកែវកង ចំនួន ៥៤៥ការ៉ាត់ ផ្ទៃដីចំនួន ៣,៣២០ ហិចតា នៅទីក្រុងបាងកក និង ១៣,២០០ហិចតាទូទាំងប្រទេសថៃ និងភាគហ៊ុនផ្សេងៗទៀត ដែលទាំងអស់នេះនឹងត្រូវស្នងទៅឲ្យញាតិវង្សានុវង្សរបស់ព្រះអង្គ។

បន្ថែមពីនេះទៀត គេដឹងថាប្រាក់ចំណូលព្រះអង្គ បានមកពីការជួលដីដល់ទៅ ៨០លានដុល្លារ ឯណោះ នៅក្នុងឆ្នាំ២០១០។

បើយោងតាមប្រភពពី Forbes ចុះផ្សាយកាលពីឆ្នាំ២០១២ ឲ្យដឹងថា ព្រះអង្គ ក៏ជាម្ចាស់កម្មសិទ្ធិ សណ្ឋារគារ ផ្ទះ ហាងលក់ទំនិញ អគាររដ្ឋាភិបាល ដែលសរុបការជួលមានចំនួនជាង ៤០,០០០កិច្ចសន្យា។ លើសពីនេះ ព្រះអង្គក៏ជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ (CPB) ធំជាងគេនៅក្នុងប្រទេសថៃថែមទៀតផង។



ក្រៅពីនេះ ព្រះអង្គក៏បានរួមភាគហ៊ុនជាមួយនឹងក្រុមហ៊ុនល្បីៗជាច្រើនផ្សេងទៀត ដោយរួមមានដូចជា ក្រុមហ៊ុន Siam Cement Group និងធនាគារ Saim Commercial Bank ដែលមានតម្លៃជាង ៧ពាន់លានដុល្លារ។

គូសបញ្ជាក់ថា ព្រះមហាក្សត្រថៃ ភូមិបុល អាប់ឌុលយ៉ាដេត បានជាប់ចំណាត់ថ្នាក់លេខ១ ជាស្តេចដែលមានទ្រព្យសម្បត្តិច្រើនជាងគេបង្អស់ នៅលើពិភពលោក។













ប្រភព ៖ ibtimes

ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email