Loading...

Monday, November 21, 2016

អ្នក​លេង​ហ្វេស​ប៊ុក​មិន​គាំទ្រវិទ្យុ​ABC​ ចំពោះ​ការ​អន្តរាគមន៍ឲ្យ​​ដោះលែង​​កូន​ដុក​ទ័រ​​​​​


​អ្នកលេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុក​មួយចំនួន បាន​បញ្ចេញ​អារម្មណ៍​មិន​គាំទ្រ ដល់​វិទ្យុ​ABC ដែល​បាន​និយាយថា នឹង​ដឹកនាំ​ក្រុមគ្រួសារ​វិទ្យុ​ABC ទៅ​លុតជង្គង់​អង្វរ​នៅ​មុខ​ក្រសួង​មហាផ្ទៃ ដើម្បី​ជា​ការលើកទឹកចិត្ត​លោក​វេជ្ជបណ្ឌិត ក្នុង​អន្តរាគមន៍​ដោះលែង​កូនប្រុស​របស់​លោក ដែល​បាន​បើក​រថយន្តបុក​​​លោ​ក​ន​ន្ទ សុខា​ មេបញ្ជាកា​រង ​​កង​រាជអាវុធ​ហត្ថលើ​ផ្ទៃ​ប្រទេស​។​

​លោក​ព្រំ សាន មន្ត្រី​នៃ​ក្រសួង​ព័ត៌មាន និង​ជា​សកម្មជន​Facebook បានសរសេរថា #​មិន​គាំទ្រ​ទង្វើ​ខុស​ច្បាប់​របស់​វិទ្យុ​ABC​។ “​កញ្ញា​abc​ថា នឹង​ដឹកនាំ​ក្រុម​abc​និង​អ្នកគាំទ្រ​ព្រមទាំង​លោក​ដុក​ទ័រ ឪពុក​ក្មេង​ទំនើ​ង ដើម្បី​ទៅ​ក្រសួងមហាផ្ទៃ ស្នើសុំ​ឲ្យ​ក្មេង​ទំនើ​ង​រួច​ទោស​....​ក្នុង​ហេតុផល​នេះ ខ្ញុំ​និង​មហាជន រួម​ទាំង​ច្បាប់​ផង ពិតជា​មិន​គាំទ្រ​ទេ​...​បើ​ធ្វើ​ខុសច្បាប់​ហើយ អាង​អំណាច​លុយកាក់​ឬ​បក្សពួក លើកគ្នា​ហែរ​ជា​ក្បួន​ដើម្បី​ទាមទារ​ដោះលែង​មនុស្ស​ខុសច្បាប់​បាន ប្រទេស​ខ្មែរ​នឹង​ក្លាយជា​រដ្ឋ​អនាធិបតេយ្យ​ហើយៗ ថ្ងៃក្រោយ​នឹង​មាន​ក្រុម​ដទៃ​ទៀត​យកតម្រាប់​តាម​នេះ ក្នុងនោះ​មាន​ទាំង​ក្រុម​លោក សម រង្ស៊ី និង លោក កឹម​សុខា​ផងដែរ​...​ខ្ញុំ ស្នើសុំ​វិទ្យុ​abc ជាពិសេស​គឺ​លោក​អាចារ្យ​អេ មេត្តា​បញ្ឈប់​សកម្មភាព​ខុសច្បាប់​បែបនេះ​ទៅ​!!​កុំ​ដើម្បី​តែ​កិត្តិ​ស័ព្ទ និង​មោទនៈភាព ហើយ​ហ៊ាន​ហួស​ច្បាប់​កំណត់​អី​!!”​។​

​ដោយឡែក គណនី​ហ្វេ​សប៊ុក​ឈ្មោះ Leangcheu Vy បាន​បញ្ចេញ​យោបល់​ថា “​ប្រទេស​មាន​ច្បាប់ គ្រូពេទ្យ​មើល​ព្យាបាល​ជម្ងឺ​ជា​តួនាទី គាត់​នៅ​តែ​អត់​យល់ ទោស​ប៉ុណ្ណឹង​មិន​ដល់​ថ្នាក់​ជាប់គុគ​មួយជីវិត​ឯណា​ម៉េច​ក៏​ចាំបាច់​ជ្រួលច្របល់ មក​ពី​ស្រលាញ់​កូន​ពេក​បានចឹង​”​។​

​រីឯ​ឈ្មោះ Piseth ក៏​បាន​បញ្ចេញ​ទស្សនៈ​ថា “​វិទ្យុ ABC ថា​គេ​នឹង​នាំ​គ្រួសារ ABC ទៅ​លត់​ជង្គង់​នៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ជួយ​ធានា​កុំឲ្យ​មាន​ទោស ជាមួយ​គ្រួសារ​ពូ​ពេទ្យ​។ សម្រាប់​ទស្សនៈ​ខ្ញុំ ទោស​នេះ​មិនមែន​ជាប់គុក​មួយ​ជីវិត​ទេ ខ្ញុំ​យល់​អារម្មណ៍​ពុក​លើ​កូន តែបើ​ពូ​យក​ជីវិត​ពូ​មក​គម្រាម​ច្បាប់ តើ​ច្បាប់​នៅ​មាន​តម្លៃ​ទេ​....? ឲ្យ​កូន​ពូទៅ​ច្បាប់​ដោះស្រាយ​ទៅ ឲ្យ​គាត់​ស្គាល់​ថា តើ​ទង្វើ​គាត់​ខុស​ឬ​ត្រូវ អប់រំ និង​កែខ្លួន​...​ប្រសិនបើ​ច្បាប់​យោគយល់ លើក​លែ​ក​ទោស​ដោយសារ​ការ​អង្វរក​របស់​ពូ (​ពុក​ម្តាយ​) ហើយ​ចុះ​បើ​សិន​អ្នកផ្សេង​ធ្វើ​ខុស តែ​គ្មាន​ពុក​ម៉ែ អង្វរ​សុំទោស​គេ តើ​ពួកគាត់​ត្រូវតែ​ជាប់ទោស​ឬ​...!!!???? សម្តាប់​សម្តី​គាត់​មើល ប៉ះ​ផ្កាយ​៣ សម្តី​គឃ្លើន​ប៉ុណ្ណឹង ចុះ​ទម្រាំ​ប៉ះ​ពលរដ្ឋ​ស្លូតត្រង់​គ្មាន​អំណាច​ទៀត​”​។​

​យ៉ាងណាក៏ដោយ បើ​តាម​ការអះអាង​របស់​ឪពុក​យុវជន​បង្ក តាមរយៈ​វិទ្យុ​ABC គឺ​បាន​សុំ​អង្វរ​ដល់​លោ​ក ន​ន្ទ សុខា សុំទោស​ម្តង​ហើយ​ម្តងទៀត និងសូមអនុគ្រោះ​ដល់​កូនប្រុស​របស់​លោក ត្បិត​ថា បាន​ប្រើ​ពាក្យសម្តី​មិន​សមរម្យ ដើម្បី​ឲ្យ​លោក​បាន​ប្រៀនប្រដៅ​កូនប្រុស​ម្នាក់​នេះ ជាថ្មី​។​

គួរបញ្ជាក់​ថា កាលពី​វេលា​យប់​ថ្ងៃទី​១៨ វិច្ឆិកា មាន​ករណី​គួរឲ្យភ្ញាក់ផ្អើល​មួយ បាន​កើតឡើង នៅ​ម្តុំ​ផ្សារថ្មី ក្នុង​ខណ្ឌ​ដូនពេញ ដោយសារ​យុវជន​ម្នាក់ បាន​បើករថយន្ត​ថយក្រោយ បុក​ប៉ះ​ចំ មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោ​កន​ន្ទ សុខា បង្ក​ជា​ការ​ទាស់​ពាក្យសម្តី​គ្នា​។ បច្ចុប្បន្ន សំណុំរឿង​នេះ នៅ​មិនទាន់​ដោះស្រាយ​ចប់​នៅឡើយ​ទេ​។​

​សូម​ជម្រាប​ផងដែរ​ថា ទាក់ទង​នឹង​បញ្ហា​ដ៏​រសើប នៅលើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក​នេះ ក៏​ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី មានប្រសាសន៍ថា «​សូម​ប្អូន​កុំ​ធ្វើ​រឿង​អ្វី​ឱយលើស​ពីអ្វី​ដែល​បានកើត ឡើង​រួចមកហើយ​។ សូម​កុំ​ឱយ​កំទេច​ភ្លើង​មួយ​ក្លាយ​ជា​អគ្គិភ័យ​។ ស្ងប់ចិត្ត​ដោះស្រាយ​ដោយ​សម្រួល​»៕


ប្រភព៖ វាយោ
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email