Loading...

Friday, November 4, 2016

ប៉ូលីសចិនប្រើធម៌ក្តៅលើអ្នកបើកបរបាញ់ «ភ្លើងហ្វា» ដាក់គេ ចាប់បានឲ្យអង្គុយសម្លឹងដាក់ហ្វាឡានខ្លួនឯង ឲ្យដឹងថាងងឹតមុខប៉ុណ្ណា!!!


អ្នកបើកបរយានយន្តនៅពេលយប់ ជាទូទៅ តែងបើក «ភ្លើងហ្វា» ដើម្បីមើលឃើញផ្លូវបានឆ្ងាយច្បាស់ ងាយស្រួលប្រុងប្រយ័តុ្នគ្រោះថ្នាក់ ប៉ុន្តែ ការបើកភ្លើងហ្វានេះ គួរតែប្រើប្រាស់វាឲ្យបានត្រឹមត្រូវ ពោលគឺចេះគោរពសិទ្ធិអ្នកដទៃ ព្រោះថា ភ្លើងហ្វានេះវាជះឥទ្ធិពលយ៉ាងខ្លាំង ចំពោះភ្នែករបស់មនុស្ស ដែលធ្វើឲ្យស្រវ៉ាំងមើលអ្វីពុំឃើញ ។ ទោះជាយ៉ាណា អ្នកបើកបរមួយចំនួនតែងប្រើប្រាស់ «ភ្លើងនេះ» ល្មើស ដោយមិនខ្វល់ពីសិទ្ធិអ្នកដទៃឡើយ ។

យ៉ាងណាមិញ ប៉ូលីសនៅឯស្រុកចិនឯណេះវិញ បានកំពុងបង្កភាពចម្រូងចម្រាស់ពីមហាជន ទាក់ទងការផ្តល់មេរៀនយ៉ាងចាស់ដៃគួរឲ្យអស់សំណើច ចំពោះអ្នកបើកបរដែលប្រើប្រាស់ភ្លើងហ្វាល្មើសច្បាប់ ។

គួរបញ្ជាក់ថា មុនចាត់វិធានការណ៍នេះ ប៉ូលីស Shenzhen បានចេញសេចក្តីប្រកាសឲ្យដឹងថា អ្នកបើកបរទាំងឡាយណាដែលប្រើប្រាស់ភ្លើងហ្វាពុំត្រឹមត្រូវ នឹងត្រូវទទួលការដាក់ពិន័យភ្លាមៗ ។

បើតាមប្រភពឲ្យដឹង នោះប៉ូលីស Shenzhen បានបង្ហោះសេចក្តីព្រមាននេះនៅលើផេកបណ្តាញសង្គមរបស់ពួកគេ នៅលើ Weibo រួចហើយ មុនពួកគាត់អនុវត្តច្បាប់នេះ ។ ប៉ូលីសបានសរសេរថាៈ អ្នកបើកបរដែលប្រើប្រាស់ភ្លើងហ្វាល្មើសនឹងច្បាប់ នឹងត្រូវបានបង្ខំឲ្យអង្គុយនៅលើកៅអីពិសេសមួយ ហើយបែរមុខប្រឈមនឹង «ភ្លើងល្មើស» របស់ពួកវិញ ។

ជាក់ស្តែង កាលពីម្សិលមិញនេះ អ្នកបើបបរបំពានច្បាប់ម្នាក់ ត្រូវបានបញ្ជារឲ្យអង្គុយលើកៅអី និងបែរមុខសម្លឹងដាក់ភ្លើងហ្វាឡានរបស់ពួកគេរយៈពេលពេញ១នាទី ប៉ុណ្ណោះ ។ ប៉ូលីសជឿថា ការធ្វើបែបនេះ នឹងជាវិធីល្អមួយ ដើម្បីបង្រៀនអ្នកបើកបរទាំងឡាយឲ្យចងចាំរហូត ។

លើសពីនេះ អ្នកបើកបរល្មើសច្បាប់ ក៏នឹងត្រូវទទួលការផាកពិន័យជាប្រាក់ចំនួន ៣០០ យ៉ន់ (៤៤.៣០ ដុល្លារ) ផងដែរ ៕







ប្រភព៖ KSN-NEWS

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email