Loading...

Monday, October 10, 2016

ក្រុមហ៊ុនមួយតម្រូវឲ្យបុគ្គលិកស្រីៗរបស់ខ្លួនថើបជញ្ជក់មាត់ថៅកែជារៀងរាល់ព្រឹក


ក្រុមហ៊ុនមួយដែលលក់គ្រឿងចក្រផលិតស្រាបៀរតាមផ្ទះមួយនៅក្នុងស្រុក Tongzhou នៃទីក្រុងប៉េកាំង បានតម្រូវឲ្យបុគ្គលិកនារីថើបជញ្ជក់មាត់ថៅកែរបស់ខ្លួនជារៀងរាល់ព្រឹក។ ដោយពួគលើកឡើងថាវិធីនេះអាចជួយបង្កើនទំនាមទំលាប់ និងភាពចិត្តស្និទ្ធិរវាងក្រុមហ៊ុន និងបុគ្គលិករបស់ខ្លួន។

ចំនួនជាងពាក់កណ្តាលនៃបុគ្គលិករបស់ក្រុមហ៊ុននេះគឺជាស្ត្រី។ ពួកគេត្រូវបានតម្រូវឲ្យតម្រង់ជួរគ្នាចាប់ពីម៉ោង 9:00 ដល់ 9:30 រៀងរាល់ព្រឹកដើម្បីថើបជញ្ជក់មាត់ថៅកែរបស់ពួកគេ។

ទោះបីជាមានការស្ទាក់ស្ទើរក្នុងការទទួលយកពិធីនេះ បុគ្គលិកស្ត្រីស្ទើរតែទាំងអស់នៅទីបំផុតបានទទួលយកនូវតម្រូវការនេះដើម្បីបំពេញចិត្តចៅហ្វាយ ដូច្នេះពួកគេនៅបន្តធ្វើការក្នុងក្រុមហ៊ុននេះតទៅទៀត។ មានតែបុគ្គលិកនារី ២នាក់ទេ ដែលបដិសេធមិនទទួលយកវិធីនេះ ហើយក៏បានបានលាលែងពីតំណែងក្នុងក្រុមហ៊ុននេះ។

គោលបំណងនៅពីក្រោយវិធីនេះត្រូវបានថៅកែក្រុមហ៊ុនពន្យល់ថា គាត់បានធ្វើដំណើរទៅបរទេសជាញឹកញាប់ហើយបានឃើញផ្ទាល់ភ្នែកនូវការអនុវត្តន៍បែបនេះរបស់ក្រុមហ៊ុនមួយក្នុងសហរដ្ឋអាមេរិក។ លោកបានអះអាងថា វាពិតបានបង្កើតការផ្សារភ្ជាប់យ៉ាងខ្លាំងនៅក្នុងក្រុមហ៊ុន ដែលថៅកែ និងបុគ្គលិកស្រីរបស់ខ្លួនអាចភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ទិប្រៀបបានដូចជា «ទឹក និងត្រី»៕





ប្រភព៖ បរទេស
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email