loading...
Loading...

Wednesday, October 12, 2016

ចិន​និង​រុ​ស្ស៊ី​ប្រឆាំង​គម្រោង​ការពារ​ប្រឆាំង​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក

loading...

Loading...

ប្រទេស​ចិន​និង​រុ​ស្ស៊ី​កាលពី​ថ្ងៃ​ទី​១១ តុលា បាន​ចោទប្រកាន់​សហរដ្ឋអាមេរិក​ថា ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ស្ថេ​រ​ភាព​អន្តរជាតិ​និង​តំបន់​តាម​រយៈ​គម្រោង​ការពារ​ប្រឆាំង​មី​ស៊ី​ល​របស់​ខ្លួន ។

ឧត្តមសេនីយ៍​CAIJUN  ក្នុង​គណៈកម្មាធិការ​យោធា​កណ្តាល​ចិន​ថ្លែង​ថា ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​THAAD ដែល​គ្រោង​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាងត្បូង​ពុំ​សម​ស្រប​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​នុយក្លេអ៊ែរ​នៅ​ឧបទ្វីប​កូរ៉េ ហើយនឹង​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​ផលប្រយោជន៍​នៃ​សន្តិសុខ​ជាតិ​របស់​បណ្តា​ប្រទេស​ដូច​ជា​ចិន​និង​រុ​ស្ស៊ី​ជាដើម ។

ក្នុង​សន្និសីទ​សារព័ត៌មាន​រួម​មួយ​រៀបចំ​ដោយ​កងទ័ព​ចិន​និង​កងទ័ព​រុ​ស្ស៊ី​នៅ​ខាងក្រៅ​វេទិកា XIANGSHA លើក​ទី​៧ នៅ​ក្រុង​ប៉េ​កាំ​ង​ឧត្តមសេនីយ៍​CAI ថ្លែង​ថា ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​THAAD ដ៏​ទំនើប​ដែល​សហរដ្ឋអាមេរិក​គ្រោង​ដាក់​ពង្រាយ​នៅ​កូរ៉េ​ខាងត្បូង​ហាក់​ពុំ​សម​ស្រប​ទៅ​នឹង​គោលដៅ​របស់​អា​មេ​រិ​ក រួច​ក៏​ពុំ​អនុគ្រោះ​ដល់​សន្តិសុខ​និង​ស្ថេ​រ​ភាព​ដែរ ។ ចិន​ប្រឆាំង​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​កម្មវិធី​THAAD ហើយ​អំពាវនាវ​យ៉ាង​ប្តូរផ្តាច់​ដល់​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាងត្បូង​ឱ្យ​ផ្លាស់​ប្តូរ​ចិត្ត​វិញ ។ លោក​បន្ត​ថា ការ​យល់​ឃើញ​ជា​ឯកតោភាគី​ហើយ​ពុំ​ស្ថាបនា​ចំពោះប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន​សន្តិសុខ​អន្តរជាតិ​ព្រមទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​តុល្យភាព​យុទ្ធសាស្ត្រ​ពិភពលោក​ព្រមទាំង​សន្តិសុខ​និង​ស្ថេ​រ​ភាព​តំបន់​ដោយ​ធ្វើ​ឱ្យ​ស្ទះ​ដល់​ដំណើរការ​នៃ​ការ​រំសាយ​នុយក្លេអ៊ែរ​និង​ការ​មិន​សាយភាយ​នុយក្លេអ៊ែរ​។ បែប​នេះ​នឹង​អាច​នាំ​ឱ្យ​មានការ​ប្រកួតប្រជែង​គ្រឿង​សព្វាវុធ​ថ្មី​មួយ ។

លោក​បន្ត​ថា ចិន​ទទូច​លើ​ការ​ខិតខំ​ប្រឹងប្រែង​ខាង​នយោបាយ​និង​ការទូត​របស់​បណ្តា​ភាគី​ដែល​ទាក់ទិន​ដើម្បី​ឱ្យ​សម្រេច​បាន​សន្តិសុខ​រួម ស្ថេ​រ​ភាព​និង​កិច្ច​សហប្រតិបត្តិការ ។

ចំណែក​ឧត្តមសេនីយ៍​VIKTOR POZNIKHIR នៃ​សេនាធិការ​កងទ័ព​រុ​ស្ស៊ី​វិញ​ក៏​គូសបញ្ជាក់​ផង​ដែរ​ថា ល្បិច​កល​ប្រឆាំង​មី​ស៊ី​ល​របស់​សហរដ្ឋអាមេរិក​ធ្វើ​ឱ្យ​ប៉ះពាល់​ជា​អវិជ្ជមាន​ដល់​ស្ថេ​រ​ភាព​យុទ្ធសាស្ត្រ​ពិភពលោក​។ ឧត្តមសេនីយ៍​រូប​នោះ​បរិហារ​ថា ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល​ដោយ​សហរដ្ឋអាមេរិក នៅ​អឺរ៉ុប​និង​នៅ​អាស៊ី​-​ប៉ា​ស៊ី​ហ្វិ​ក​សំដៅ​ទប់ទល់​នឹង​កងកម្លាំង​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​រុ​ស្ស៊ី​និង​ចិន​ហើយ​ពង្រឹង​អនុត្តរភាព​និយម​អា​មេ​រិ​ក ។

យោង​តាម​ឧត្តមសេនីយ៍ POZNIKHIR ថា រុ​ស្ស៊ី​សង្ស័យ​ដែល​អា​មេ​រិ​កថា​ប្រព័ន្ធ  THAAD គឺ​ចាំបាច់​ដើម្បី​ប្រឆាំង​បណ្តា​មី​ស៊ី​ល​របស់​កូរ៉េ​ខាងជើង តែ​ប្រព័ន្ធ​នោះ​តាម​យុទ្ធ​សាស្ត្រ​​សំដៅ​ប្រឆាំង​រាល់​គូប្រជែង​ដែល​មាន​សក្តានុពល​កម្រិត​ពិភពលោក ។ លោក​ក៏​អះអាង​ជា​ថ្មី​ដែរ​ពី​សំណើ​ចិន​-​រុ​ស្ស៊ី ដែល​ថា​បណ្តា​ភាគី​ទាក់ទិន​ត្រូវ​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​មួយ​តាម​រយៈ​ការ​ចរចា​ស្តី​ពី​ការ​បង្ការ ការ​ដាក់​ពង្រាយ​អាវុធ​ក្នុង​ទី​អវកាស​និង​ការ​ប្រើប្រាស់​ឬ​ការ​គំរាមកំហែង​ប្រើប្រាស់​អាវុធ​ប្រឆាំង​ឧបករណ៍​ទាំងឡាយ​ក្នុង​ទី​អវកាស ៕

ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email