Loading...

Saturday, October 29, 2016

ឈឺក្នុងត្រចៀកជាង១០ថ្ងៃ!! ក្រោយពីការពិនិត្យ ទើបដឹងមានសត្វដង្កូវជាច្រើនក្បាលរស់នៅក្នុងត្រចៀក...


យោងតាមប្រភពសារព័ត៌មាន ដេលីម៉ែល ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ឆ្នាំ២០១៦ ម្សិលមិញនេះ បានឲ្យដឹងថា កុមារា Mehmet Elmaz មានអាយុ ៧ឆ្នាំ រស់នៅក្នុងទីក្រុង Adana ភាគខាងត្បូងប្រទេសតួកគី ត្រូវបានឪពុករបស់គេ បញ្ជូនទៅពិនិត្យនិងព្យាបាល នៅឯមន្ទីរពេទ្យ Adana Research and Training Hospital ភ្លាមៗ បន្ទាប់ពីកុមារារូបនេះ មានអាការៈត្អូញត្អែរឈឺចុកចាប់ ក្នុងត្រចៀករបស់គេយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រហូតដល់ថ្នាក់ធ្វើឲ្យរូបគេ មិនអាចគេងបាន។ ជាលទ្ធផល វេជ្ជបណ្ឌិតបែរជារកឃើញថា មានដង្កូវរហូតដល់ទៅ ១៤ក្បាលឯណោះ រស់នៅក្នុងត្រចៀករបស់គេ។

លោកវេជ្ជបណ្ឌិត Cagri បានប្រើចន្ទៀសដើម្បីចាប់យកសត្វដង្កូវចេញ ពីត្រចៀករបស់ Mehmet ដែលមានចំនួនដង្កូវ១៣ក្បាល ខណៈដង្កូវមួយក្បាលទៀត គឺជាប់ស្អិតនៅនឹងចន្លោះសាច់ឆ្អឹងនៃត្រចៀក ជាមូលហេតុមិនអាចចាប់យកចេញបាន ដោយតម្រូវឆ្លងកាត់ តាមរយៈការវះកាត់។

ជួបជាមួយនឹងលោក Elmaz ជាឪពុករបស់កុមារា Mehmet បានឲ្យដឹងថា កូនប្រុសរបស់គាត់តែងតែត្អូញត្អូរថា ឈឺចុកចាប់ក្នុងត្រចៀកយ៉ាងខ្លាំង។ លោកបន្តថា «ខ្ញុំបានសួរកូនប្រុសខ្ញុំ នូវអ្វីដែលបានកើតឡើង ហើយគេក៏បានប្រាប់ខ្ញុំថា គេរមាស់ក្នុងត្រចៀកខ្លាំងណាស់ ហាក់បីដូចជាមានអ្វីកំពុងតែរវើកៗ ក្នុងត្រចៀករបស់គេអីចឹង។ លឺដូច្នោះ ខ្ញុំក៏ទាញមើលត្រចៀករបស់គេមើល តែពុំឃើញមានអ្វីប្លែកនោះឡើយ» ។

ដោយឡែក ចំពោះលោកវេជ្ជបណ្ឌិត Derici ក៏បានមានប្រសាសន៍ចុងក្រោយដែរថា ថ្វីត្បិតតែកុមារា Eehmet ត្រូវបានសង្គ្រោះក៏ពិតមែន ប៉ុន្តែខាងមន្ទីរពេទ្យនឹងបន្តការ ស៊ើបអង្កេតស្រាវជ្រាវ រកមើលមូលហេតុដែលបង្កឲ្យមានសត្វដង្កូវនេះនេះ មករស់នៅក្នុងត្រចៀករបស់គេផងដែរ ៕





ប្រភព៖ Mail Daily
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email