Loading...

Tuesday, October 18, 2016

ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ (National Games 2016) នឹងចាប់ផ្តើមពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ និងចូលរួមដោយកំពូលតារាចម្រៀង ៤ ដួងផងដែរ


ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី១ (National Games 2016) ដែលព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ សូមចូលរួមគាំទ្រឲ្យបានច្រើនកុះករក្នុងឱកាសការប្រកួតកីឡាជាតិលើកទី១ នៅរាជធានីភ្នំពេញ និងខេត្តកំពង់ចាម ។

ការប្រកួតដែលមាន១៥ប្រភេទកីឡា ត្រូវជា១៨៩ វិញ្ញាសា មានប្រតិភូចូលរួមទាំង២៥ រាជធានីខេត្ត និងក្រសួង២ គឺក្រសួងការពារជាតិ និងក្រសួងមហាផ្ទៃ មានចំនួនសរុប ២ ៦៣៧នាក់ ក្នុងនោះប្រតិភូចំនួន ៥៣១នាក់ កីឡាករ កីឡាការិនី ២ ១០៦នាក់ ក្នុងនោះកីឡាការិនី ៦០៩នាក់ ។

ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមការប្រកួតពីថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ។
លោក អ្នកអាចចូលរទស្សនាដោយសេរីនៅតាមទីលាននានា ដែលរៀបចំការប្រកួត ។

តាមព័ត៌មានដដែលបានឲ្យដឹងថា កំពូលតារាចម្រៀងប្រចាំព្រះរាជាណាចក្រកម្ពុជាចំនួន ៤ដួង នឹងត្រូវបង្ហាញខ្លួន ដើម្បីគាំទ្រ និងចូលរួមច្រៀងកម្សាន្តអបអរសារទទាំងបើក និងបិទកម្មវិធីនេះដែរ។

យោងតាមសម្ដី ពីសំណាក់មន្ត្រីព័ត៌មានរបស់គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា(NOCC) បានឲ្យដឹងថា សម្រាប់ថ្ងៃបើកព្រឹត្តិការណ៍ប្រកួតកីឡាដ៍ធំនាពេលខាងមុខនេះ គឹនឹងមានវត្តមានរបស់កំពូលតារាចម្រៀង ៤ ដួងប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយក្នុងនោះរួមមាន លោក ព្រាប សុវត្ថិ លោក ខេមរៈ សិរីមន្ត កញ្ញា ឱក សុគន្ធកញ្ញា និង កញ្ញា មាស សុខសោភា ។ ជាមួយគ្នានេះដែរ អ្វីដែលកាន់តែពិសេស និង អស្ចារ្យទៀតនោះ គឺ សម្រាប់អ្នកដែលចង់ចូលរួមទស្សនានៅក្នុងព្រឹត្តិការណ៍នេះផ្ទាល់ ក៏អាចចូលរួមបានដោយសេរី ដោយមិនមានការលក់សំបុត្រអ្វីឡើយ។ ព្រឹត្តិការណ៍នេះ នឹងមានការផ្សាយផ្ទាល់រយៈពេល ១០ថ្ងៃ តាមកញ្ចក់ទូរទស្សន៍ BTV-News ផងដែរ៕

សម្រាប់ព័ត៌មានបន្ថែមអំពី់ព្រឹត្តិការណ៍នេះ សូមចូលទៅកាន់៖ https://www.facebook.com/events/324927457884003/








loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email