loading...
Loading...

Monday, November 28, 2016

កូនចៅលោក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ ខិលខូច៥នាក់ ត្រូវបានលោក ជួន សុវណ្ណ បញ្ជាឲ្យវាយខ្នោះ

loading...

Loading...

រាជធានីភ្នំពេញ ៖ នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បញ្ជាឲ្យវាយខ្នោះ និងចាប់បញ្ជូន មន្រ្តីនគរបាល ផ្នែកអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលខណ្ឌ សែនសុខចំនួន៥នាក់ទៅធ្វើការផាកពិន័យតាមច្បាប់នគបាលជាតិ ក្រោយពីមន្រ្តីនគរបាល ទាំងនេះ បានប្រព្រឹត្តបទល្មើស ដោយគាបស៊ីលុយ និងម៉ូតូរបស់ក្រុមក្មេងស្ទាវ នៅពេលយប់ត្រូវបានមហាជនគាំទ្រពេញទំហឹង។

មន្រ្តីសាលាខណ្ឌសែនសុខបានលួចបង្ហើបអោយដឹងថា កាលពីយប់ថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ កម្លាំងនគរបាលផ្នែកអន្តរាគមន៍ ខណ្ឌសែនសុខ ចំនួន ៥នាក់ ជិះម៉ូតូ៣គ្រឿងបានទៅកាក់ក្មេងស្ទាវ២នាក់កំពុងជិះម៉ូតូក្នុងមូលដ្ឋានខណ្ឌ សែនសុខ ដោយបង្ខំឲ្យក្មេងស្ទាវទាំងនោះ ឲ្យលុយពួកគេ និងយកម៉ូតូទៅបញ្ចាំដើម្បីបានលុយ។ក្រោយមានករណីគាបស៊ី លុយស្រស់ពីប្រជាពលរដ្ឋខាងលើនេះ បង្កឲ្យមានភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ហើយដំណឹងនេះបានឭ ដល់នាយឧត្តមសេនីយ៍ស្នងការ ជួន សុវណ្ណ បានបញ្ជាឲ្យវាយខ្នោះ យកទៅដាក់ពិន័យតាមច្បាប់នគរបាលជាតិយ៉ាងម៉ឺងម៉ាត់។ក្រោយមកមន្រ្តីនគរបាលទាំង៥នាក់ខាងលើនេះ ត្រូវបានបញ្ជូនទៅ ដាក់ពិន័យនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ម្សិលមិញ។

មន្រ្តីសាលាខណ្ឌសែនសុខបានបន្តថា រហូតមកដល់ពេលនេះ មន្រ្តីនគរបាលទាំង៥ នាក់ខាងលើនេះ មិនទាន់ត្រូវបានដោះលែងនៅឡើយទេ ពោលនៅបន្តការសួរនាំ នៅ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅឡើយ៕




ប្រភព៖ sensoknews
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email