Loading...

Friday, November 25, 2016

ប្តីថតប្រពន្ធខ្លួនស្រាតនៅចំពោះមុខប៉ូលីស បន្ទាប់ត្រូវអូសចេញពីរថយន្ត ដោយសារបើកបរស្រវឹង


បុរសម្នាក់បានយកទូរសព្ទ័ថតសកម្មភាពប្រពន្ធរបស់ខ្លួនស្រាតសម្លៀកបំពាក់ និងដោះអាវទ្រនាប់ ដែលធ្វើបែបនេះ ក្នុងបំណងបញ្ចុះបញ្ចូលមន្ត្រីប៉ូលីសចារចារណ៍កុំឲ្យចាប់ខ្លួននាង ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីម្នាក់បានកំពុងបើកបររថយន្តជាមួយប្តីរបស់នាង ក្នុងនាមជាអ្នកដំណើរក្នុងទីក្រុង Donying ប្រទេសចិន នៅពេលនោះ អ្នកទាំងពីរក៏ត្រូវប៉ូលីសធ្វើការឃាត់ ។

ប៉ូលីសបានរកឃើញថា ទាំងប្រពន្ធ និងប្តី ស្ថិតក្នុងស្ថានភាពរវើរវើយ, ប៉ុន្តែ ពួកគេបានបដិសេធមិនសហការ ឬ ធ្វើតេសស្តជាតិស្រវឹងឡើយ ។

យ៉ាងណាមិញ ខណៈពេលដែលប៉ូលីសម្នាក់លើកទូរស័ព្ទ ដើម្បីបញ្ជាក់ថា គាត់នឹងចាប់ខ្លួនប្តីប្រពន្ធនេះ, ស្រាប់តែស្ត្រីជាប្រពន្ធបានចាប់ផ្តើមស្រាតខោអាវ ជា «វិធី» ការពារការសម្រេចចិត្តរបស់ប៉ូលីស ។

ខណៈនោះផងដែរ បុរសជាប្តីត្រូវបានលឺនិយាយលើកទឹកចិត្តប្រពន្ធខ្លួនថាៈ «ដោះឲ្យអស់ទៅ កុំទុក!!» ។

បន្ទាប់មក ប្រពន្ធរូបនោះ ក៏បន្តដោះអាវទ្រនាប់បញ្ចេញសុដន់កណ្តាលវាលតែម្តង ។ ស្ត្រីរូបនេះ បន្ទាប់មក បានដើរនៅចំពោះមុខមន្ត្រីប៉ូលីស ដែលពួកគាត់ពុំយកភ្លែកមើលឡើយ ។

ទោះយ៉ាងណា ប្តីប្រពន្ធនេះ ត្រូវបានចាប់បង្ខំឲ្យចូលក្នុងរថយន្ត រួចដឹកទៅកាន់មន្ទីរពេទ្យ, ទីកន្លែងដែលការធ្វើតេស្តឈាម បានបញ្ជាក់ថា ពួកគេទាំងពីរស្រវឹង ។

ជាលទ្ធផល ពួកគេទាំងពីរត្រូវបានចោទប្រកាន់ពីបទរារាំងការអនុវត្តច្បាប់ ហើយស្ត្រីជាប្រពន្ធក៏ត្រូវប្រឈមបទចោទប្រកាន់បន្ថែមបើកបរខណៈស្រវឹង ៕



ប្រភព៖ KSN-NEWS
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email