Loading...

Tuesday, October 25, 2016

នារី​​ខារ៉ាអូខេ​ម្នាក់​បាន​​ត្រដ​​ខ្យល់ និង​គាំងបេះដូង​​​ស្លាប់ ក្រោយពី​នាង​រួម​​ភេទ​ជាមួយ​បុរស​ម្នាក់


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយ​ការណ៍​បឋម​​ឱ្យ​ដឹង​ថា នារី​​ខារ៉ាអូខេ​ម្នាក់​បាន​​ត្រដ​​ខ្យល់ និង​គាំងបេះដូង​​​ស្លាប់ ក្រោយពី​នាង​រួម​​ភេទ​ជាមួយ​បុរស​ម្នាក់ ដែល​​ជា​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​នៅ​ក្នុង​សណ្ឋាគារ «​មេគង្គ​ ហេង​ មហាផល​» បង្កឱ្យភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​ទី​២៥ តុលា ស្ថិត​លើ​​វិ​ថី​កែវ​ចិន្តា ក្នុងភូមិ​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ ហើយ​ភ្លាម​ៗ​នោះ ​ក៏​ត្រូវ​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​​កាល់​ម៉ែ​តដែរ​ តែ​នាង​បាន​​ហួសពេល​ទៅ​​ហើយ ។

ប្រភព​ឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ទុំ គឹ​ម​ហ៊ឺ អាយុ​២៥​ឆ្នាំ ជានា​រី​ខារ៉ាអូខេ​៧២ ​ម្តុំ​ដំបូក​ខ្ពស់ មានស្រុក​កំណើត​នៅ​ភូមិ​ព្រែក​បុក ឃុំ​ព្រែក​ស្ពឺ ស្រុក​កោះធំ ខេត្តកណ្តាល ។ រីឯ​បុរស​ជា​មន្ត្រី​អាវុធហត្ថនោះ ​មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ​ទេ ។

ប្រភព​បន្ត​ថា នារី​រង​គ្រោះ​​និង​បុរស​ជា​អាវុធហត្ថ​ខាងលើ​ត្រូវ​គេ​​ដឹង​ថា មាន​ទំនាក់ទំនង​ស្នេហា​នឹង​គ្នា ហើយ​មុន​ពេល​កើតហេតុ ពួក​គេ​ទាំង​២​នាក់​ បាន​មក​ចូលរួម​​ក្នុងពិធី​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​ខាង​បុរស​អាវុធហត្ថ ​នៅ​ម្តុំ​បឹង​ត្របែក ។ បន្ទាប់​ពី​ផឹកស៊ី​រួច ពួក​គេ​ទាំង​២​នាក់​ ធ្វើ​ដំណើរ​​​មក​រួមរ័ក​គ្នានៅ​​ក្នុង​សណ្ឋាគារ​ខាងលើ ។

លុះ​នៅ​វេលា​ម៉ោង​០៥​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ ក៏​មានការ​ភ្ញាក់ផ្អើល​ថា នារី​រង​គ្រោះ​​បាន​ត្រដ​ខ្យល់រហូត​​គាំងបេះដូង​ស្លាប់​តែ​ម្តង ។ ទោះបីជា​យ៉ាងណា ករណី​នេះ សមត្ថកិច្ច​កំពុងធ្វើការ​​ពិនិត្យ និង​ស្រាវជ្រាវ​បន្ត ហើយ​ចំពោះ​សាក​សព​នារី​រង​គ្រោះ បន្ទាប់​ពី​ពិនិត្យ​និង​ធ្វើ​កោសល្យ​រួច​ នឹង​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។





ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email