loading...
Loading...

Sunday, October 2, 2016

បុរសភេទទី៣ ពរពោះជាមួយប្រពន្ធ ភេទទី៣ បង្កើតបានកូនម្នាក់

loading...

Loading...

អាមេរិក៖ ប្តីប្រពន្ធមួយគូបានបង្កើតប្រវត្តិសាស្រ្តដ៏ចាប់អារម្មណ៍មួយ បន្ទាប់ពីឪពុកដែលជាភេទទី៣ បានចាប់ផ្តើមមានផ្ទៃពោះ កាលពីឆ្នាំមុន ហើយពេលនេះបានគេបានសម្រាលកូនហើយ។
រយៈពេល៤ខែបន្ទាប់ពីបានបង្កើតកូនដំបូងរបស់ពួកគេ លោក Fernando Machado ដែលពីមុនជាស្រី និងប្រពន្ធ Diane Rodriguez ដែលពីមុនជាប្រុស បានបង្ហាញថា ពួកគេជាប្តីប្រពន្ធភេទទី៣ដំបូងគេ ដែលអាចមានកូនខ្លួនឯងដោយពិតប្រាកដ។

ឪពុកម្តាយថ្មីថ្មោងមួយគូនេះមកពីប្រទេសអេក្វាឌ័រ បានបើកបង្ហាញអំពីជីវិតរបស់ពួក​គេ​ជាមួយនឹងកូនដែលទើបនឹងកើត បន្ទាប់ពីក្លាយជាប្តីប្រពន្ធកែភេទដំបូងបំផុតដែលមានផ្ទៃពោះនៅអាមេរិកខាងត្បូង។
ពួកគេនៅមិនទាន់ប្រកាសពីឈ្មោះរបស់កូនដែលទើបនឹងកើតនេះនៅឡើយទេ ប៉ុន្តែ​ទារកដែលមានអាយុ១៦សប្តាហ៍ ដ៏គួរឲ្យស្រឡាញ់មួយនេះ ត្រូវបានគេដាក់ឈ្មោះ​ថា Caraote ដែលមានន័យថា សត្វខ្យង។
ឪពុកជាភេទទី៣ Machado ដែលជាអ្នកបង្កើតកូន បានប្រាប់ BBC ថា “ពួកយើងគឺដូច​ជា​គ្រួសារដទៃទៀតដែរ ទោះបីជាពួកយើងមិនមានសិទ្ធិដូចអ្នកដទៃ ក៏ពួកយើងអាចដូចអ្នកផ្សេងៗទៀតដែរ។ ពួកយើងមិនទាន់មានឈ្មោះដាក់ឲ្យកូននៅឡើយទេ”។
លោក Machado ក៏បាននិយាយអំពីពេលដែលលោកដឹងថាខ្លួនមានផ្ទៃពោះដំបូងដែរ​ថា លោកបានទូរស័ព្ទទៅម្តាយរបស់លោក និងបានផ្ញើរូបឆ្លុះអេកូទៅឲ្យគាត់មើល ហើយម្តាយរបស់លោកបានយកទៅឲ្យគ្រូពេទពិនិត្យ និងមើលឃើញថា មិនមានបញ្ហាអ្វីនោះទេ។ លោកបានចាប់ផ្តើមយំជាមួយនឹងភាពរីករាយ ភ័យខ្លាច និងក្រែងរអាក្នុងពេលតែមួយ ហើយវាគឺជាពេលវេលាដ៏អស្ចារ្យបំផុត។


ចំណែកឯប្រពន្ធឈ្មោះ Diane Rodriguez មានដើមកំណើតជាប្រុសនោះវិញ បាននិយាយ​ថា “នាងមិនដែលគិតថា ការមានកូនពិតជាសប្បាយចិត្តយ៉ាងនេះទេ។ ការដែលក្លាយទៅជាម្តាយគេ មិនដែលស្ថិតក្នុងការគិតរបស់ខ្ញុំឡើយក្នុងនាមខ្ញុំជា​ភេទ​ទី​៣​”។
គួររំឭកថា ពួកគេបានចាប់ផ្តើមប្រកាសពីដំណឹងនៃការមានផ្ទៃពោះលើបណ្តាញ​អុិន​ធើណេត ដោយ Rodriguez បានិយាយថា “នេះគឺជាអ្វីដែលពួកគេទាំងពីរអ្នកប្រាថ្នាចង់​បាន ហើយមិនមានបញ្ហាជីវសាស្រ្ត ឬច្បាប់ណាមកបញ្ឈប់ពួកយើងបានឡើយ។ ពួកយើងបានសម្រេចចិត្តធ្វើរឿងនេះហើយ”៕




ប្រភព ៖ Dailymail
ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email