loading...
Loading...

Tuesday, November 8, 2016

ត្រី​ឆ្លាមដែលមាន​ក្បាល២ មានការកើនឡើងយ៉ាងអាថ៌​កំបាំង ​ធ្វើឲ្យ​អ្នក​វិទ្យាសាស្ដ្រ​មានការបារម្មណ៍ក្នុងស្វែងរកមូលហេតុ

loading...

Loading...

ក្រុងស៊ីដនី៖ ឆ្លាម​ក្បាល​ពីរហាក់​បីដូចជា​សត្វ​ចម្លែក​ក្នុង​ខ្សែ​ភាពយន្ដ​បែបរន្ធត់​ តែក្រុម​អ្នក​វិទ្យា​សាស្ដ្រ​បាន​ប្រទះឃើញ​ប្រភេទ​សត្វ​ចម្លែកនេះ កាន់​តែ​ច្រើន​ទូទាំង​ពិភពលោក​។

បាតុភូត​ដ៏ចម្លែក​នេះ​ចាប់ផ្ដើម​តាំង​ពីឆ្នាំ​២០០៨ នៅពេល​អ្នក​នេសាទ គ្រីស្ទៀន ចនសុន ចាប់បាន​កូនឆ្លាម​ខៀវ​ក្បាល​ពីរនៅ​ក្បែរឆ្នេរ​អូស្ដ្រាលី​។ ចាប់​ពីពេល​នោះ​មក ឆ្លាម​ក្បាលពីរ​កាន់តែ​ច្រើន​ត្រូវបាន​ប្រទះ​ឃើញ​ជា​ញឹកញាប់​។

អ្វីដែល​បង្កឲ្យ​មាន​បាតុភូត​ឆ្លាម​ក្បាលពីរ​នេះ​នៅតែ​ស្ថិតក្នុង​អាថ៌​កំបាំង​ចំពោះ​អ្នក​វិទ្យាសាស្ដ្រ​។ ខណៈ​ចំនួន​ឆ្លាម​ក្បាល​ពីរកាន់តែ​ច្រើន​ឡើងៗ ទិដ្ឋភាព​ដ៏កម្រ​នេះ​នៅមិន​ទូលំ​ទូលាយ​ទេ ដែល​ជាហេតុ​ធ្វើឲ្យ​ក្រុម​អ្នកស្រាវ​ជ្រាវ​ពិបាក​តាម​ដាន​ពិធាតុបង្ក​ឲ្យ​ផ្លាស់ប្ដូរ​ហ្សែន​ដ៏អាថ៌កំបាំង។

ក្រុម​ការងារ​​សាស្ដ្រាចារ្យ​ សាន់ស៍​ ខូម៉ា ​​លើក​ឡើងថា​ ការ​ផ្លាស់ប្ដូរ​ហ្សែន​អាច​កើតពី​កត្ដាផ្សេង​ៗ​ រួម​ទាំង ការ​ឆ្លង​មេរោគ​ ឬ​បរិស្ថាន​កខ្វក់។ អ្នកវិទ្យា​សមុទ្រ​ នីកូឡាស អេហេមេន ថ្មីៗនេះ​បានរក​ឃើញ​ឆ្លាម​ក្បាល​ពីរដំបូង​បំផុត​នៅ​សមុទ្រ​ការ៉ាអ៊ីត​។ លោក​បាន​បង្ហាញថា ​សកម្មភាព​នេសាទ​ដ៏ច្រើន​លើស​លប់​ដែល​នាំឲ្យ​មានការ​បង្កាត់ពូជ​កាន់តែ​ច្រើន​ដែលបង្ក​ជាហានិភ័យ​ខ្ពស់​ចំពោះការ​ផ្ទេរហ្សែន​អប្រក្រតី​ភាព។

ផ្ទុយ​ទៅ​វិញ អ្នក​វិទ្យា​សមុទ្រ វេជ្ជ-បណ្ឌិត ហ្វេលីព ហ្គាល់វ៉ាន់ ម៉ាហ្គាណា ជឿ​ថា ចំនួន​ឆ្លាម​ក្បាល​ពីរ​​​នេះ​មិន​បាន​​កើន​ឡើង​​ខ្ពស់​នោះទេ​។ ជាក់​ស្ដែង ការ​ប្រទ​ះ​​ឃើញ​ជា​ញឹក​ញាប់​កើត​​​ឡើង​ពី​ការ​ច​ុះ​​ផ្សាយ​របស់​សារ-ព័ត៌មាន​ច្រើន​ប៉ុណ្ណោះ​៕







ប្រភព៖ Daily Mail
កែសម្រួល៖ ភ្នំពេញប៉ុស្តិ៍​
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email