loading...
Loading...

Thursday, October 20, 2016

កូរ៉េខាងជើង ​បរាជ័យ​ម្តងទៀត​ក្នុងការ​ធ្វើតេស្ត​មី​ស៊ី​ល MUSUDAN ដ៏​មាន​អនុភាព​

loading...

Loading...

យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍ ត្រូវបានគេជឿថា បានបរាជ័យក្នុងការធ្វើតេស្តមីស៊ីលធុនមធ្យមដ៏មានអនុភាពផ្សេងមួយទៀតដែលអាចមានសមត្ថភាពវាយប្រហារមូលដ្ឋានទ័ពអាមេរិកនៅលើកោះ Guam។

វាជាការធ្វើតេស្តបរាជ័យលើកទីពីរក្នុងរយៈពេលមិនដល់មួយសប្ដាហ៍ផង នៃមីស៊ីលនុយក្លេអ៊ែរ Musudan ដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើងដែលអ្នកជំនាញមួយចំនួនព្រមានថា អាចដាក់ឲ្យធ្វើប្រតិបត្តិការនៅដើមឆ្នាំក្រោយនេះ។

ការធ្វើតេស្តចុងក្រោយកាលពីថ្ងៃសៅរ៍ ត្រូវបានប្រកាសថ្កោលទោសដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដែលកំពុងតែជជែកគ្នាអំពីសេចក្តីសម្រេចដាក់ទណ្ឌកម្មថ្មីលើក្រុងព្យុងយ៉ាងចំពោះការសាកល្បងនុយក្លេអ៊ែរលើកទីប្រាំរបស់ខ្លួនកាលពីខែមុន។

អគ្គសេនាធិការរួមបាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា តាមការវិភាគរបស់ក្រុមពិនិត្យមើល នៃយោធាកូរ៉េខាងត្បូង និងអាមេរិកបានឲ្យដឹងថា មីស៊ីលនៅថ្ងៃព្រហស្បតិ៍បានផ្ទុះភ្លាមៗ បន្ទាប់ពីហោះឡើងនៅម៉ោងប្រមាណ៦និង៣០នាទីព្រឹក (ម៉ោងនៅព្យុងយ៉ាង)។

សេចក្ដីថ្លែងការណ៍នេះបាននិយាយថា “យោធារបស់យើងសូមថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះការបន្តសកម្មភាពបង្កហេតុដោយខុសច្បាប់របស់កូរ៉េខាងជើង ហើយកំពុងត្រៀមខ្លួនយ៉ាងពេញលេញសម្រាប់លទ្ធភាព នៃការញុះញង់បន្តទៀត”។

ដោយបង្ហាញជាលើកដំបូងក្នុងក្បួនយោធានៅទីក្រុងព្យុងយ៉ាងកាលពីខែតុលា ឆ្នាំ២០១០ មីស៊ីល Musudan គឺមានរយៈចម្ងាយចន្លោះ២,៥០០ ដល់៤,០០០គីឡូម៉ែត្រ។

តាមការព្យាករបានឲ្យដឹងថា រយៈចម្ងាយខ្លីរបស់មីស៊ីលនេះអាចវាយប្រហារត្រឹមកូរ៉េខាងត្បូង និងជប៉ុន ចំណែកឯរយៈចម្ងាយឆ្ងាយ គឺអាចទៅដល់បន្ទាយយោធាអាមេរិកនៅកោះ Guam។

គួរបញ្ជាក់ថា មីស៊ីលនេះ ត្រូវបានសាកល្បងចំនួនប្រាំបីដងហើយនៅឆ្នាំនេះ ប៉ុន្តែបានទទួលជោគជ័យតែម្ដងប៉ុណ្ណោះ៕

ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email