loading...
Loading...

Thursday, October 6, 2016

លោកស្រី Hillary Clinton ផ្ញើរជូននូវក្តីស្រលាញ់ ទៅកាន់តារាទូរទស្សន៍អាមេរិក Kim Kardashian បន្ទាប់ពីត្រូវចោលប្លន់អស់គ្រឿង អលង្ការ៦.៤លានដុល្លារ« ខ្ញុំពិតជាមានរម្មណ៍ សោកស្តាយណាស់»

loading...

Loading...


ពិតជាគួរឱ្យរំភើបណាស់​ លោកស្រី​ Hillary Clinton​ ផ្ញើរនូវពាក្យ ​ដែលបញ្ជាក់ពីក្តីបារម្ម ណ៍​ របស់គាត់ទៅតារាទូរទស្សន៍ របស់អាមេរិក ​គឺនាង Kim Kardashian ​នោះ បន្ទាប់ពីនាង​ ត្រូវបានចោលប្លន់ ​នៅទីក្រុងប៉ារីស​ ប្រទេសបារាំង កាលពីថ្ងៃទី ០២ ខែតុលាកន្លងទៅ។ មកពី ​គណបក្សប្រជា​ធិបតេយ្យ ​ដែលត្រូវបានសមាជិកបក្សតែងតាំង​ បានបង្ហាញថា​ គាត់ពិតជាមាន​« អារម្មណ៍មិនល្អ» ​ដែលតារាមានទេពកោសល្យខ្ពស់ ​ក្នុងវិស័យសិល្បះរបស់អាមេរិក ត្រូវជួបរឿងអកុសលបែបនេះ។​

លោកស្រី Hillary Clinton​ មានវ័យ៧០ឆ្នាំហើយ​ ហើយលោកស្រីក៏មាននូវក្តីបារម្មណ៍​ ខ្លាំងចំណោះ ​ពិធីការនី វ័យ៣៥រូបនេះផងដែរ ​ពត៌មានដែលបង្ហាញពីភាពតក់ស្លុតរបស់នាង​ (តារាទូរទស្សន៍) ​ដែលត្រូវបានចោលប្លន់​ នៅក្នុងទីក្រុង Paris ​ ប្រទេសបារំាង អតីតរដ្ឋលេខា​ រូបនេះបានបង្ហាញ​នូវក្តីបារម្មណ៍ផងដែរទៅកាន់នាង។​ នៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយ Extra​ បេក្ខជនប្រធានាធិបតីរូបនេះ​ បានបង្ហាញនូវក្តីកង្វល់​ លោកស្រី Hillary Clinton​  ក៏បាន ច្បាស់ដែលថា ​KanyeWest ​បានបញ្ឈប់នូវការសម្តែងរបស់ខ្លួនភ្លាមៗ​ បន្ទាប់ពី ទទួលពត៌មាន​ ឧបទ្ទវហេតុគួរឱ្យភ័យខ្លាចរបស់​ប្រពន្ធលោក ​ប្តីរបស់នាងនៅលើឆាក​ បន្ទាប់ពីលឺពត៌មាននេះភ្លាមៗ ​Kanye West ​ បានរត់ចេញពីឆាកមកខាងក្រៅ  ​ហើយក៏បាននិយាយថា ​« ខ្ញុំសប្បាយចិត្តណាស់​ ដោយគ្មាននរណាម្នាក់រងរបួស​ ចំពោះអំពើនេះ»។ ​

ហេតុការណ៍នោះ​ បានកើតឡើង នៅពេលដែលមានមនុស្សប្រុសចំនួន៥នាក់​ បានបំបែកទ្វា រួចចូលទៅក្នុងផ្ទះ ​ស្នាក់នៅឯកជនរបស់នាង នៅពេលយប់​  កាលពីថ្ងៃទី ០២ ខែតុលា ​កន្លងទៅ ​ ផ្ទះឯកជនរបស់នាង ​គ្មានអាស័យដ្ឋាន​ ហើយតារាស្រីរូបនេះត្រូវបានគេរាយការណ៍ថា ​ត្រូវបាន​ក្រុមចោរ ​ទាញចេញពីគ្រែ ​មិនត្រឹមតែប៉ុណ្ណឹងទេ ថែមទាំង ​ក្រុមចោរយកគ្រឿងអលង្ការ ពួកគេបានចងមាត់ នាង​ ហើយប្លន់យក គ្រឿងអង្ការ អស់រហូតទៅដល់ ៦.៤ លានដុល្លារសហរដ្ឋអាមេរិក​ រួមទាំងទូរសព្ទ​ ដៃiPhone ចំនួនពីរគ្រឿងផងដែរ។ ​ប៉ុន្មាននាទីក្រោយមក​ នាងក៏ត្រូវបានគេរាយ​ការណ៍ថា​ មានសុខវត្ថិភាព ។​ ភ្លាមៗនោះផងដែរ ​ប្តីរបស់នាង​ ដែលកំពុងស្ថិតនៅក្នុងកន្លែងប្រគុំតន្ត្រី​ ក៏បានប្រកាសភ្លាមៗទៅកាន់អ្នកទស្សនាថា​ គាត់ទទួលបាននូវពត៌ មាន​ «សង្គ្រោះបន្ទាន់ពីក្រុមគ្រួសារ» ​បន្ទាប់ពីមានករណីនេះហើយកាលវិភាគ ​នៃការប្រគុំតន្ត្រីទេសចរណ៍របស់គាត់ ​ក៏ត្រូវ​បានលុបចោលភ្លាមៗ៕



ប្រភព៖ COOL107
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email