loading...
Loading...

Thursday, October 6, 2016

ត្រៀមខ្លួន​ចូលរួម​ពិធីបុណ្យ​សមុទ្រ​នៅ​ថ្ងៃ​ទី​១៧ ខែ​ធ្នូ នា​ខេត្ត​ព្រះសីហនុ​ហើយ​រឺ​នៅ​?

loading...

Loading...

 ​លោក​ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង​លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ​បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​បុណ្យ​សមុទ្រ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៧ ខែ​ធ្នូ ឆ្នាំ​២០១៦​ខាងមុខនេះ នៅ​ខេត្ត​ព្រះសីហនុ ក្រោម​វត្តមាន​លោក​ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ភរិយា​។ នេះ​បើ​យោង​តាម​ការ​ឲ្យដឹង​ពី​ទំព័រ​ហ្វេស​ប៊ុ​ក​ក្រសួងទេសចរណ៍​។​

នៅក្នុង​កិច្ចប្រជុំ​នោះ​ក៏​បាន​ពិភាក្សា ទៅលើ​កិច្ចការ​មួយចំនួន​ដូចជា ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ នៅ​ទីតាំង​ប្រារព្ធ​ពិធី​ត្រូវ​បញ្ចប់​ឲ្យ​រួចរាល់ នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា ឆ្នាំ​២០១៦​នេះ​។ ស្រប​ជាមួយ​គ្នា​នេះ សាលាខេត្ត និង​សាលាក្រុង ត្រូវ​រៀបចំ​ផ្លូវ​យ៉ាង​តិច ២ ដើម្បី​ជា​គំរូ​សម្រាប់​ទេសចរ​ដើរ​កម្សាន្ត​ពេល យប់ ហើយ​សាលាក្រុង​ត្រូវ​រៀបចំ និង​ធានា​អោយបាន​នូវ​សណ្តាប់ធ្នាប់ ភាព​ស្អាត និង​មាន​អនាម័យ​ល្អ​ដោយ​បំផុស​អោយមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​មូលដ្ឋាន​ក្នុង​កិច្ចការងារ​ទីក្រុង​ស្អាត​ផ្តើមចេញ​ពី​គ្រួសារ​មួយ​ទៅ​ភូមិ​មួយ ពី​ភូមិ​មួយ​ទៅ​ឃុំ សង្កាត់ ស្រុក ខណ្ឌ ពិសេស ក្រុង រហូត​ខេត្ត​ទាំងមូល ចំណែក​ខេត្ត​ទាំង​៤​ដែល​នៅ​ជាប់​ឆ្នេរ​ក៏ត្រូវ​ជួយ​ត្រៀម​លក្ខណៈសម្បត្តិ​គ្រប់បែប​យ៉ាង​ដើម្បី​ទទួល​ទេសចរ​ផងដែរ​។​

​កិច្ចប្រជុំ​នោះ​ក៏​បាន​ពិភាក្សា​ពី​ការបង្កើន​ពង្រឹងគុណភាព​សេវាកម្ម​ទេសចរណ៍ សេវាកម្ម​ស្នាក់នៅ ភោជនីយដ្ឋាន និង​សេវា​កម្សាន្ត​ផ្សេងៗ​ទៀត ដោយ​ត្រូវ​យកចិត្តទុកដាក់​បញ្ហា​អនាម័យ​ម្ហូបអាហារ បន្ទប់ទឹក ត្រូវតែ​ស្អាត​មាន​អនាម័យ​ល្អ អ្នកបំរើ​ត្រូវមាន​ឯកសណ្ឋាន​គ្រប់ៗ​គ្នា​និង​ប្រកប​ដោយ​វិជ្ជា​ជី​វះ​។​ក្នុងនោះដែរ អាជ្ញាធរខេត្ត​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​និង ណែនាំ​កុំអោយ​មាន​ការ​ឡើងថ្លៃ​។​សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន ដូចជា​រថយន្ត​តាក់ស៊ី​ត្រូវ​ជម្រុញ​អោយមាន​ការកែ​លម្អ សោ​ភណ្ឌ​ភាព គុណភាព ។ ម៉ូតូឌុប​ត្រូវមាន​ឯកសណ្ឋាន​អាវកាក់ បំពាក់​លេខ​សំគាល់​ត្រឹមត្រូវ ។​កាណូត​ទេសចរណ៍​ត្រូវ​បំពាក់​សម្ភារៈ​សង្គ្រោះ្គ​គ្រប់គ្រាន់ អ្នកបើកបរ​និង​បុគ្គលិក​បំរើការ​ត្រូវមាន​ឯកសណ្ឋាន​ត្រឹមត្រូវ​។​

​ពាក់ព័ន្ធ​នឹង​ការរៀបចំ​ឆ្នេរ​កម្សាន្ត​វិញ​គឺ ត្រូវ​ខិតខំ​រៀបចំ​អោយទាន់​ពេលវេលា​តាម​ការកំណត់ ពិសេស​ទីតាំង​ឆ្នេរ​ឯករាជ្យ ឆ្នេរ​អូរ​ឈើទាល​១ ឆ្នេរ​អូរ​ឈើទាល​២ និង​ឆ្នេរ​កោះពស់​។​ការរៀបចំ​សកម្មភាព​កីឡា​អោយ​សម្បូរ​បែប​ទាំង​កីឡា​លើគោក លើ​ឆ្នេរ និង​លើទឹក ដោយឡែក ការរៀបចំ​តាំងពិព័រណ៍​ត្រូវ​ផ្តល់​អទិភាព​ដល់​សិប្បកម្ម និង​ផលិតផល​ក្នុងស្រុក ដោយ​មាន​ការសហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​។ ស្រប​ជាមួយ​គ្នា​នេះ ក៏​មាន​ការរៀបចំ​ពិព័រណ៍​អភិវឌ្ឍ​តំបន់ឆ្នេរ ការអភិវឌ្ឍ​របស់​ខេត្ត​តំបន់ឆ្នេរ​ទាំង​បួន និង​ការតាំងពិព័រណ៍​ម្ហូបអាហារ និង​ភេ​ស​ជ្ជះ​ផងដែរ​។ ចំពោះ​ក្បួន​ព្យុះ​ហ​យាត្រា និង​ទស្សនីយភាព​សិល្បះ ត្រូវ​សហការ​អោយបាន​ល្អ​ជាមួយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បះ​តាម​ផែនការ​ដែល​បាន​គ្រោងទុក​។​

​សូមបញ្ជាក់​ថា បុណ្យ​សមុទ្រ​បាន​ប្រារព្ធ​ធ្វើ​៤​លើក​រួចមកហើយ ដោយ​លើក​ទី​មួយ រៀបចំ​ធ្វើ​នៅ​ខេត្ត​ព្រះសីហនុ លើក​ទី​ពីរ​នៅ​ខេត្ត​កែប លើក​ទី​បី​នៅ​ខេត្ត​កោះកុង  និង​លើក​ទី​បួន​នៅ​ខេត្ត​កំពត​៕

ប្រភព៖ វាយោ
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email