Loading...

Sunday, November 13, 2016

នារី​ស្រស់​ស្អាត​ម្នាក់ ឈរ​ចាំ​ប្តី​មក​ទទួល ស្រាប់តែ​ត្រូវជនសង្ស័យម្នាក់ធ្វើ​សកម្មភាព...


រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ស្រស់​ស្អាត​ម្នាក់ ខណៈ​ឈរ​និយាយ​ទូរស័ព្ទ​ចាំ​ប្តី​មក​ទទួល ស្រាប់តែ​បុរស​ម្នាក់​ជិះ​ម៉ូតូ​មក​ដល់​បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ តែ​ត្រូវ​ប្តី​របស់​នាង​មក​ទាន់​ជិះ​ម៉ូតូ​ដេញ​បុក​ផ្តួល និង​ចាប់ខ្លួន​យក​ទៅ​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​១១៣ ផ្លូវ​លេខ​១០៥ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។
តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ស៊ិ​ន ពុទ្ធ​បញ្ញា​រិ​ទ្ធ អាយុ​២៧​ឆ្នាំ មុខរបរ​ជា​សន្តិសុខ ស្នាក់​នៅផ្ទះ​លេខ ១EG ផ្លូវ​លេខ​៨៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ត្រូវ​បាន​ឃាត់ខ្លួន​ក្រោយ​ពី​រូបគេ​ជិះ​ម៉ូតូ​ម៉ាក​យ៉ា​ម៉ា​ហា SIRIUS ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ ភ្នំពេញ 1BW-8382 ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​១​គ្រឿង​ពី​នារី​ម្នាក់​ដែល​កំពុង​តែ​ឈរ​កាន់​និយាយ​នោះ ។ ចំណែក​នារី​រង​គ្រោះ​ឈ្មោះ កៅ សុភ​ក្ត្រា អាយុ​២៣​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក ។
ប្រភព​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ ខណៈ​ពេល​ដែល​នារី​រង​គ្រោះ​កំពុង​តែ​ឈរ​ចាំ​ប្តី​របស់​ខ្លួន​មក​ទទួល​ហើយ​កាន់​ទូរស័ព្ទ​និយាយ​នៅ​ចំណុច​ខាងលើ​នោះ ស្រាប់តែ​លេចមុខ​បុរស​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​ម្នាក់ឯង​មក​ឆក់​យក​ទូរស័ព្ទ​ពី​ដៃ​នាង​តែ​ម្តង ។ ប្រភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ពេល​ដែល​ជនសង្ស័យ​ឆក់​យក​ទូរស័ព្ទ​ដៃ​បាន​ហើយ​ព្យាយាម​ជិះ​រត់គេច​ខ្លួន ស្រប​ពេល​នោះ​ប្តី​របស់​នារី​រង​គ​ញ​រោះ​ជិះ​ម៉ូតូ​មក​ដល់​បានឃើញ​បែប​នេះ ក៏​ជិះ​ម៉ូតូ​ដេញ​បុក​ផ្តួល និង​ស្ទុះ​ទៅ​ចាប់​ក្របួច​ក​អាវ​ជាប់​ហើយ​ស្រែ​កថា «​ចោរ​ៗ» ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​ដល់​ប្រជាពលរដ្ឋ​មក​ជួយ​ចាប់ និង​វាយ​ម្នាក់​មួយ​ដៃ​មួយ​ជើង​ឡើង​ទ្រម​ខ្លួន ទើប​ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ទូរស័ព្ទ​ដៃ​ម៉ាក SAMSUNG GALAXY S7 edge ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​នារី​រង​គ្រោះ​វិញ ចំណែក​ជនសង្ស័យ​ជា​ចោរឆក់​ខាងលើ រួម​ទាំង​ម៉ូតូ​ដែល​ជិះ​ធ្វើ​សកម្មភាព ត្រូវ​បាន​នាំ​ទៅ​កាន់​នគរបាល​ប៉ុស្តិ៍​បឹង​កេងកង​ទី​៣​ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើ​កំណត់ហេតុ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​បន្ត​ទៅ​ទៀត ៕






ប្រភព ៖ កោះសន្ដិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email