Loading...

Thursday, October 6, 2016

កែម ឡី​វីរៈ កូនប្រុស​ទី​៥​របស់​លោក​កែម ឡី​ចាប់កំណើ​តហើយ​


អ្នកស្រី ប៊ូ រចនា ភរិយា​របស់​លោក កែម ឡី បាន​សម្រាល​កូនប្រុស​ទី​៥ របស់​ខ្លួន​ហើយ នា​ល្ងាច​ថ្ងៃទី​២ ខែ​តុលា​នេះ នៅ​ឯ​ក្រៅប្រទេស​។ កូនប្រុស​ទី​៥ របស់​អ្នកស្រី​ប៊ូ រចនា ដែល​កំព្រា​ឪពុក​រូប​នេះ មានឈ្មោះ​ថា កែម ឡី វីរៈ​។​

​គួរបញ្ជាក់​ថា លោក​កែម ឡី អ្នកវិភាគ​នយោបាយ និង​ស្រាវជ្រាវ​បញ្ហា​សង្គម ត្រូវបាន​ឃាតក​សម្លាប់​កាលពី​ថ្ងៃ​ទី​១០ ខែកក្កដា នៅក្នុង​ស្តារ​ម៉ា​ត ស្ថានីយ៍​ប្រេងឥន្ធនៈ កាល់​តិច (Caltex) ស្ដុប​បូកគោ។ ដោយឡែក បុណ្យសព​គម្រប់ ១០០​ថ្ងៃ​ជូន​លោក កែម ឡី នឹង​ធ្វើ​រយៈពេល​បី​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែតុលា ខណៈ​ដែល​ជន​នៅ​ពីក្រោយ​ខ្នង អំពើ​ឃាតកម្ម​នេះ នៅ​មិនទាន់​វែកមុខ​ឃើញ​នៅឡើយ​៕ ដោយៈ​សៅ វិសាល​

ប្រភព៖ វាយោ

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email