Loading...

Friday, November 11, 2016

ក្រោមអំណាចនៃថ្នាំញៀន បណ្តាលឲ្យ​​អតីតតារា​បង្ហាញម៉ូ​ថៃ​​​​​​​​ម្នាក់​ ធ្លាក់ខ្លួនធ្វើចោរ ​ត្រូវ​ប៉ូលិស​វាយ​ខ្នោះ


ប្រទេសថៃ៖ មានរឿងហួសចិត្តមួយ បានកើតឡើង នៅប្រទេសថៃ គឺអតីត​តារា​ម៉ូដែល​ម្នាក់ ​​ត្រូវ​បាន​ប៉ូលិសចាប់ខ្លួន ​ពី​បទ​លួច​ និង​ប្រើប្រាស់​គ្រឿង​ញៀន បន្ទាប់​ពី​នាង ​បាន​ទៅ​លួច​រ៉ូប​មួយ​ឈុត​ ពី​ហាង​មួយ​កន្លែង​ក្នុង​​ផ្សារ​ទំនើប Emporium នៃ​ទីក្រុង​​បាងកក។

Natcharot “Tak” Ployplye អាយុ​៣០​ឆ្នាំ​ ធ្លាប់​ជា​បេក្ខនារី​ ចូល​រួម​ប្រឡង​ម៉ូដែល Miss Maxim ក្នុង​ឆ្នាំ​២០១០ ត្រូវ​បាន​ចាប់​ខ្លួន​ កាល​ពី​ព្រឹក​​ថ្ងៃ​ ព្រហស្បតិ៍ ក្រោយ​ពីនាង​ប៉ុនប៉ង​​​ លួច​រ៉ូប​តម្លៃ​៩៥០០​បាត (ជាង​២៧០​ដុល្លារ) រត់​ចេញ​​ពី​ផ្សារ​ទំនើប​ខាងលើ។

ដំណើរ​ដើមទង Natcharot បាន​ចូល​ទៅ​សាក​រ៉ូប​មួយ​ឈុត និង​បាន​សួរ​អ្នក​គ្រប់គ្រង ​​ក្នុង​ហាង​ឈ្មោះ Woraya Seniwong Na Ayutthaya ដើម្បី​រក​រ៉ូប​ទំហំ​ធំ​ជាង​រ៉ូប​ដែល​នាង​ល។ គ្រាន់​តែ Woraya ងាក​ខ្លួន​​មក​រក​រ៉ូប​ផ្សេង ​ស្រាប់​តែជន​ជាប់​ចោទ ​​បាន​ដើរ​ចេញ​ក្រៅ​យ៉ាង​លឿន​ ដោយ​មិន​​បាន​បង់​ប្រាក់​ថ្លៃ​រ៉ូប។

 ភ្លាម​ៗ​អ្នក​គ្រប់គ្រង​​ហាង​ខាងលើ ​បាន​ស្រែក​​​ប្រាប់​សន្តិសុខ​​ ឲ្យ​ចាប់​អតីត​ម៉ូដែល Natcharot ហើយ​ក៏​បញ្ជូន​ឲ្យ​ប៉ូលិស។ លោក​វរសេនីយ៍ឯក Wachirawit Suphanpesatch បាន​ប្រាប់​ឲ្យ​ដឹង​ថា​៖ “ខ្ញុំ​​ជា​ប៉ូលិស​ម្នាក់​ ដែល​បាន​ចាប់ Natcharo។

នាង​មើល​ទៅ​ដូច​ជា​ប្រើ​គ្រឿងញៀន និង​បដិសេធ​ប្រាប់​ឈ្មោះ​ពិត​ និង​ធ្វើ​តេស្ត​ទឹកនោម​។ ប៉ុន្តែ​ចុងក្រោយ​ គេ​បាន​ពិនិត្យ​​​ឃើញ​ Natcharot មាន​សារធាតុ​ញៀន​ក្នុង​ខ្លួន​មែន៕





ប្រភព៖ Khaosod

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email