loading...
Loading...

Sunday, November 13, 2016

ទីបំផុត​ស្គាល់​អត្តសញ្ញាណ​ យុវជន​ស្ទាវបើករថយន្ត​ដេញបុករួច ដកកាំភ្លើង​វាយ​បុរស​ម្នាក់រងរបួសហើយ..

loading...

Loading...

ភ្នំពេញ៖  បន្ទាប់​ពី​ផ្ទុះ​ប្រតិកម្ម​ថា​ យុវជន​ស្ទាវ​មួយ​ក្រុម​បាន​បើក​រថយន្តកាមេរី ​ដេញ​បុក​រថយន្ត​ព្រួស​បើកបរ​ដោយ​បុរស​ម្នាក់​ដែល​សុីផ្លេរសុំផ្លូវ​, ​ធ្វើ​ឲ្យ​ក្រុម​យុវជន​ទាំង​នោះ​ផ្ទុះ​កំហឹង​ដេញ​បុកហើយ​ចុះ​ដក​កាំភ្លើង​វាយ​បំបែក​ក្បាល​រួច​រត់គេច​ខ្លួន​បាត់​អស់​។

ហេតុការណ៍​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​១០និង៣០នាទីយប់ថ្ងៃទី១១វិច្ឆិកា២០១៦ ដែល​ស្ថិតនៅ​ជិត​ក្លោងទ្វារវត្តទឹកថ្លា តាមបណ្ដោយផ្លូវ សហព័ន្ធរុស្សី ភ្នំពេញ​។

ប្រភព​ឲ្យដឹងថា​ រហូត​មកដល់​ថ្ងៃ​ទី១២​វិច្ឆិកា​២០១៦ម្សិលមិញនេះ មាន​អ្នក​លេង​បណ្ដាញ​សង្គម​ ហ្វេសប៊ុក​ជា​ច្រើន​បាន​ Share បន្ត​គ្នា​រហូត​ស្គាល់​អត្តសញ្ញាណ​របស់​យុវជន​បង្ក​ ស្គាល់​ទាំង​ អាសយដ្ឋាន​ ទៀតផង​។

ប្រភព​បាន​បន្ត​ថា​ ម្សិលមិញ​នេះ​ផងដែរ​មាន​ប្រតិកម្ម​ដល់​កូនប្រុសសម្ដេចតេជោ​ ហ៊ុន​ សែន​ ដល់ទៅ ២​នាក់​គឺ​ ឯកឧត្តម​ ហ៊ុន​ ម៉ានិត​ និង​ ឯកឧត្ដម​ ហ៊ុន​ ម៉ានី​ បានសំណូមពរអោយសមត្ថកិច្ចតាមចាប់ជនបង្ករករណីយុវជនមួយក្រុមមានកាំភ្លើងបើកឡានតាមវាយបុរសម្នាក់នៅខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃ​ទី​១១​វិច្ឆិកា​២០១៦នោះផងដែរ ។​

យោងតាម​ គណនី​ ​Facebook របស់ឯកឧត្តម​ ហ៊ុន​ ​ម៉ានិត​ បានសរសេរថា​ «សូមសមត្ថកិច្ចចាប់ពួកជនដៃដល់អោយបានផង»​​ «មិនអាចឬមិនគួរសម្រួលទេ»​ត្រូវ​​ពង្រឹងច្បាប់អោយបានជាមួយពួកនេះ​ជាដាច់ខាត​»។

ដោយឡែឯកឧត្តម​ ហ៊ុន​ ម៉ានី​ ក៏បានសរសេរ​នៅលើ​ Facebook របស់ឯកឧត្ដមថា​ «យើងមិនទាន់ដឹងមូលហេតុពិតប្រាកដដែលនាំអោយ​មានអំពើនេះទេ​​ តែយ៉ាងណាក៏ដោយនេះជា​សកម្មភាពមួយដែលមិនគួរកើតឡើង​ ក្នុងសង្គមទាំងមូលមិនអាចទទួលយកបានទេ​​ សង្ឃឹមថា​សមត្ថកិច្ចពាក់ព័ន្ធនឹងយកចិត្តទុកដាក់​ដោះ​ស្រាយ​ និងនាំអ្នកបង្ករហេតុមកទទួលខុសត្រូវតាមផ្លូវច្បាប់អោយបានយ៉ាងឆាប់រហ័ស​បំផុត​»។

ប្រសាសន៍​ឯកឧត្ដម​ទាំង​២ គឺ​ធ្វើ​យ៉ាង​ណា​ក៏ដោយ​ត្រូវ​តែ​ចាប់​ឲ្យខាងតែ​បាន​ ដោយ​មិនមាន​ការ​សម្របសម្រួល​ក្រៅ​សំណាញ់​ច្បាប់​ឬ ជាប់​ខ្សែ​,ជាប់ខ្នង​នោះទេ​។

ទាំងនេះផងដែរធ្វើឲ្យអ្នកលេង បណ្ដាញ​សង្គម​ហ្វេសប៊ុក​ ចាំមើលមើល៍​ថា តើជនល្មើសមានខ្នងបង្អែកធំប៉ុនណា​ ? ហើយអ្នកណាចេញមុខរត់ការ​ឲ្យ​ក្រុមទាំងនេះ​៕

វីដេអូ​អំពីសកម្មភាពនៅកន្លែងកើតហេតុ៖



រូបភាព៖






ប្រភព និងព័ត៌មានអម្អិត៖ vd7news
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email