Loading...

Friday, October 7, 2016

ឆ្មាដែលចាស់ជាងគេបង្អស់​ក្នុងពិភពលោកអាយុ៣១ឆ្នាំ ត្រូវបានម្ចាស់ធ្វើខួបកំណើតឲ្យ!


បរទេស៖ ថ្មីៗនេះឆ្មាសម្បុរប្រផេះមួយក្បាល ដែលមានអាយុកាល ចាស់ជាងគេបង្អស់ក្នុងពិភពលោក ត្រូវបានម្ចាស់ជាទីស្រលាញ់របស់វា រៀបចំធ្វើខួបអាយុ៣១ឆ្នាំ ជាមួយនឹងនំខេកមួយដ៏ស្រស់ស្អាត សម្រាប់វាផងដែរ។
គួរឲ្យដឹងដែរថាឆ្មាមួយក្បាលនេះ គឺជាសត្វអនាថាដើរវង្វេងផ្លូវ ហើយត្រូវបានពីរនាក់ប្តីប្រពន្ធដែលមានឈ្មោះ Liz និង Ian Finlay បានទទួលយកមកចិញ្ចឹម តាំងពីក្នុងអំឡុងឆ្នាំ១៩៩០មកម៉្លេះ។ ក្នុងអំឡុងគ្រានោះដែរ ឆ្មាដ៏កំសត់មួយក្បាលនេះ គឺកើតមានបូសនៅនឹង.ករបស់វា ជាហេតុធ្វើឲ្យម្ចាស់ថ្មីរបស់វា Liz និង Ian Finlay សម្រេចចិត្តយកវា ទៅពិនិត្យព្យាបាលនៅ Cat Protection ដែលជាកន្លែងមួយមើលថែទាំសត្វឆ្មា ឬហៅថាមន្ទីរពេទ្យសត្វផងដែរ។ ហើយបន្ទាប់ពីទទួលបាន ការព្យាបាលហើយនោះ គេបានប្រាប់ថា ឆ្មាមួយក្បាលនេះមានអាយុ យ៉ាងហោចណាស់ ៥ឆ្នាំហើយ។


ចាប់តាំងពី Liz និង Ian Finlay រើសយកឆ្មារនេះមកចិញ្ចឹម រហូតមកទល់ពេលនេះ គឺវាមានអាយុ៣១ឆ្នាំហើយ។ ខណៈថ្មីៗម្ចាស់របស់វា ក៏បានរៀបចំធ្វើខួបកំណើតមួយ សម្រាប់វាយ៉ាងសមរម្យមួយផងដែរ។
បើតាមប្រភពបានឲ្យដឹងដែរថា កាលពីឆ្នាំមុន ឆ្មា Nutmeg នេះ បានទទួលរងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល យ៉ាងធ្ងន់ធ្ងរ។ ប៉ុន្តែមកទល់ពេលនេះ បន្ទាប់ពីទទួលបានការព្យាបាល យ៉ាងយកចិត្តទុកដាក់នោះ Nutmeg បានធូរស្បើយ និងរឹងមាំជាងពីមុនផងដែរ។ ជាហេតុធ្វើឲ្យម្ចាស់របស់វា មានការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះវាផងដែរ ដោយមិនដឹងថាតើឆ្មា ដែលមានអាយុរាប់សិបឆ្នាំនេះ អាចមានជីវិតរស់នៅបន្តទៀត បានដល់អាយុកាល ប៉ុន្មានឆ្នាំទៀតឡើយ។
ដោយឡែក បើតាមការឲ្យដឹងពីសំណាក់ម្ចាស់របស់វាផ្ទាល់ និយាយថា «ថ្វីត្បិតតែវាជាឆ្មាអនាថា មិនមែនជារបស់ពួកយើងក៏ដោយ ប៉ុន្តែវាជាសត្វដែលឆ្លាត គួរឲ្យស្រលាញ់ ដែលមិនអាចធ្វើពួកយើង ងាយនឹងបំភ្លេចវាបានឡើយ» ។
ដោយសារតែ ឆ្មាដ៏គួរឲ្យស្រលាញ់ Nutmg មានអាយុច្រើននិងចាស់ជាងគេ ក្នុងពិភពលោកនេះហើយ ទើបម្ចាស់របស់វា បច្ចុប្បន្នកំពុងក៏តែរៀបចំឯកសារ ដែលពាក់ព័ន្ធមួយចំនួនរបស់វា ដើម្បីដាក់បញ្ចូលក្នុងកំណត់ត្រាពិភពលោក Guinness ផងដែរ ៕









ប្រភព ៖ បរទេស
កែសម្រួល៖ ខ្មែរឡូត

loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email