Loading...

Thursday, October 6, 2016

បន្ទប់ទឹក​កញ្ចក់​ព័ទ្ធ​ជុំវិញ​ដោយ​ដើមឈើ​នៅ​ឧទ្យាន​សឺ​យឿ​ន​ភូ


«China News» របស់​ចិន​ផ្សាយ​កាលពី​ពេល ថ្ម​ៗ​កន្លង​មក​ថា ឧទ្យាន​បរិស្ថានវិទ្យា «​សឺយឿ​ន​ភូ​» បាន​សង់​បន្ទប់ទឹក​កញ្ចក់​ឡោម​ព័ទ្ធ​ជុំវិញ​ដោយ​ដើមឈើ​នៅ​ក្បែរ​បឹង​ដ៏​ធំ ជាទី​ពេញ​និយម​របស់​អ្នកស្រុក​ឆាង​សា ខេត្ដ​ហ៊ូ​ណា​ន ភាគ​កណ្ដាល​ប្រទេស​ចិន ។

លោក​យ៉ាង ឡា​ង មន្ដ្រី​ប្រចាំ​ឧទ្យាន​នោះ​និយាយ​ថា «​យើង​ចង់​បង្កើត​វត្ថុ​ថ្មី ជា​និម្មិត្ដរូប​ដ៏​គូ​ឱ្យ​រំភើប និង​សប្បាយ​រីករាយ​» ។ ផ្នែក​ខាងក្រៅ​នៃ​ជញ្ជាំង​បន្ទប់ទឹក​កញ្ចក់​ការពារ​មិន​ឱ្យ​អ្នក​ខាងក្រៅ​មើលឃើញ​ផ្នែក​ខាងក្នុង​ទេ និង​រក្សា​សិទ្ធិ​របស់​បុគ្គល ។ បន្ទប់ទឹក​នោះ​បើក​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៦ ជា​ថ្ងៃ​ដំបូង​នៃ​អំឡុង​ពេល​បុណ្យ​ជាតិ​របស់​ចិន ។

កាលពី​ឆ្នាំ​២០១៥ អាជ្ញាធរ​ចិន​បាន​ប្រកាស​ពី «​គម្រោងការ​ប្រើប្រាស់​បន្ទប់ទឹក​សាធារណៈ​» ដោយ​សង្កត់ធ្ងន់​លើ​ការ​កែទម្រង់ និង​អភិវឌ្ឍន៍​បន្ទប់ទឹក​ក្នុង​តំបន់​ទេសចរណ៍​នៅ​ទូ​ទាំង​ប្រទេស ក្រោយ​ពី​មានការ​រិះគន់​ពី​ភ្ញៀវ​ទេសចរណ៍​ថា គ្មាន​អនាម័យ ។ កន្លង​មក​ប្រទេស​ចិន បាន​សន្យា​ថា​បន្ទប់ទឹក​សាធារណៈ​នៅ​គ្រប់​តំបន់​ទេសចរណ៍​ត្រូវ​ស្ថិត​ក្នុង​កម្រិត ៣A ឬ​ខ្ពស់​ជាង ដោយ​កែទម្រង់​ថ្មី​តាម​កម្រិតស្ដង់ដា​ពិភពលោក ៕








ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email