Loading...

Monday, October 24, 2016

ថ្ម​យក់​យក្ស​តម្លៃ​ជាង ១៧១លាន​ដុល្លារ​ ត្រូវបានកម្មករ​រ៉ែ​ មីយ៉ាន់ម៉ា​ ​រកឃើញ


ក្រុងណៃពិដោ: ក្រុម​រុករក​រ៉ែនៅ​ប្រទេស​មីយ៉ាន់ម៉ា​គាស់​បាន​កំណប់ថ្ម​យក់​មាន​តម្លៃ​បំផុត​មួយក្នុង​លោក​ ទំហំ​ ៥,៤៨ ម៉ែត្រ​តម្លៃជាង ១៧១ លាន​ដុល្លារ។

ក្រុម​កម្មករ​បានជីក​យក​ត្បូង​ដ៏កម្រ​ជាច្រើន​នៅ​រណ្ដៅ​រ៉ែមួយ​ក្នុង​រដ្ឋ​កាឈិន នៅ​ពេល​ពួកគេ​ប្រទះ​ឃើញ​ដោយ​ចៃដន្យ​។

ថ្ម​ធំមួយ​ដុំទម្ងន់ ១៧៥ តោន​ កម្ពស់ ២,៧៥ ម៉ែត្រ និង​ប្រវែង ៥,៤៨ ម៉ែត្រ​ គឺជា​ត្បូង​ថ្មធំ​បំផុត​លំដាប់​ទីពីរ​បន្ទាប់​ពី​ចម្លាក់​ព្រះ​នៅវិមាន​ព្រះពុទ្ធ​ថ្មយក់​ប្រទេស​ចិន ដែល​មាន​ទម្ងន់ ២៦០ តោន។

ភូមា ឬ​មីយ៉ាន់ម៉ា គឺជា​ប្រទេស​ផលិត​ត្បូង​ថ្មធំ​បំផុត​ក្នុង​ពិភពលោក​ ហើយ​ឧស្សាហកម្ម​តម្លៃ​ ៥០ ពាន់​លាន​ដុល្លារ​ក្នុង​មួយឆ្នាំ​នេះ​តំណាង​ឲ្យ​ផលិតផល​ក្នុង​ស្រុក​សរុប​ពាក់កណ្ដាល​ប្រទេស។ ថ្មយក់​យក្ស​នេះនឹង​ត្រូវបាន​បញ្ជូន​ទៅ​កាន់​ប្រទេស​ ជា​ទីកន្លែង​ដែល​ច្នៃ​ទៅជា​គ្រឿង​អលង្ការ និង​ចម្លាក់​ផ្សេង​ៗ។

លោក សៅ មីន អាយុ ៤៤ ឆ្នាំ ជា​កម្មករ​ម្នាក់​បាន​និយាយ​ថា៖ «យើង​គិតថា យើង​ដូចបាន​ឈ្នះ​ឆ្នោត​រង្វាន់​ធំអ៊ីចឹង​។ ប៉ុន្ដែ​សម្បត្ដិ​នេះ​គឺជា​កម្មសិទ្ធិ​របស់​ជាតិ​។ វា​គឺជា​កិត្ដិយស​សម្រាប់​ប្រទេស​យើង»។

លោក អ៊ូ ទីនសែ ជា​មន្ដ្រី​រដ្ឋាភិបាល​មីយ៉ាន់ម៉ា ​បាន​បន្ដថា៖ «ថ្ម​យក់​យក្ស​នេះ​ពិតជា​ធំប៉ុន​ផ្ទះតូច​ពីរ​ខ្នង។

លោក​បន្ដថា៖ «ខ្ញុំគិត​ថា វាជា​អំណោយ​សម្រាប់​ប្រជាជន​យើង​ រដ្ឋាភិបាល និង​គណបក្ស​យើង​ ខណៈ​វាត្រូវ​បាន​រក​ឃើញ​ក្នុង​របប​គ្រប់គ្រង​របស់​យើង​។ វា​គឺជា​ប្រផ្នូល​ល្អ​បំផុត»៕





ប្រភព៖ ភ្នំពេញ ប៉ុស្តិ៍
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email