Loading...

Monday, November 7, 2016

ព្រីម លីហ្សា លេង​ស្ទីល​ចំហ​ទ្រូងក្តៅសាច់ជា​ថ្មី​ ដើម្បីស្ដារ​ប្រជា​ប្រិយ​ភាព​


ភ្នំពេញ : ក្រោយរង​ការរិះគន់​នូវ​ភាព​សិចស៊ី​ចំហដើមទ្រូង​ និង​ហ៊ាន​អាក្រា​តកាយ​​ជាទង្វើ​ភ្លើតភ្លើន​​ពន្លិច​ប្រពៃណី​វប្បធម៌​​ដែល តារា សម្តែង​ជាប់​ងារ​សិចស៊ី​​កូន​កាត់​បី​សាសន៍​ល្បី​ថត​​ស្ប៉តអាវ​ទ្រនាប់ នាង ព្រីម លីហ្សា ​ថ្មីៗនេះ ​បន្ថែម​ពីវីដេអូ​ឃ្លីប​ងូត​ទឹក​ក្នុង​អាង​អាក្រាត​កាយ និង​បង្ហាញ​ពីដំណើរ​​ដើ​រ​ម៉ូដ​បែ​ប​ស្ទីល​បរទេស​​ ​២,​២៣ នាទី តារាសម្តែង​ស្រី​​រូប​នេះ​ធ្វើ​ឲ្យ​​មហាជន ផ្ទុះ​ការភ្ញាក់​ផ្អើល​ជា​ថ្មី​ពី​អាល់ប៊ុម​​រូប​ថតសិចស៊ី​ចំហ​ទ្រូង​​ស្រើប​ស្រាល​ស្ទើរ​លេច​​ចុង​សុដន់​​កណ្តាល​វាល​ជា​ច្រើន​សន្លឹក។

សាច់ស្រស់​​សខ្ចី​ធ្វើ​ឲ្យ​បុរស​ៗ​លាន់​មាត់ថា៖ «​សិចស៊ី​អី​យ៉ាង​នេះ​។​​ តា​រា​ខ្មែរ​ឥឡូវ ហេតុ​តែ​ចង់​ល្បី​ ធ្វើម៉េច​ក៏​ហ៊ាន​ដែរ​ ឲ្យ​តែ​ធ្វើបែប​​ហ្នឹង ​ខ្មែរ​រលាយ​ហើយ។​ ពិត​មែន​​ថា​សិល្បៈ​ត្រូវ​​ការអ្វី​ប្លែក​​ តែ​មិន​មែន​បែប​នេះទេ»។

ក៏មាន​មតិ​ចំអក​លើក​ឡើង​ទៀត​​ថា៖ «ពេលនេះ​ទំនង​ជា​បោះ​​ដើម​ទុន​​រាង​កាយ​សិចស៊ីហ្នឹង​ប្រជែង​តារាថ្មី​ៗ ស្តារ ប្រជាប្រិយភាព​ដែល​នាងធ្លាប់​ល្បី​ថា​ជា​តារាសិ​ចស៊ី​»។ ប៉ុន្តែ​កញ្ញា ព្រីម លីហ្សា អះអាង​ថា នាង​​មិនមាន​មហិច្ឆតា​ប្រើ​ភាព​សិច​ស៊ី​ប្រជែង​​អ្នក​ណាទេ។

កញ្ញាប្រាប់​ថា៖ «ភាព​សិចស៊ី និង​ការ​និយម​ប្រើ​សម្ភារ ទំនើបៗ ជា ចំណូល ចិត្ត ខ្ញុំតាំង ពីតូច មុន ចូល សិល្បៈ»។

កញ្ញា​បដិសេធ​ថា នេះ​ជា​ញើស​ឈាម​បាន​ពីការ​បង្ហាញ​ម៉ូដ​អាវ​ទ្រនាប់ និង​ខោអាវ​យីហោ​ល្បីៗ​របស់បរទេស មិន​ជាប់​​ពាក់​​ព័ន្ធ​​នឹង​កា​រ​ឧបត្ថម្ភ​ពីអ្នក​ជំនួញ​ជាម្ចាស់​​ស្នេហ៍ទេ។

តប​​ទស្សនៈ​​បែប​អភិរក្ស​ដែល​មហាជន​ទ​ទូច​ឲ្យ​ក្រសួង​ស្ថាប័នពាក់​ព័ន្ធ​ហៅ​តារា​សិល្បៈ​​ភ្លេច​ខ្លួន​ ​ទៅអប់រំ​នោះ ​មន្ត្រី​ពាក់ព័ទ្ធបាន​លើក​ឡើង​​ថា៖ «យើង​នៅ​មិន​មាន​ច្បាប់​ដាក់​ទោស​​ទណ្ឌ​ពួកគេ​ទេ»។ ​

លោក ថៃ​ នរៈ​សត្យា រដ្ឋលេខា​ធិការ​ក្រសួង​វប្បធម៌ ​​និង​វិចិត្រ​សិល្បៈ​ ធ្លាប់​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​​ ថា៖ «សិល្បៈ​​ធ្វើ​យ៉ាងណា​ដើម្បី​ប្រជាប្រិយ​ភាព​ តែសូម​កុំ​យក​ប្រជាប្រិយ​ភាពដូរ​នឹង​ការ​ភ្លើត​ភ្លើន​ភ្លេច​​ប្រពៃណី»។

លោកធ្វើការ​ប្រៀបធៀបថា៖ «អង្កាម​ជា​របស់​​ស្រាល។ បើ​កាលណា​បោះ​​អង្កាម​បញ្ច្រាស​ខ្យល់​ ​វា​នឹង​​ហុយមក​ចូល​​ភ្នែក​អ្នក​បោះ​​វិញជាមិន​ខាន។ ដូ​ច​គ្នា​ដែរ ​​អ្នក​ដែល​ខំ​ព្យាយាម​ល្បី​ដោយ​​ភាពសិចស៊ី​ជ្រុល​លើស​ពី​ប្រពៃណី​ខ្លួន​ ផលនោះ​ក៏​នឹង​បន្សាប វិញ​ដែរ​»៕ ​
ប្រភព៖  ភ្នំពេញ ​ប៉ុស្តិ៍​​

វីដេអូ៖


រូបភាព៖







loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email