Loading...

Wednesday, November 23, 2016

​អ្នកបើក​ហ្វារ​ចាំងភ្នែកគេពេលយប់ ត្រូវបានបន្លាចដោយ​រូបខ្មោច​នៅពីក្រោយ​ឡាន


ក្រុងប៉េកាំង: ធុញទ្រាន់​នឹង​ភ្លើងហ្វារ​រថយន្ដ​ចាំង​ស្រវាំង​ភ្នែក​នាពេល​រាត្រី ប្រជាជន​ចិន​កាន់តែ​ច្រើនឡើងៗ​នាំគ្នា​បិទស្ទីកឃ័រ​លើ​កញ្ចក់​ក្រោយ​ជា​រូបខ្មោច ព្រាយ និង​បិសាច​ជញ្ជក់​ឈាម​គួរឲ្យ​ខ្លាចបន្លាច​អ្នកនិយម​បើក​អំពូល​ចង្កៀង​ឡានឥត​សំចៃ​ដៃទាំងនោះ។

វេបសាយ​លក់ទំនិញ​រាប់សិប ដូចជា Taobao កំពុង​ដាក់លក់​ស្ទីកឃ័រ​កញ្ចក់​ក្រោយ​រំលេច​រូបខ្មោច​បិសាច​គួរឲ្យព្រឺរោម ដូចជា ខ្មោច​ស្រី​សម្លក់សម្លឹង ហូរឈាម​តាមភ្នែក ស្រែករក​ជំនួយ បិសាច​ជញ្ជក់​ឈាម និង​ចចក​ភ្នែក​លឿង។ ស្ទីកឃ័រ​ចម្លែក​ទាំងនេះ មិន​បង្ហាញ​រូបភាព​ច្បាស់​ពេល​ងងឹត ឬពន្លឺ​ចង្កៀង​រថយន្ដ​ធម្មតា​នោះទេ។ ប៉ុន្ដែ​វាបាន​រំលេច​រូបរាង​ដ៏គួរ​ឲ្យ​ស្រៀវ​ឆ្អឹងខ្នង នៅពេល​ប៉ះ​ពន្លឺហ្វារ​បើកខ្លាំង​ចាំងមក​ចំវា។

ក្នុងតម្លៃ ៣ ទៅ ១៨ ដុល្លារ​អាស្រ័យ​លើ​ទំហំ រូបភាព​នេះ​ងាយស្រួល​បក​បិតលើ​កញ្ចក់​រថយន្ដ​ក្រោយ​ខ្លាំងណាស់។

យ៉ាងណា ​ប៉ូលិស​ចរាចរណ៍​នៅ​ទីក្រុង​ជិន​ណាន ភាគ​ខាងជើង​ខេត្ដ​សានដុង បាន​ព្រមាន​ថា រូបភាព​បន្លាច​ទាំងនោះ​អាច​បង្កបញ្ហា​ដល់​សុវត្ថិភាព​ចរាចរណ៍។

អ្នកបើកបរ​ដែលមាន​បិទ​ស្ទីកឃ័រ​ប្រភេទនេះ នឹង​ទទួល​ការពិន័យ ១៥ ដុល្លារ។ ដោយឡែក​នៅ​ទីក្រុង​ប៉េកាំង វាមិន​ខុសច្បាប់​ទេដែល​រចនា​លើ​កញ្ចក់​រថយន្ដ​របស់​ខ្លួន។

ប៉ុន្ដែ​ប៉ូលិស និយាយថា អ្នកបើកបរ​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះ​គ្រោះថ្នាក់​ដែល​ធ្វើឲ្យ​អ្នកបើកបរ​ដទៃទៀត​ភ័យខ្លាច។

នៅ​មិនទាន់មាន​ឧប្បត្ដិហេតុ​ណាមួយ​កើតឡើង​ដោយសារ​រូបភាព​បន្លាច​ទាំងនេះ​នោះទេ តែ​បណ្ដាញ​ផ្សព្វផ្សាយ​ចិន ធ្លាប់បាន​រាយការណ៍​ពី​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ពាក់ព័ន្ធ​នឹងការប្រើ​ភ្លើងហ្វារ​រថយន្ត​ជាច្រើន​ករណី​ហើយ៕








ប្រភព៖ ភ្នំពេញប៉ុស្តិ៍
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email