loading...
Loading...

Thursday, October 6, 2016

ចាប់ពី​ថ្ងៃ​ទី​០១​ខែ​វិច្ចិកា​គ្រប់​ស៊ីម​កាត​ដែល​ទិញ ​ត្រូវមាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ

loading...

Loading...

​ដើម្បី​លើកកម្ពស់​ការការពារ សន្តិសុខ​ជាតិ សុវត្ថិភាព សណ្ដាប់ធ្នាប់​សង្គម ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​ដាក់ចេញ​នូវ​សារាចរ ស្ដីពី​ការគ្រប់គ្រង​ការធ្វើ​អាជីវកម្ម និង​ប្រើប្រាស់​សេវា​ទូរគមនាគមន៍ ដោយ​បាន​ណែនាំ​ប្រតិបត្តិ​ករ​ទូរគមនាគមន៍ សាខា​លក់ និង​ចែកចាយ​បន្ត​ទាំង​អស់ ត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ និង​ម៉ឺងម៉ាត់​បំផុត ក្នុង​ការតម្រូវ​ឱ្យ​អ្នក​ជាវ​សេវា​ទូរគមនាគមន៍ បំពេញ​សំណុំ​បែបបទ​ប្រើប្រាស់​សេវា​។​

​សេចក្ដីណែនាំ របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បានឱ្យដឹងថា ដើម្បី​ឱ្យ​មាន​ការ​អនុវត្តិ​នូវ ការណែនាំ​នេះ ក្រសួងមហាផ្ទៃ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​និយតករ​ទូរគមនាគមន៍​កម្ពុជា បាន​សម្របសម្រួល និង​ណែនាំ​បន្ថែម ព្រមទាំង​ផ្តល់​ការ​ពន្យារពេល​អនុវត្ត​ជាច្រើន​ដង​រួម​មកហើយ​។ បើទោះបីជា​មាន​ការ​ទុក​ឱកាស​ក្នុង​ការអនុវត្ត ក៏​នៅតែ​មិនទាន់​បាន​ទទួល​បាន​លទ្ធផល អនុវត្ត​ប្រកបដោយ​ប្រសិទ្ធិភាព​ទាំងស្រុង​ពី​បណ្ដា​ប្រតិបត្តិ​ករ​។​

​តែ​យ៉ាងណា នៅ​រយៈពេល​ចុងក្រោយ​នេះ និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា បាន​ពិនិត្យឃើញ​ថា នៅ​មាន​ស៊ីម​កាត​ទូរស័ព្ទ​ចល័ត​ប្រមាណ​ពី​៧ ទៅ​៨ ភាគរយ​ទៀត ដែល​មិន​មាន​ឯកសារ​គតិយុត្ត​សម្គាល់​អត្តសញ្ញាណ​។​ជាការ​កំហិត បន្ទាប់ពី​កិច្ចប្រជុំ​ចុង​ក្រោយ​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា​ឆ្នាំ​២០១៦ បាន​សម្រេច​ថា ត្រឹម​ថ្ងៃ​ទី​០១ ខែ​វិច្ចិកា ឆ្នាំ​២០១៦ គ្រប់​ស៊ីម​កាត របស់​បណ្ដា​ប្រតិករ​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ទាំងអស់ ត្រូវមាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ​។​

​បន្ទាប់​ពី​ថ្ងៃ​ទី​០១ ខែវិច្ជិកា ឆ្នាំ​២០១៦ គណកម្មការ​អន្តរក្រសួង និង​ចុះ​ត្រួតពិនិត្យ​ផ្ទៀងផ្ទាត់ នៅតាម​មជ្ឈមណ្ឌល​ទូរស័ព្ទ​ចល័ត​របស់​បណ្ដា​ប្រិតិករ អំពី​ព័ត៌មាន​អត្តសញ្ញាណ​ស៊ីម​កាត​ទាំងអស់​។ ដើម្បី​បញ្ជាក់​ពី​ការអនុវត្ត អាជ្ញា​ធរមាន​សមត្ថកិច្ច នឹង​ចុះ​សាកល្បង​ទិញ​ស៊ីម​កាត នៅតាម​បណ្ដា​ហាង​លក់​ចែកចាយ​ស៊ីម​កាត​បន្ត នៅ​ទូទាំង​ប្រទេស ដើម្បី​តាមដាន និង​ធានា​ថា នឹង​ពុំ​មាន​ការលក់ ឫ​អាច​ដំណើរការ​ស៊ី​កាត​ដោយ ពុំ​មាន​ឯកសារ គតិយុត្តិ​សម្គាល់​អត្តសញ្ញាណ​ទៀតឡើយ​៕

ប្រភព៖ វាយោ
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email