loading...
Loading...

Thursday, October 6, 2016

តុលាការ​កោះហៅ​ភរិយា​លោក កែម ឡី ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​១៧ខែតុលា

loading...

Loading...

លោកស្រី ប៊ូ រចនា ភរិយា​នៃ​សព​លោក កែម ឡី ត្រូវបាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង ចេញ​ដី​ការកោះហៅ​ជា​លើក​ទី​២ ដើម្បី​ចូល​បំភ្លឺ​ពី​ដំណើររឿង ឃាតកម្ម​គិត​ទុកជាមុន លើ​លោក កែម ឡី នៅ​ថ្ងៃ​ទី​១៧ ខែ តុលា ឆ្នាំ ២០១៦ ខាងមុខនេះ​។ នេះ​បើ​តាម​ដី​ការកោះហៅ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៦ ខែ កញ្ញា ឆ្នាំ ២០១៦ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​គួរ​រំឭក​ដែរ​ថា លោក កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់​កាលពី​ថ្ងៃ​ទី​១០ ខែ កក្កដា ឆ្នាំ ២០១៦ នៅក្នុង​ស្តា​ម៉ា​ត នៃ​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​ទិច ជិតស្តុប​បូកគោ សង្កាត់​ទន្លេ​បាន​សាក់ ខណ្ឌចំការមន​។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ឈ្មោះ ជួប សម្លាប់ ដែល​បាន​សារភាព​ថា​ជា​ឃាត់​ករ​។ បច្ចុប្បន្ន​ឃាតក​រូបនេះ កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​ស ក្រោយ​ពេល​តុលាការ​ចោទប្រកាន់​ពីបទ កាន់​អាវុធ​ខុសច្បាប់ និង​បទ​ឃាតកម្ម​គិត​ទុក​មុន តាម​មាត្រា​៤៩០ និង ២០០ នៃ​ក្រម​ព្រហ្មទណ្ឌ​៕

ប្រភព៖ វាយោ
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email