loading...
Loading...

Sunday, October 2, 2016

សំណាង១ក្នុង១ពាន់​គ្រោះថ្នាក់ ព្រោះបញ្ជូន​មកពេទ្យ​ទាន់

loading...

Loading...


ខេត្តបន្ទាយមានជ័យ៖ បុរស​ម្នាក់​ត្រូវ​​​សាច់ញាតិ​ដឹក​​បញ្ជូន​មក​​កាន់​មន្ទី​រពេទ្យ​បង្អែកស្រុក​ថ្មពួក ដើម្បី​​​សង្គ្រោះ​បន្ទាន់ ព្រោះ​ពីសត្វ​ពស់វែក​ស្រកា​រចាស់​ចឹក​របួសយ៉ាងធ្ងន់ធ្ងរ  កាលពី​វេលា​ម៉ោង០​៣​រសៀល​​ថ្ងៃ​ទី​២៩ កញ្ញា ខណៈ​​​ជន​រង​គ្រោះ​ទៅ​​ចម្ការ ស្ថិត​ក្នុងភូមិ​ព្រៃវែង ឃុំ​គំរូ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​ ។ ​ជន​រង​គ្រោះ​​ឈ្មោះ​ប៊ូ ប៉ូច ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ព្រៃវែង ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​ ​

​ប្រភព​​​បាន​បញ្ជាក់​ថា​​ នៅ​​ក្នុង​ភូមិ​​សាស្ត្រ​​​ស្រុក​ថ្មពួកខាងលើ គឺ​​សំបូរ​ទៅដោយ​សត្វ​សិរ​ពិស​ច្រើន​​ណាស់ ដូច្នេះ​គួរតែ​បងប្អូន​ទៅ​ធ្វើស្រែចម្ការ ឬ​ក៏​ដើរ​ក្នុងភូមិ​ពេល​ថ្ងៃ​ឬ​យប់ ត្រូវ​តែ​មានការ​ប្រុង​ប្រយ័ត្ន ។

លោក​កែវ សុ​ភ័​ក្ត្រា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​​ឱ្យដឹងថា ​​​ក្រោយ​ពី​ពស់​ចឹក​ជនរងគ្រោះក៏មាន​អាកា​រៈ​ធ្ងន់ធ្ងរ គាត់​មិនដឹង​ខ្លួន​ទេ  តែ​ដោយ​បានការ​យកចិត្តទុកដាក់​ពី​ក្រុម​គ្រូពេទ្យនៅ​ទីនោះ ​​ជន​រង​គ្រោះ​អាច​ធូរស្បើយ​ឡើង​វិញ​ ។ ​ជាមួយ​គ្នា​នោះ​ លោក​ប្រធាន​មន្ទីរ សុខាភិបាល​ខេត្ត ក៏​បាន​ផ្តាំផ្ញើ​និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ប្រសិនជា​មាន​សត្វ​សិរ​ពិស​ចឹក​ឬ​ខាំត្រូវ​រួសរាន់​ដឹក​ជន​រង​គ្រោះ មក​កាន់​មន្ទីរពេទ្យ​ជា​បន្ទាន់ ​ដើម្បី​គ្រូពេទ្យ​ជួយ​ព្យាបាល ព្រោះ​សត្វ​មាន​ពិស​ខាំ ឬ​ចឹក​ពិសេស​គឺ​សត្វ​ពស់​នេះ គឺ​ឲ្យ​តែ​យឺត​ពេល​ជន​រង​គ្រោះ​នឹង​បាត់បង់​ជីវិត​ ៕





ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email