Loading...

Sunday, November 13, 2016

​អភិបាលរង​ខេត្ត​សៀមរាប ​ប្រកាស​រក​ស្រ្តីក្នុង​​រូប​នេះដើម្បី​ផ្ដល់​រង្វាន់​


ខេត្ត​សៀមរាប​៖​  អភិបាលរង​ខេត្ត​សៀមរាប​ ឯកឧត្ដម​ គឹម​ ឆៃ​ហៀង​ ​បាន​ប្រកាស​ស្វែងរក​​ម្ចាស់​រូប​ដែល​បាន​បង្ហោះ​នូវ​សារ​រូបភាព​មួយ​ដ៏​មាន​អត្ថន័យ​ដើម្បី​ផ្ដល់​រង្វាន់​ជូន​ ដែល​ក្នុង​រូបភាព​នោះ​​ មាន​ស្ត្រី​ម្នាក់​និង​កុមារា​ម្នាក់​ ពាក់​ឯកសណ្ឋាន​ជា​សិស្ស ​យក​សំរាម​ទៅ​ដាក់​ក្នុង​ធុង​សំរាម​ ស្ថិត​នៅ​មាត់​ស្ទឹង​សៀមរាប​ ដោយ​ស្រ្តី​រូប​នោះ​ក៏​បាន​បង្រៀន​កុមារា​ម្នាក់​នោះ​ផង​ដែរ ​ពី​ការ​​ទុក​ដាក់​សំរាម​នៅ​តាម​ធុង​នី​មួយ​ៗ​។​​​​​​

ធុង​សំរាម​ទាំងនោះ ​ត្រូវ​បាន​​អាជ្ញាធរ​​ ដាក់​ពង្រាយ​តាម​មាត់​ស្ទឹង​សៀមរាប​ និង​តាម​ផ្លូវ​ មួយ​ចំនួន​ទៀត សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​ទាំងអស់​​មក​ចូលរួម​កម្សាន្ត ប្រើប្រាស់​​នៅ​​ក្នុង​ពិធី​បុណ្យ​អុំទូក ​​ដែល​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​រៀប​ចំ​រយៈពេល​ថ្ងៃ​ពីរ ចាប់​ពី​ថ្ងៃ​ទី​១៣-១៤ ​ខែ​វិច្ឆិកា​ឆ្នាំ​​២០១៦​​នេះ​​ ពោល​គឺ​ស្រប​នឹង​ព្រះ​រាជ​ពិធី​បុណ្យ​អុំ​ទូក​​ដែល​កំពុង​​រៀប​ចំ​នៅ​មុខ​ព្រះបរមរាជវាំង​ចតុម្មុខ​មង្គល​ផង​ដែរ​​ ​​​​។

សូម​បញ្ជាក់​ថា ការ​ប្រកាស​ស្វែង​រក​រូបភាព​នេះ ដើម្បី​ផ្តល់​រង្វាន់​ជូន​អ្នក​ម្តាយ​គំរូ​ក្នុង​រូបភាព​នេះ បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​​បង្ហោះ​សំណេរ​ក្នុង​ហ្វេស​​ប៊ុក​របស់​ឯកឧត្ដម​ផ្ទាល់​ថា "សម្តី​ស​​រ​ជាតិ មារយាទ​ស​រ​ពូជ.​.​! ​ម្តាយ​ល្អ​ បង្រៀន​កូន​ឲ្យ​ធ្វើ​អំពើ​ល្អ ​(សូម​ជួយ​រក​ម្ចាស់​រូប​ផង​ ខ្ញុំ​មាន​រង្វាន់​ជូន​ម្តាយ​ល្អ​ម្នាក់​នេះ​)” ៕​​​​​​​​




ប្រភព៖ KQUBE
loading...

No comments:

Post a Comment

Contact Form

Name

Email *

Message *

Follow by Email