Loading...

Wednesday, November 30, 2016

លើសសាហាវទៅទៀត!! ដឹង​ទើបលក់ដី ចោរលើកគ្នាកម្ទេចទ្វារផ្ទះតែម្តង!!


ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​ជនសង្ស័យ​មួយ​ក្រុម​ ប្រដាប់​ដោយ​កាំបិត​ ដាវសាមូរ៉ៃ ​បំពង់​ទីប​ និង​ពូថៅ​ បាន​ធ្វើ​សកម្មភាព​វាយ​និង​កាប់​កម្ទេច​ទ្វារផ្ទះ​គ្រួសារ​​មួយ​ ដែល​សង្ស័យ​ជា​អំពើ​ប៉ុនប៉ង​ប្លន់​ តែ​មិន​បាន​សម្រេច ​ខណៈ​ម្ចាស់ផ្ទះ​ចាក់សោ​ជាប់​ ដែល​​ហេតុ​ការ​ណ៍​​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​ជិត​១២​រំលងអធ្រាត្រឈាន​ថ្ងៃ​ទី​២៩ វិច្ឆិកា ​ស្ថិតត្រង់​ភូមិ​សាមគ្គី​មាន​ជ័យ ក្នុង​សង្កាត់​ប៉ោយ​ប៉ែ​ត ​ក្រុង​ប៉ោយ​ប៉ែ​ត ​។

​គ្រួសារ​រង​គ្រោះ​ មាន​ប្តី​ឈ្មោះ​ជាតិ​ សុភាព​ អាយុ​៣៦​ឆ្នាំ​ និងប្រពន្ធ​ឈ្មោះ​កែវ​ ស្រី​អូន​ អាយុ​៣២​ឆ្នាំ ​ពួកគេ​ជា​អាជីវករ​លក់​ទា​អាំង​និង​​ចាប់ហួយ​ ។ ​

គ្រួសា​រខាង​លើ​បាន​អះអាង​ថា​ ជនសង្ស័យ​មាន​គ្នា​៤​នាក់ ​ជិះ​ម៉ូតូ​២​គ្រឿង​ ​​​បាន​វាយ​និង​កាប់​កម្ទេច​ទ្វា​រផ្ទះ​គាត់ ធ្វើឱ្យ​​គាត់​​និង​ប្រពន្ធ​កូន​ព្រមទាំង​ម្តាយ​នាំ​គ្នា​រត់ឡើង​ទៅ​ពួន​សំងំ​នៅ​​លើ​​ឡៅតឿ​ ព្រោះ​សូ​ម្បី​តែ​ក្នុងផ្ទះ​កម្ទេច​កញ្ចក់​បែក​​រាយដែរ ​។ ​បុរស​​ម្ចាស់ផ្ទះ​ប្រាប់​ទៀតថា ​គាត់​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​​ហើយ ហើយ​​អះអាង​ថា​ ជា​អំពើ​​ប៉ុនប៉ង​ប្លន់ ​ព្រោះ​​​ដឹង​ថា ​ម្តាយ​គាត់​ទើប​លក់​ដី​ នៅ​ឯ​ភ្នំពេញ​បាន តាម​ពិត​ទិញ​ផ្ទះ​ និង​ទិញ​ដី​អស់​វិញហើយ ​។

​បើតាមប្រភព​ពី​អ្នក​ជិតខាងបង្ហើប​​ថា ​ករណី​ដែល​​កើតឡើង​នោះ​ ដូច​ជា​សាហាវ​ណាស់​ គឺ​ជនសង្ស័យ​បាន​ស្រែកហៅ​ឱ្យ​​ម្ចាស់ផ្ទះ​ចេញ​​យ៉ាង​​កងរំពង​ ។​ ​

ប្រភពឱ្យដឹងទៀតថា ​ជន​សង្ស័យទាំងនោះ ​ត្រូវ​​នគរបាល​ចាប់ខ្លួន​បាន​ម្នាក់​ហើយ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០ វិច្ឆិកា ​នេះ​ ៕











ប្រភព៖ កោះសន្តិភាព
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email