Loading...

Tuesday, November 29, 2016

កិច្ចប្រជុំសភានៅថៃបិទបញ្ជប់ហើយ ដោយព្រះអង្គម្ចាស់ មហា វ៉ាចរ៉ាឡុងកន ក្លាយជាព្រះមហាក្សត្រថៃថ្មី និងរង់ចាំការយាងត្រឡប់ពី អាល្លឺម៉ង់ វិញទើបរៀបចំពិធីគ្រងរាជ្យជាផ្លូវការ


(បាងកក)៖ កិច្ចប្រជុំសភាថៃនៅថ្ងៃអង្គារនេះ ត្រូវបានបិទបញ្ចប់ជាស្ថាពរហើយ ដោយអង្គសភាទាំងមូល​បានសម្រេចថា ព្រះបាទ មហា វ៉ាចរ៉ាឡុងកន គឺជាព្រះមហាក្សត្រថ្មីរបស់ប្រទេសថៃ ដែលត្រូវបានទទួលស្គាល់ដោយ​ស្របច្បាប់ ខណៈព្រះរាជពិធីឡើងគ្រងរាជ្យសម្បត្តិជាផ្លូវការ នឹងត្រូវធ្វើឡើងបន្ទាប់ពីការយាងត្រឡប់មក​វិញ នៃព្រះមហាក្សត្រថ្មី ពីប្រទេសអាល្លឺម៉ង់ ដែលនឹងអាចកើតឡើងនៅចុងសប្តាហ៍នេះ។ នេះបើតាម​ទីភ្នាក់ងារព័ត៌មានចិន​ស៊ិនហួរ ចេញផ្សាយនៅមុននេះបន្តិចនារសៀលថ្ងៃអង្គារ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។

នៅក្នុងការបិទបញ្ចប់នៃកិច្ចប្រជុំសភា សមាជិករដ្ឋសភាទាំងអស់បានងើបឈរឡើង ហើយស្រែកព្រមៗគ្នាថា «ព្រះអង្គមានព្រះជន្មយ៉ឺនយូរៗ... ព្រះអង្គចូលចម្រើន...»៕





ប្រភព៖ FreshNewsAsia
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email