Loading...

Tuesday, October 11, 2016

អប់អរដល់ប្អូនប្រុសកំសត់ដែលមានកបត់ ១៨០ដឺក្រេ ពេលនេះត្រូវវះកាត់ជោគជ័យត្រឡប់ទៅដូចធម្មតា ដូចគេឯងវិញហើយ


ឥណ្ឌា៖ ក្មេងប្រុសជនជាតិឥណ្ឌា អាយុ ១៣ឆ្នាំម្នាក់ បានរស់នៅក្នុងស្ថានភាពដ៏កម្រមួយ ដែលធ្វើឲ្យគេត្រូវរស់នៅជាមួយនឹងក្បាលដែលបត់ទៅក្រោយខ្នង ១៨០ដឺក្រេ។
ក្មេងបុរសកំសត់ ឈ្មោះ Mahendra Ahirwar រូបនេះបានកើតជំងឺដ៏កម្រម្យ៉ាង ដែលធ្វើឲ្យកបត់សំយុងចុះក្រោមជាប់ដងខ្លួនអស់រយៈពេលជាច្រើនឆ្នាំ តែត្រូវបានក្រុមវេជ្ជបណ្ឌិតឥណ្ឌាវះកាត់ដោយជោគជ័យកាលពីប៉ុន្មានថ្ងៃនេះ។
សាច់ដុំ ក របស់ Mahendra មានសភាពខ្សោយ ធ្វើឲ្យក្បាលរបស់គេមិនអាចនៅត្រង់ដូចមនុស្សធម្មតាបាន ដែលវាតម្រូវក្មេងប្រុសរូបនេះត្រូវការជំនួយពីគេជានិច្ច ដើម្បីធ្វើការងារប្រចាំថ្ងៃ។

មហាជនជុំវិញពិភពលោកមានភាពភ្ញាក់ផ្អើលចំពោះស្ថានភាពរបស់ Mahendra ជាខ្លាំងសម្រាប់ជីវិតរស់នៅរបស់គេ។ រឿងរ៉ាវទាំងនេះ ក៏បានធ្វើឲ្យអ្នកស្រី Julie Jones មកពីទីក្រុង Liverpool ប្រទេសអង់គ្លេស ផ្ដួចផ្ដើមគំនិតរៃអង្គាសប្រាក់គ្នាបានប្រមាណ ១២,០០០ផោន (ជិត១៥,០០០ដុល្លារ) ដើម្បីដំណើរការ ការវះកាត់ ហើយការវះកាត់ក៏ទទួលបានជោគជ័យផងដែរ។
ប្រភពព័ត៌មានបានឲ្យដឹងថា លោក Mukesh ដែលជាឪពុករបស់ក្មេងប្រុសកំសត់មួយនេះ បាននិយាយថា “វាដូចជាអព្ភូតហេតុអីចឹង! កូនប្រុសលោកមើលទៅអស្ចារ្យណាស់ ក របស់គេត្រង់វិញ ហើយជីវិតរបស់គេមានភាពខុសប្លែកពីមុន។

លោកបន្តថា កាលពីមុន នៅពេលដែល ក របស់កូនប្រុសលោកបត់ទៅក្រោយ គេខ្មាសអៀនមិនហ៊ាននិយាយនោះទេ ប៉ុន្តែនៅពេលនេះគេមានអារម្មណ៍ដូចជាមនុស្សធម្មតា ហើយយើងអាចមើលឃើញថា គេមានទំនុកចិត្តលើខ្លួនឯង។
ចំណែកលោកស្រី Sumitra ដែលជាម្ដាយ វ័យ៣៦ឆ្នាំ បាននិយាយនៅមុនពេលវះកាត់ថា វាជារឿងប្រសើរ បើកូនគាត់ស្លាប់ក្នុងករណីការវះកាត់បរាជ័យ។ លោកស្រី មិនចង់ឃើញកូនរស់នៅទាំងវេទនាទៀតឡើយ។
ជាសំណាងល្អ លទ្ធផលនៃការវះកាត់បានទទួលជោគជ័យ ដែលវាធ្វើឲ្យជីវិតរបស់ក្មេងប្រុសកំសត់ Mahendra ប្រែក្លាយជាស្រស់បំព្រង។ មិនតែបុណ្ណោះ រឿងរ៉ាវរបស់ Mahendra ក៏ត្រូវបានយកទៅចាក់ផ្សាយនៅលើទូរទស្សន៍ ជាភាពយន្តឯកសារទៀតផង៕










ប្រភព ៖ Mirror
ខ្មែរឡូត
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email